ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ក្នុង​ទី​ក្រុងប្រ៊ុចសែល​​​ចាប់​បាតុករ​១១៦​នាក់ ​ដែល​តវ៉ាពី​ការ​ស្លាប់​បុរស​ស្បែក​ខ្មៅ​ម្នាក់


បាតុករធ្វើបាតុកម្មហិង្សាដោយមានការដុតបំផ្លាញនានា នៅទីក្រុង Brussels ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។
បាតុករធ្វើបាតុកម្មហិង្សាដោយមានការដុតបំផ្លាញនានា នៅទីក្រុង Brussels ប្រទេសប៊ែលហ្សិក កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។

ប៉ូលិស​ប៊ែលហ្ស៉ិក​បាន​ចាប់មនុស្ស​ប្រមាណ ១១៦​ នាក់ ​ក្នុង​ទី​ក្រុង​ប្រ៊ុចសែល ក្រោយពី​បាតុកម្មប្រឆាំង​តវ៉ា​មួយ​ដែល​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា​ជុំវិញ​ការ​ស្លាប់​យុវជន​ស្បែក​ខ្មៅ​ម្នាក់​ ដែលបាន​ដួល​ស្លាប់ ខណៈ​ស្ថិត​ក្នុង​ការឃុំខ្លួន​របស់​សមត្ថកិច្ចប៉ូលិស​នោះ។

មន្ត្រី​ប៉ូលិស​និយាយ​ថា​ អំពើ​ហិង្សាបាន​កើត​មាន​ឡើងកាល​ពី​ថ្ងៃ​ពុធ​ បន្ទាប់​ពី​បាតុក​ម្មតវ៉ាដោយ​សន្តិវិធី​ ដែល​មាន​ទ្រង់​ទ្រាយ​ធំ ហើយ​មាន​អ្នក​ចូល​រួម​ប្រមាណ​ ៥០០​ នាក់ ដែល​អ្នក​ខ្លះ​កាន់​បដា​ដែល​មាន​ពាក្យ​ស្លោក «ជីវិត​ពលរដ្ឋ​ស្បែក​ខ្មៅ​មាន​តម្លៃ» ​ផង​នោះ​ បានបញ្ចប់​នៅទីប្រជុំ​ជនក្រុង​ប្រ៊ុចសែល។

​មន្ត្រី​ប៉ូលីសបន្ថែម​ទៀត​ថា ​ប៉ូលិស​ជា​ច្រើន​ទទួល​រង​បួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នាជា​មួយ​ក្រុមបាតុករ​ដែលនៅសេសសល់។​

«ក្រុម​អ្នក​តវ៉ា​មួយក្រុម​ប្រមាណ​ពី​ ៥០ ​ទៅ ​១០០​ នាក់​ បន្តនៅ​កន្លែង​បាតុកម្ម​ដោយ​បង្កើត​ឲ្យ​មានហេតុការណ៍​មួយ​ចំនួន​និងជេរ​ប្រមាថ​បង្ករឿងផ្សេងៗ»។

រដ្ឋអាជ្ញា​ប៊ែលហ្ស៊ិក ​បាន​ស្នើថា ​ចៅក្រម​ស៊ើប​អង្កេត​គួរត្រូវ​តែងតាំង ​បន្ទាប់ពី​មានការ​ស្លាប់​បុរស​ស្បែក​ខ្មៅ អាយុ​២៣ឆ្នាំ​ ដែល​អាជ្ញាធរ​បាន​បង្ហាញ​អត្តសញ្ញាណ​ឈ្មោះ​កាត់​ I.B.។

ការិយាល័យ​រដ្ឋអាជ្ញា​បាន​បន្តថា ​បុរស​ស្បែកខ្មៅនេះ​ត្រូវចាប់​ខ្លួន​កាលពី​ថ្ងៃទី​៩ ខែ​មករា ​បន្ទាប់ពី​លោក​ត្រូវគេ​ចោទថា​ បាន​ព្យាយាម​រត់គេច​ពីប៉ូលិស​ដែល​ឆែកក្រុម​អ្នក​តវ៉ា​ ដែលមក​ប្រមូល​ផ្តុំក្នុង​ទីប្រជុំ​ជនក្រុង​ ទោះជា​មានការ​រឹតត្បិត​ចំពោះ​ការ​ប្រមូល​ផ្តុំគ្នា​ក្នុង​សង្គម ដោយសារ​ជំងឺ​កូវីដ១៩ ​ក្តី។

បុរស​ស្បែក​ខ្មៅនោះ​ត្រូវបាន​នាំខ្លួន​ទៅកាន់​ការិយាល័យ​ប៉ូលិស​ ដែល​ជា​កន្លែង​បុរសនោះដួល​សន្លប់​ ហើយ​ត្រូវបាន​គេនាំ​យកទៅ​កាន់​មន្ទីរ​ពេទ្យ​ ដែល​ក្រោយ​មកគេ​ប្រកាស​ថាស្លាប់​នោះ។

តាម​សេចក្តី​ថ្លែងការ​ណ៍​របស់​ប៉ូលិស​ថា​ ក្រុម​បាតុករ​បាន​គប់​ទៅ​លើ​ប៉ូលិស​ដុត​ភ្លើង បំផ្លាញ​របស់​របរ​តាម​ដង​ផ្លូវ​និង​រថយន្ត​ប៉ូលិស​ផង​ដែរ។ ​ពួក​គេ​ក៏​បាន​វាយបង្អួច​និង​ទ្វារ​របស់​ការិយាល័យ​ប៉ូលិសដែរ។

ជា​សរុប​ មានមនុស្ស​ប្រមាណ ​១១៦​ នាក់ ត្រូវ​បាន​ចាប់​ខ្លួន​ ​ក្នុង​នោះ​មាន​មនុស្ស​មិន​ទាន់​គ្រប់​អាយុ​៣០​នាក់ ហើយបាតុករ​ម្នាក់​ទទួល​ការ​ព្យាបាល​ដោយសេវា​ឡាន​ពេទ្យ​ប្រចាំ​ការ​នៅ​ទី​នោះ៕

XS
SM
MD
LG