វ៉ាស៊ីនតោន —
ប្រទេសកម្ពុជានៅតែមានបញ្ហាទាក់ទងនឹងការជួញដូរមនុស្សយកទៅបម្រើសេវាកម្មផ្លូវភេទនិងពលកម្មដោយបង្ខំបើទោះបីជាឋានៈរបស់ប្រទេសនេះត្រូវបានសហរដ្ឋអាមេរិកដាក់នៅក្នុងកម្រិតទីពីរហើយប្រាក់ចំណូលសរុបសម្រាប់មនុស្សម្នាក់ៗមានការប្រសើរឡើងក៏ដោយ។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញខាងការប្រឆាំងនឹងការជួញដូរមនុស្ស។
ទន្ទឹមនឹងនោះដែរ សកម្មជនប្រឆាំងនឹងការជួញដូរផ្លូវភេទនិងការជួញដូរមនុស្សមើលឃើញថា គេត្រូវតែផ្តោតឱ្យចំបញ្ហាដែលកំពុងតែគំរាមកំហែងប្រទេសកម្ពុជាជាជាងរឿងរ៉ាវបុគ្គលបន្ទាប់ពីមានរឿងអាស្រូវទាក់ទងនឹងការលាលែងរបស់សកម្មជនប្រឆាំងនឹងការជួញដូរមនុស្សដ៏ល្បីឈ្មោះដែលនាំឱ្យមានការព្រួយបារម្ភពីការបាត់ជំនឿនិងការពិបាកក្នុងការស្វែងរកថវិកាពីម្ចាស់ជំនួយនិងសប្បុរសជននានា។
លោក យ៉ា ណាវុធ នាយកប្រតិបត្តិអង្គការខារ៉ាមកម្ពុជាបានបញ្ជាក់ថា៖
«យើងមើលឃើញថាអំពើជួញដូរមនុស្សនេះហាក់ដូចជាមិនថមថយទេបើនៅដរាបណាដែលបញ្ហាការងារនៅតែមានគម្លាតគ្នានៅក្នុងប្រទេសកម្ពុជាហើយជាពិសេសសមាហរណកម្មសេដ្ឋកិច្ចអាស៊ានក្នុងពេលខាងមុខនេះហើយគួបផ្សំប្រជាពលរដ្ឋយើងកង្វះទីផ្សារការងារផងអញ្ចឹងខ្ញុំគិតថាអំពើជួញដូរមនុស្សអត់ថយទេហើយបើសិនជាយើងមិនមានថវិកាជួយសង្គ្រោះពលរដ្ឋជាពិសេសពលរដ្ឋកម្ពុជាគឺយើងពិបាកក្នុងការជួយគាត់ឬក៏បន្ថយនូវការឈឺចាប់ផ្លូវចិត្តរបស់គាត់ណាស់ហើយជាពិសេសគឺថានឹងធ្វើឱ្យគាត់រស់នៅដោយការឈឺចាប់នូវអំពើជួញដូរផ្លូវភេទក្តីអំពីកម្លាំងការងារក្តី»។
សហរដ្ឋអាមេរិកបានវាយតម្លៃថាប្រទេសកម្ពុជាគឺជាតំបន់ឆ្លងកាត់ ជាប្រទេសគោលដៅនិងជាប្រភពសម្រាប់ការជួញដូរមនុស្សឱ្យធ្វើពលកម្មដោយបង្ខំនិងជួញដូរមនុស្ស។
របាយការណ៍ត្រួតពិនិត្យការជួញដូរមនុស្សសម្រាប់ឆ្នាំ២០១៣ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថាពលរដ្ឋកម្ពុជាមានបុរស ស្រ្តី និងកុមារ បានធ្វើចំណាកស្រុកនៅក្នុងតំបន់ ជាពិសេសប្រទេសថៃនិងម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀតទៅធ្វើការងារផ្សេងៗតាមរោងចក្រ ភោជនីយដ្ឋាននិងឧស្សាហកម្មមួយចំនួនប៉ុន្តែមានពួកគេមួយចំនួនធំត្រូវគេបង្ខំឱ្យប្រកបរបរផ្លូវភេទ បម្រើតាមផ្ទះនិងធ្វើការលំបាកតាមទូកនេសាទជាដើម។
របាយការណ៍នេះបានបន្តថាក្នុងប្រទេសវិញ ស្រ្តីកម្ពុជានិងជនជាតិវៀតណាមត្រូវបានគេនាំមកទីក្រុងភ្នំពេញ សៀមរាប ប៉ោយប៉ែត កោះកុង និងក្រុងព្រះសីហនុ ដើម្បីបម្រើសេវាកម្មផ្លូវភេទ ក្នុងផ្ទះបន និងកន្លែងជាច្រើនទៀតដូចជាបៀរហ្កាដឹន ហាងម៉ាស្សារ និងហាងខារ៉ាអូខេ។
លោកធន សារ៉ាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុកបានបញ្ជាក់ថានិន្នាការនៃការកេងប្រវ័ញ្ចផ្លូវភេទក៏បានផ្លាស់ប្តូររូបភាពផងដែរក្នុងមួយរយៈកន្លងមកនេះ៖
«ឥឡូវនេះយើងឃើញ មានទិដ្ឋភាពថ្មីមួយគឺថារឿងនៃការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំវិញដូចជាទៅកូរ៉េ ទៅចិនមានការមកបោកប្រាស់មួយចំនួនទៅលើនារីក្រមុំរបស់យើងដែលគ្នាទៅរៀបការយកប្តីជាចិនឬជាកូរ៉េគឺថាមានការធ្វើបាបខ្លះ មានការគាបសង្កត់ទៅលើផ្លូវចិត្តក៏ ដូចជាផ្លូវកាយមួយចំនួនបានកើតមានហើយ»។
រឿងរ៉ាវដែលនាំឱ្យមានក្តីបារម្ភក្នុងចំណោមសកម្មជនប្រយុទ្ធប្រឆាំងនឹងការជួញដូរផ្លូវភេទបានកើតមានឡើងបន្ទាប់ពីអ្នកស្រី ម៉ម សូម៉ាលី ដែលមានមុខនាទីក្នុងឆាកអន្តរជាតិ ជាច្រើនឆ្នាំក្នុងនាមជាអ្នកដឹកនាំសំខាន់ម្នាក់នៅក្នុងកិច្ចប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរផ្លូវភេទបានលាឈប់ពីមូលនិធិដែលដាក់ឈ្មោះលោកស្រីគឺមូលនិធិម៉ម សុម៉ាលីដែលមានមូលដ្ឋាននៅបូរីញូយ៉កដោយសារមានសេចក្តីរាយការណ៍របស់បណ្តាញផ្សាយព័ត៌មានមួយចំនួនក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះបាននាំឲ្យមានការមន្ទិល សង្ស័យអំពីរឿងរបស់ស្រ្តីខ្លះដែលមូលនិធិរបស់អ្នកស្រី ហៅថាជាជនរងគ្រោះពីការជួញដូរផ្លូវភេទ។ ថ្មីៗនេះទៀត មានការមន្ទិលសង្ស័យផងដែរទៅលើដំណើររឿងផ្ទាល់ខ្លួនរបស់អ្នកស្រី ម៉ម សូម៉ាលី ដែលមានការចុះផ្សព្វផ្សាយយ៉ាងខ្ទរខ្ទារថា អ្នកស្រីជាជនរងគ្រោះនៃអំពើជួញដូរផ្លូវភេទម្នាក់ដែរ។
អង្គការក្នុងស្រុកមួយចំនួនបានសម្តែងការព្រួយបារម្ភថារឿងរ៉ាវអាស្រូវនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ការជួញដូរមនុស្សនិងការជួយដល់ជនរងគ្រោះស្រាប់។
ប៉ុន្តែលោកយ៉ា ណាវុធនៃអង្គការខារ៉ាមកម្ពុជាបានទទូចថាគេត្រូវមើលឃើញពីការងារកន្លងមកក្នុងផ្នែកទប់ស្កាត់ការជួញដូរមនុស្សហើយត្រូវបន្តបេសកកម្មនេះតទៅទៀត៖
«សម្រាប់ខ្ញុំ ខ្ញុំមើលឃើញអញ្ចេះ ទោះបីយ៉ាងម៉េចក៏ដោយក៏អង្គការមួយហ្នឹងបានជួយសង្គ្រោះប្រជាពលរដ្ឋយើងជាច្រើនដែលត្រូវបានគេជួញដូរពីក្រៅប្រទេសមកហ្នឹង។ អញ្ចឹងទោះបីជាមានធ្វើឱ្យម្ចាស់ជំនួយឬក៏ មូលនិធិធំៗមានការអាក់អន់ស្រពន់ចិត្តមួយចំនួនមែនក៏ប៉ុន្តែយ៉ាងហោចណាស់ក៏អាចជួយសង្គ្រោះបានស្រ្តី និងបុរសខ្មែរជាច្រើនដែលត្រូវបានគេជួញដូរទៅកាន់បណ្តាប្រទេសផ្សេងៗ»។
នៅក្នុងរបាយការណ៍ឆ្នាំ២០១៣របស់ក្រសួងមហាផ្ទៃកម្ពុជាបានបញ្ជាក់ថាអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការរត់ពន្ធមនុស្ស និងការជួញដូរមនុស្សឆ្លងដែននៅតែមានភាពស្មុគស្មាញ បត់បែន និងជ្រកក្រោមរូបភាពស្របច្បាប់ផ្សេងៗ។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់ដល់សន្និបាតបូកសរុបលទ្ធផលការងារទាក់ទងនឹងស្ថានភាពនៃការជួញដូរដោយទទួលស្គាល់ថា៖
«ការធ្វើអាជីវកម្មផ្លូវភេទតាមរូបភាពជាសេវាកំសាន្ត រូបភាពភ្ជាប់ពាក្យអាពាហ៍ពិពាហ៍ ការនាំស្រ្តីចេញទៅក្រៅ ប្រទេសតាមទិដ្ឋាការទេសចរណ៍តែក្នុងគោលដៅរកគូស្រករ ឬលក់កម្លាំងពលកម្ម ឬកេងប្រវ័ញ្ចផ្លូវភេទឬស្មុំទាន...ជាដើម»។
លោកឧត្តម សេនីយ៍ត្រី ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងនឹងការជួញដូរនិងការពារអនីតិជនក៏ បានបញ្ជាក់ដែរថា៖
«ព័ត៌មានផ្លូវការយើងមានដែរដូចជាគាត់ត្រូវបានគេបោកបញ្ឆោតលួងលោមហើយត្រូវបានគេនាំយកទៅ ចិនដើម្បី រៀបការជាមួយនឹងជនជាតិចិនជាបុរសហើយត្រូវបានគេបង្ខំឱ្យរួមភេទត្រូវបានគេធ្វើអំពើហិង្សាហើយត្រូវបានខ្លះ គេលក់បន្ត»។
ជារៀងរាល់ឆ្នាំមានស្ត្រីកម្ពុជារាប់រយនាក់ត្រូវបានអាជ្ញាធរប្រមូលយកមកណែនាំនិងសង្គ្រោះចេញពីផ្ទះបន។ ក្រសួងមហាផ្ទៃបានបញ្ជាក់ថាក្នុងឆ្នាំ២០១២គឺមានស្រ្តីចំនួន៤៧០នាក់ត្រូវបានជួយសង្គ្រោះពីផ្ទះបននិងយកមកអប់រំណែនាំ។
សហរដ្ឋអាមេរិកក៏បានទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនោះ ដែរប៉ុន្តែបានមើលឃើញថានៅមិនទាន់អនុវត្តតាមបានទាំងស្រុងឱ្យស្របនឹងនិយាមអប្បបរិមាក្នុងការទប់ស្កាត់ការជួញដូរនេះនៅឡើយទេ។
នៅក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួនរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ដែលមានចំណងជើងថា«ជម្រើសដ៏លំបាក» ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ក៏បានបញ្ជាក់ពីបញ្ហាអាក្រក់នៅក្នុងការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានបញ្ជាក់ថា៖
«មានមន្ត្រីប៉ូលិសជាច្រើននៅគ្រប់កម្រិតទាំងអស់ទទួលបានការហ្វឹកហ្វឺនតិចតួចឬអ្នកខ្លះមិនទទួលបានទាល់តែសោះនូវជំនាញដើម្បីដោះស្រាយបញ្ហាទាំងនេះឬក៏ការពារជនរងគ្រោះ ហើយមានមន្ត្រីរាជការជាច្រើនធ្វើមិនដឹងមិនឮ ឬក៏កាន់តែអាក្រក់ជាងនេះទៀតនោះ គឺពួកគេទទួលបានផលប្រយោជន៍ពីការជួញដូរមនុស្ស»។
មូលនិធិម៉ម សុម៉ាលីដែលបានធ្វើឱ្យពិភពនៃអ្នកធ្វើការងារប្រឆាំងនឹងការជួញដូរមនុស្សមានការភ្ញាក់ផ្អើលបានបញ្ជាក់ថាពួកគេកំពុងតែរៀបចំផែនការបន្ទាប់ទៀតនៅក្រោយពីការលាឈប់យ៉ាងតក់ក្រហល់របស់លោកស្រីម៉ម សុម៉ាលី។ លោកស្រីអាលីសុន ណាកាមូរ៉ា នាយកខាងផ្នែកទំនាក់ទំនងនៃមូលនិធិម៉ម សុម៉ាលីបានបញ្ជាក់តាមសារអេឡិកត្រូនិកថាមូលនិធិកំពុងតែរៀបចំផែនការសម្រាប់ដំណើរការក្នុងពេលខាងមុខទៀតហើយផែនការនេះនឹងរៀបចំរួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។ ប៉ុន្តែបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កន្លងមកថានឹងនៅបន្តជួយដល់អង្គការអាហ្វេស៊ីពដដែល។
នៅ ក្នុងសារអេឡិកត្រូនិកផ្ញើមកឱ្យវីអូអេអង្គការអាហ្វេស៊ីពមិនបង្ហាញពីការប៉ះពាល់ដល់សកម្មភាពការងាររបស់ពួកគេហើយផ្តោតលើការងារដែលត្រូវធ្វើសម្រាប់ជួយដល់ស្ត្រីនិងការប្រយុទ្ធនឹងការជួញដូរមនុស្ស។
លោកសៅ ឈឿតនាយកប្រតិបត្តិនៃអង្គការអាហ្វេស៊ីពបានបញ្ជាក់ថាការប្រយុទ្ធនឹងការជួញដូរមនុស្ស«ពិបាកសម្រេចបានណាស់ដោយសារតែជនរងគ្រោះភាគច្រើនមានកម្រិតការសិក្សាអប់រំទាប ឬមិនមានកម្រិតវប្បធម៌អ្វីទាំងអស់ មិនមានជំនាញការងារ ហើយរងការប៉ះពាល់អារម្មណ៍»។
លោកបានលើកពីតម្រូវការក្នុងការជួយដល់ស្ត្រីដែលជួយសង្គ្រោះហើយនិងសេចក្តីត្រូវការជំនាញសម្រាប់ពួកគេចូលទៅក្នុងសង្គមវិញ។
«វាអាចនឹងដំណើរការបានប្រសិនបើវិស័យឯកជនមានចេតនាក្នុងការផ្តល់ការងារដ៏ល្អដល់ពួកគេបន្ទាប់ពីពួកគេបានស្តាលទ្ធភាពរួចហើយនិងទទួលការហ្វឹកហ្វឺនជំនាញដោយមិនចាំបាច់ទាមទារឱ្យមានសញ្ញាប័ត្រខ្ពស់ឬបទពិសោធន៍»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកក៏នឹងចេញផ្សាយរបាយការណ៍ស្ត្រីពីស្ថានភាពនៃការជួញដូរមនុស្សនៅទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕