ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អង់គ្លេស​ម្នាក់​ត្រូវ​គេ​បាញ់​សម្លាប់ ហើយ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រជាមតិ​ត្រូវ​ផ្អាក


អ្នក​ស៊ើបអង្កេត​កន្លែង​កើត​ហេតុ​កំពុង​តែ​ធ្វើ​ការ​របស់​ខ្លួន ទី​ដែល​អ្នក​តំណាងរាស្រ្ត Jo Cox របស់​អង់គ្លេស​ត្រូវ​​បាន​គេ​រាយការណ៍​ថា បាន​រង​របួស​ជា​ទម្ងន់ នៅ​ក្នុង​ក្រុង Birstall ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។
អ្នក​ស៊ើបអង្កេត​កន្លែង​កើត​ហេតុ​កំពុង​តែ​ធ្វើ​ការ​របស់​ខ្លួន ទី​ដែល​អ្នក​តំណាងរាស្រ្ត Jo Cox របស់​អង់គ្លេស​ត្រូវ​​បាន​គេ​រាយការណ៍​ថា បាន​រង​របួស​ជា​ទម្ងន់ នៅ​ក្នុង​ក្រុង Birstall ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦។

សមាជិក​សភា​អង់គ្លេស​ម្នាក់​បាន​ស្លាប់ បន្ទាប់​ពី​ត្រូវ​គេ​បាញ់​នៅ​ស្រុក ​Yorkshire ​ភាគ​ខាង​ជើង​ប្រទេស​អង់គ្លេស ដែល​ជា​ស្រុក​ដែល​លោកស្រី​ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ធ្វើជា​អ្នក​តំណាងរាស្រ្ត​នៅ​ទីនោះ។ នេះ​បើ​យោង​តាម​សម្តី​របស់​ប៉ូលិស។ ​

លោកស្រី Jo Cox វ័យ​៤១​ឆ្នាំ ដែល​មាន​កូន​២​នាក់ និង​ជា​សមាជិក​សភា​ខាង​គណបក្ស​ពលកម្ម​ដែល​ជា​គណបក្ស​ប្រឆាំង ត្រូវ​បាន​គេ​បាញ់​ឲ្យ​រងរបួស​និង​មាន​ស្នាមឈាម​នៅ​លើ​ផ្លូវ​ថ្មើរ​ជើង​មួយ​ក្បែរ​ទីក្រុង Leeds កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ​

ប៉ូលិស​នៅ​ស្រុក West Yorkshire បាន​ថ្លែង​ថា បុរស​វ័យ​៥២​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​ហេតុការណ៍​នោះ​បាន​កើត​ឡើង។

យុទ្ធនាការ​ឃោសនា​សម្រាប់​បោះឆ្នោត​ប្រជាមតិ​ដើម្បី​សម្រេច​ថា​តើ អង់គ្លេស​គួរ​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ឬ​យ៉ាង​ណា​នៅ​សប្តាហ៍​ក្រោយ​នេះ​ត្រូវ​បាន​ផ្អាក ខណៈ​ពេល​ដែល​ព័ត៌មាន​បាន​ចេញផ្សាយ​ថា សមាជិក​សភា​នាំមុខ​ម្នាក់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត បន្ទាប់​ពី​ត្រូវ​បាន​គេ​បាញ់។

ក្រុម​តស៊ូ​មតិ​ដែល​មាន​ឈ្មោះ​ថា អង់គ្លេស​ខ្លាំង​ជាង​មុន​បើ​សិននៅ​ជា​សមាជិក​អឺរ៉ុប បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​ខ្លួន​បាន​ផ្អាក​យុទ្ធនាការ​ឃោសនា​ទាំង​ស្រុង​នៅ​ក្នុង​ថ្ងៃ​នោះ។

លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron បាន​មាន​ប្រសាសន៍​ថា លោក​បាន​លុប​ចោល​គម្រោង​ធ្វើ​សុន្ទរកថា​គាំទ្រ​សហភាព​អឺរ៉ុប​នៅ​តំបន់ Gibraltar ។ ​

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុម​ដែល​ប្រឆាំង​នឹង​ក្រុម​នេះ ដែល​គាំទ្រ​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប បាន​និយាយ​ថា រថយន្ត​ក្រុង​របស់​ក្រុម​ដែល​ប្រឆាំង​នឹង​ពួកគេ​បាន​ឈប់​ធ្វើ​យុទ្ធនាការ​ឃោសនា​ក្នុង​ថ្ងៃ​នោះ។​

ការ​វាយប្រហារ​ទៅ​លោកស្រី Cox បាន​កើតឡើង​ក្នុង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​ មុន​ពេល​បោះឆ្នោត​ប្រជាមតិ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣​ខែ​មិថុនា ​ថា​គួរ​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ឬ​យ៉ាង​ណា។ ប្រសិន​បើ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​មែន​នោះ នោះ​ប្រទេស​នេះ​នឹង​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ដែលចាកចេញ​សហភាព​អឺរ៉ុប។ ​

លោកស្រី Cox ត្រូវ​បាន​គេ​បោះឆ្នោត​ឲ្យ​ធ្វើ​ជា​សមាជិក​សភា​កាល​ពី​ឆ្នាំ​មុន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG