កុមារីក្រីក្រមិនមានអនាគតប្រាកដប្រជា ដោយសារកង្វះការអប់រំកម្រិតខ្ពស់
ខណៈដែលពិភពលោកនាំគ្នាប្រារព្ធទិវាកុមារីអន្តរជាតិនៅថ្ងៃទី១១ ខែតុលា កុមារីក្រីក្រនៅក្នុងភូមិអណ្តែតទឹកមួយនៅលើបឹងទន្លេសាបក្នុងប្រទេសកម្ពុជា កំពុងប្រឈមនឹងអនាគតមិនប្រាកដប្រជាមួយ ដោយសារតែកង្វះឱកាសនិងលទ្ធភាពទទួលបានការអប់រំឲ្យបានវែងឆ្ងាយ។ លោកសាយ មុន្នីនៃវីអូអេរាយការណ៍អំពីរឿងនេះពីខេត្តបាត់ដំបង៕