ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះ​ឆ្នោត​បឋម​ដើម្បី​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​ស្អែក


លោក Bernie Sanders ចាប់​ដៃ​ជាមួយ​នឹង​អ្នកស្រី Elizabeth Warren កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។
លោក Bernie Sanders ចាប់​ដៃ​ជាមួយ​នឹង​អ្នកស្រី Elizabeth Warren កាលពី​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។

អតីត​អភិបាល​ក្រុង South Bend រដ្ឋ Indiana លោក Pete Buttigieg ដែល​ជា​បេក្ខជន​នាំ​មុខ​គេ​ខាង​គណបក្ស​ប្រជាធិបតេយ្យ នឹង​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​បឋម​ដែល​ជា​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស នៅ​ក្នុង​រដ្ឋ New Hampshire នៅ​ថ្ងៃ​អង្គារ​ស្អែក។

គណបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ Iowa បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត caucus ដែល​ជា​ទម្រង់​មួយ​ផ្សេង​ទៀត​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ផង​ដែរ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​សប្ដាហ៍​មុន។

លោក Buttigieg ទទួល​បាន​គណៈប្រតិភូ​ចំនួន ១៤ រូប​ក្នុង​ចំណោម​គណៈ​ប្រតិភូ​ទាំង ៤១ រូប​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​រដ្ឋ Iowa។ បន្ទាប់​មក​គឺ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont លោក Bernie Sanders ដែល​ទទួល​បាន​គណៈ​ប្រតិភូ ១២ រូប ហើយ​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Massachusetts អ្នកស្រី Elizabeth Warren ទទួល​បាន​គណៈ​ប្រតិភូ ៨ រូប។ ចំណែក​ឯ​អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden វិញ ទទួល​បាន​គណៈ​ប្រតិភូ ៦ រូប និង​ចុង​ក្រោយ សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Minnesota អ្នកស្រី Amy Klobuchar ទទួល​បាន​គណៈ​ប្រតិភូ ១ រូប។

ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឯ​សន្និបាត​គណបក្ស​នៅ​ក្នុង​ទីក្រុង Milwaukee រដ្ឋ Wisconsin នៅ​ខែ​កក្កដា​ខាង​មុខ បេក្ខជន​ចូលរួម​ប្រកួត​ត្រូវ​ធ្វើ​យ៉ាង​ណា​ទទួល​ឲ្យ​បាន​គណៈ​ប្រតិភូ​ចំនួន ១ ពាន់ ៩៩០ នាក់។

ការ​ស្ទង់​មតិ​ប្រចាំ​ថ្ងៃ​ថ្មី​នៅ​ក្នុង​រដ្ឋ New Hampshire បាន​បង្ហាញ​ថា លោក Sanders នាំ​មុខ​លោក Buttigieg ដែល​លោក​ទាំង​ពីរ​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​លើ​គេ ហើយ​លោក Biden និង​អ្នកស្រី Warren ស្ថិត​នៅ​ចំណាត់ថ្នាក់​បន្ទាប់។ ចំណែក​ឯ​អ្នកស្រី Klobuchar វិញ ស្ថិត​នៅ​លំដាប់​ថ្នាក់​ទី ៥៕

XS
SM
MD
LG