ខ្មាន់កាំភ្លើងបានសម្លាប់មនុស្ស៦នាក់ ដែលចូលរួមថ្វាយបង្គំព្រះដ៏ធំមួយក្នុងព្រះវិហារកាតូលិក Dablo ស្ថិតនៅភាគខាងជើងប្រទេសបួគីណាហ្វាសូ កាលពីព្រឹកថ្ងៃអាទិត្យ។ នេះជាការអះអាងរបស់ក្រុមមន្ត្រី និងសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក។
សាក្សីបាននិយាយប្រាប់ VOA ភាសាអាហ្វ្រិកថា មានសង្ឃកាតូលិកនិងអ្នកចូលរួមថ្វាយបង្គំព្រះចំនួន៥នាក់ ក្នុងព្រះវិហារស្ថិតក្នុងចំណោមនៃជនរងគ្រោះ។
«អ្នកវាយប្រហារមានអាយុប្រហែល៤០ឆ្នាំ ហើយពួកគេជិះនៅលើម៉ូតូ។ ពួកគេសម្លាប់គ្រប់មនុស្ស គឺសម្លាប់៥នាក់ មុនពេលដុតព្រះវិហារ»។
ក្រុមអ្នកវាយប្រហារបានដុតព្រះវិហារ និងហាងទំនិញក្បែរនោះ នៅមុនពេលដែលគេ ចាកចេញពីទីតាំង ប្រហែលជាមួយម៉ោងកន្លះក្រោយពីបានមកដល់។ មានមនុស្សរងរបួសជាច្រើនត្រូវគេរាយការណ៍មកដែរ។
កាលពីសប្តាហ៍មុន ខ្មាន់កាំភ្លើងបានសម្លាប់មនុស្សចំនួន៥នាក់ក្ នុងព្រះវិហារប្រូតេស្តង់មួយកន្លែង នៅក្នុងទីក្រុង Silgadji ដ៏តូចមួយដែលស្ថិតនៅភាគខាងជើងប្រទេស៕