ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គិភ័យ​ក្នុង​ផ្សារ​រុស្ស៊ី​បាន​សម្លាប់​មនុស្ស​៦៤នាក់


스페인 팜플로나의 플라자델카스티요 광장에서 마스크를 쓴 사람들이 체스를 두고 있다.
스페인 팜플로나의 플라자델카스티요 광장에서 마스크를 쓴 사람들이 체스를 두고 있다.

ក្រសួង​គ្រោះអាសន្ន​ប្រទេស​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ផ្សារទំនើប​ក្នុង​ ទីក្រុង ​ស៊ីបេរៀន ​(Siberian) ស្រុក​ គេមីរ៉ូវ៉ូ ​(Kemerovo) ដោយបាន​សម្លាប់​មនុស្ស​៦៤នាក់។

អគ្គិភ័យ​នេះ​បាន​ចាប់​ផ្តើមកើត​ឡើងកាល​ពីថ្ងៃសៅរ៍ ​នៅជាន់ទី៤​ ក្នុងផ្សារ​ទំនើប Winter Cherry ​ក្នុងស្រុក ​ គេមីរ៉ូវ៉ូ។​ ក្រុម​បុគ្គលិក​ពន្លត់​អគ្គិភ័យ​បាន​ពន្លត់​ភ្លើង​ទាំង​ស្រុង​នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ។

បន្ថែមពី​លើ​ចំនួន​មនុស្សស្លាប់​ ក្រុមមន្ត្រី​ក៏​មាន​មនុស្សរាប់​សិបនាក់​ផ្សេង​ទៀតត្រូវរង​របួស​ដែរ។

ក្នុងចំណោម​ជនរងគ្រោះ​ទាំង​អស់ ​ភាគច្រើន​ជាកូនក្មេង។​ មូលហេតុ​នៃការ​បង្ក​អគ្គិភ័យ​នេះ​មិន​ត្រូវ​គេ​ប្រាប់​ឲ្យ​ដឹងភ្លាមៗ​នៅ​ឡើយ​ទេ។

XS
SM
MD
LG