ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ភ្លើងឆេះ​ព្រៃ​នៅ​ក្នុង​រដ្ឋ​ California បណ្តាល​ឱ្យមនុស្ស​៤៤នាក់​ស្លាប់ និង​រាប់​រយ​នាក់បាត់​ខ្លួន


សមាជិក​នៃ​ការិយាល័យ Sacramento County Coroner កំពុង​ស្វែងរក​សាកសព​ ក្នុង​ក្រុង Paradise កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។
សមាជិក​នៃ​ការិយាល័យ Sacramento County Coroner កំពុង​ស្វែងរក​សាកសព​ ក្នុង​ក្រុង Paradise កាលពី​ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨។

មាន​មនុស្ស​យ៉ាង​តិចណាស់​៤២នាក់​បាន​ស្លាប់​នៅ​ក្នុង​ភ្លើង​ឆេះ​ព្រៃ​មួយ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​រដ្ឋ​ California ស.រ.អា. ដែល​ជា​ភ្លើងឆេះ​ព្រៃ​ដ៍ប្រល័យ​បំផុតនៅ​ក្នុង​ប្រវត្តិ​នៃ​រដ្ឋនេះ។

មាន​មនុស្ស​យ៉ាង​តិចណាស់​៤២នាក់​បាន​ស្លាប់​នៅ​ក្នុង​ភ្លើង​ឆេះ​ព្រៃ​មួយ​ក្នុង​ផ្នែក​ខាង​ជើង​នៃ​រដ្ឋ​ California ស.រ.អា. ដែល​ជា​ភ្លើងឆេះ​ព្រៃ​ដ៍ប្រល័យ​បំផុតនៅ​ក្នុង​ប្រវត្តិ​នៃ​រដ្ឋនេះ។

អាជ្ញាធរ​និយាយ​ថា​មាន​មនុស្ស​រាប់រយ​នាក់ទៀត​បានបាត់ខ្លួន​ បួន​ថ្ងៃ​នៅ​ក្រោយអ្វី​ដែល​ហៅ​ថា «camp fire» បានឆាបឆេះ​ក្នុង​ក្រុង Paradise។​

មេ​ប៉ូលិស​ស្រុក Butte Kory Honea បាន​និយាយ​ប្រាប់ពួក​អ្នកកាសែត​ថា «នេះ​ជា​ហេតុការណ៍​មួយ​មិន​ដែល​កើត​មាន​ពី​ពេល​មុន​សោះ ហើយប្រសិន​បើ​លោកអ្នក​មក​ទីនេះ​លោកអ្នកក៏​នឹង​ដឹង​អំពី​ទំហំ​នៃ​បញ្ហា​ដែល​យើង​ដោះស្រាយ​ហើយ​ខ្ញុំ​ចង់​រក​សាកសព​ឱ្យ​បានច្រើន​បំផុត​តាម​ដែល​អាច​យើង​ធ្វើ​បាន​ពីព្រោះ​យើង​យល់​អំពី​ទុក្ខសោក​របស់​ពួក​មនុស្ស​ដែល​មិន​បាន​ដឹង​អំពី​អ្វី​ដែល​កើត​មាន​ឡើង​ដល់​ពួក​ជន​ជា​ទី​ស្រឡាញ់​របស់​ពួកគេ»។

នៅ​ក្នុង​រដ្ឋ​ធំ​នេះ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​មហាសមុទ្រ Pacific ពួកមន្ត្រីបាន​និយាយ​ថា​អ្នកស្រុក​១សែន៥ម៉ឺន​នាក់​បាន​ខ្ចាត់​ព្រាត់​ពី​ផ្ទះសម្បែង​នៅ​ពេល​ដែល​ខ្យល់​បោកបក់​ខ្លាំង ​និង​ការ​រាំង​ស្ងួត​បាន​ជួយ​បញ្ឆេះ​អគ្គិភ័យនេះ​ថែម​ទៀត។​

អគ្គិភ័យនេះ​បានឆេះ​ព្រៃជាង១ពាន់​គ.ម.ក្រឡា​ សហគមន៍​អ្នក​ស្រុក និង​សង្កាត់ជំនួញ​ផង​ដែរ។ ​អគ្គិភ័យ​តូចៗ​ពីរ​នៅ​ក្នុង​ផ្នែក​ខាងត្បូងនៃ​រដ្ឋ California បាន​បណ្តាល​ឱ្យ​មនុស្ស​២នាក់​ស្លាប់៕

XS
SM
MD
LG