ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​អត់​ការងារ​នៅ​អង់គ្លេស​កើន​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​២៥​ឆ្នាំ


រូបឯកសារ៖ ជនគ្មានផ្ទះសម្បែងម្នាក់សម្រាកនៅខាងមុខហាងលក់សម្លៀកបំពាក់មួយនៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។

ការិយាល័យ​ជាតិ​ស្ថិតិ​របស់​ចក្រភព​អង់គ្លេស​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា មាន​ពលរដ្ឋ​អង់គ្លេស​ជាង​៨៥៦.០០០​នាក់​បាន​ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋពេល​អត់​ការងារ​កាល​ពី​ខែ​មេសា ដែល​នេះ​ជា​ចំនួន​ច្រើន​បំផុត​ក្នុងរយៈ​ពេល​ជិត​២៥​ឆ្នាំ។

ចំនួន​ខែ​មេសា​នេះ​ធ្វើ​ឲ្យ​ចំនួន​អ្នក​អត់​ការ​ងារ​សរុប​នៅ​អង់គ្លេស​កើន​ដល់​២,១​លាន​នាក់​។ សេដ្ឋវិទូ​ថា​ស្ថានភាព​អត់ការងារ​នៅ​អង់គ្លេស​អាច​ធ្ងន់ធ្ងរ​ជាង​នេះ​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​បាន​បង្កើត​កម្មវិធី​រក្សា​ការងារ​ដោយ​រដ្ឋ​ចេញ​ប្រាក់ខែ​ឲ្យ​ការងារ​មួយ​ចំនួន​នោះ​ទេ។​

អត្រា​អត់ការងារ​នៅ​អង់គ្លេស​កាល​ពី​ខែ​មេសា មាន​៣,៩% ហើយ​រំពឹង​ថា​នឹង​អាច​កើន​ដល់​១០%​ត្រឹមត្រី​មាស​ទី​៣​នៃឆ្នាំ​នេះ ប៉ុន្តែ​ចំនួន​នេះ​នៅ​តែ​ទាប​ជាង​អត្រា​អត់ការងារ​នៅ​សហរដ្ឋ​អាមរិក​ដែល​ត្រឹមខែ​មេសា​បាន​កើន​ដល់​១៤,៧%​ទៅ​ហើយ៕​

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG