ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​អង់គ្លេស៖ ការ​ធ្វើ​ប្រជា​មតិ​ក្នុង​ការ​ចាកចេញ​ពី​សហភាពអឺរ៉ុប​នឹងសម្រេច​ជា​លើក​ចុង​ក្រោយ​​​


រូបភាពឯកសារ៖ នាយករដ្ឋមន្រ្តី​អង់គ្លេសលោក David Cameron មកដល់​អគារ​ក្រុម​ប្រឹក្សាសហភាពអឺរ៉ុបសម្រាប់​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ព្រុចស៊ែល កាល​ពីថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ២០១៦
រូបភាពឯកសារ៖ នាយករដ្ឋមន្រ្តី​អង់គ្លេសលោក David Cameron មកដល់​អគារ​ក្រុម​ប្រឹក្សាសហភាពអឺរ៉ុបសម្រាប់​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ព្រុចស៊ែល កាល​ពីថ្ងៃទី​១៦ កុម្ភៈ ឆ្នាំ២០១៦

លោក​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ David Cameron បាន​មាន​ប្រសាសន៍​ថា​លទ្ធផល​នៃការ​បោះឆ្នោតប្រជាមតិ​អំពី​ប្រទេស​អង់គ្លេស​ចាកចេញ​ពី​សហភាពអឺរ៉ុបជា​ការសម្រេច​ចុង​ក្រោយបង្អស់។​

លោក Cameron បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​មួយ​ក្នុង​សភា​កាល​ពី​ថ្ងៃ​ច័ន្ទថា «នេះ​ជា​សេចក្តី​សម្រេច​សំខាន់​មួយ​សម្រាប់​អនាគត​នៃ​ប្រទេស​យើង​ហើយ​ខ្ញុំ​ជឿថាយើង​គួរ​តែ​ដឹងយ៉ាងច្បាស់​ថា​នេះ​ជា​ការ​សម្រេច​ចុង​ក្រោយ​បង្អស់។»

លោក Cameron បានបដិសេធ​ការ​អំពាវនាវ​ឱ្យមានការ​បោះឆ្នោត​លើកទី​ពីរ​ដោយ​លោក Boris Johnson អភិបាល​ក្រុង​ឡុងដ៍ ដែល​បាន​និយាយ​ថា​ការ​បោះឆ្នោត​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​អាច​ជួយ​ឲ្យអង់គ្លេស​ធ្វើការ​ចរចា​ជា​ថ្មី​អំពី​លក្ខខណ្ឌរបស់​ខ្លួន​ជាមួយ​សហភាពអឺរ៉ុប។​

លោក Cameron បាន​មាន​ប្រសាសន៍​ថា​ «មាន​គំនិត​មួយ​បា​នត្រូវ​ដាក់ស្នើ​ថា​ប្រសិន​បើ​ប្រទេស​បោះឆ្នោត​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ យើង​អាច​មាន​ការ​ចរចា​លើកទី​ពីរ​ ហើយ​ប្រហែល​មាន​ការ​បោះឆ្នោត​ប្រជាមតិ​មួយទៀត។​ លោកប្រធាន ខ្ញុំ​នឹង​មិន​និយាយ​សង្កត់​ធ្ងន់លើ​ការ​ចំអក​អំពី​មនុស្សខ្លះ​ដែល​ចង់​បោះឆ្នោត​ឲ្យប្រទេស​ចាកចេញ​ពី​សហភាពអឺរ៉ុប​ ជាក់​ស្តែង​ចង់​ប្រើការ​បោះឆ្នោត​ចាកចេញ​ដើម្បី​ឲ្យ​ខ្លួន​ស្ថិត​ស្ថេរ​ក្នុង​សហភាព​អឺរ៉ុប។»

លោក Johnson ដែល​ជា​អ្នកនយោបាយ​មានប្រជាប្រិយភាពច្រើន​ ​តែ​ប្លែក​ពី​គេ​ក្នុង​ប្រទេសអង់គ្លេស​ ជា​អ្នក​អភិរក្ស​និយម​ល្បី​ឈ្មោះ​ម្នាក់​ដែល​មាន​គំនិត​ខុស​ពី​អ្នកអភិរក្សនិយម Cameron អំពី​ប្រទេស​អង់គ្លេស​នៅជា​សមាជិកសហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស​ជាតិ ចំនួន២៨​ជាសមាជិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG