ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ​ California ​មាន​ការរាលដាល​កាន់​តែ​ខ្លាំង​


ក្រុម​អ្នក​ពន្លត់​ភ្លើង​កំពុង​ស្វះស្វែង​ពន្លត់​ភ្លើង​នៅ​ Rocky Fire នៅទីក្រុង​ Lake រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០១៥។
ក្រុម​អ្នក​ពន្លត់​ភ្លើង​កំពុង​ស្វះស្វែង​ពន្លត់​ភ្លើង​នៅ​ Rocky Fire នៅទីក្រុង​ Lake រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៣០ ខែ​កក្កដា ឆ្នាំ២០១៥។

ភ្លើងឆេះ​ព្រៃ​នៅ​រដ្ឋ​ California ​បាន​ឆេះរាលដាល​ទ្វេដង​ ហើយ​អាចនឹង​ឆេះ​ផ្ទះ​និង​កន្លែង​ធ្វើ​ពាណិជ្ជកម្ម​ជាច្រើន​នៅ​ពេល​វាឆេះ​រាលដាល​ទៅដល់​រដ្ឋ​ផ្សេងៗ​ទៀត​នៅ​ភាគ​ខាងជើង​សហរដ្ឋ​អាមេរិក។​

អណ្តាល​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​រាលដាល​ទំហំ​២៤.០០០​ហិចតា ​ហើយ​បាន​បំផ្លាញ​ផ្ទះ​ចំនួន​១៤​ខ្នង​ និង​អគារ​២៦​ខ្នង​នៅតំបន់​ Lower Lake ​នៅ​ភាគខាង​ជើង​ទីក្រុង​ San Francisco។​

អាជ្ញាធរ​រដ្ឋ​ California​ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជាង​១២.០០០​នាក់​ចាក​ចេញ​ពីតំបន់​នោះ។ ​ភ្លើង​ឆេះព្រៃ​ជាច្រើន​បណ្តាល​មក​ពីរន្ធះ​បាញ់​ ហើយ​វាឆេះ​រាលដាល​ដោយសារ​ដើម​ឈើ​ស្ងួតៗ​ និង​ខ្យល់​បក់​ខ្លាំង។ ​មក​ដល់​ថ្ងៃចន្ទ​ម្សិលមិញ​នេះ ​ កំដៅ​អាកាស​ធាតុ​ដែល​ធ្លាក់​ចុះ​ គួប​ផ្សំ​និង​កំណើន​សំណើមបានផ្តល់​ឱកាស​ឲ្យ​ក្រុម​ពន្លត់​អគ្គិភ័យ​ទៅ​ពន្លត់​ភ្លើង​ព្រៃ​នេះ។ ​លោក ​Jerry Brown​ អភិបាលរដ្ឋ ​California​ បាន​ប្រកាស​អាសន្ន​នៅ​រដ្ឋ ​California ហើយ​លោក​បាន​បញ្ជា​ឲ្យ​កងទ័ព​ឆ្មាំ​ជាតិ​ National Guard​ ជួយ​ពន្លត់​អគ្គិភ័យ​នេះ៕

XS
SM
MD
LG