ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​នឹង​ក្លាយជា​ប្រទេស​ទី​មួយ​ដែល​ប្រើ​វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុន Pfizer


រូប​ឯកសារ៖ អ្នក​ស្ម័គ្រ​ចិត្ត​ម្នាក់​ក្នុង​ប្រទេស​អង់គ្លេស​ទទួល​​ការ​ចាក់​វ៉ាក់សាំង​សាកល្បង​កូវីដ១៩ ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Oxford កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២០។

ចក្រភព​អង់គ្លេស​នឹង​ក្លាយជា​ប្រទេស​ទី​មួយ​នៅ​ក្នុង​ការ​ចាប់ផ្តើម​ប្រើ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ក្រសួង​សុខាភិបាល​ចក្រភព​អង់គ្លេស​បាន​បញ្ជាក់​ថា វ៉ាក់សាំង​កូវីដ១៩ ដំបូង​នឹង​ត្រូវ​ចែកចាយ​ទៅ​ឲ្យ​បុគ្គលិក​សុខាភិបាល និង​ពលរដ្ឋ​ចក្រភព​អង់គ្លេស​ដែល​មាន​អាយុ​ជាង ៨០ ឆ្នាំ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​អង្គារ​ស្អែក។

វ៉ាក់សាំង​ប្រហែល ៨ សែន​ដូស ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ចាក់​ឲ្យ​ពលរដ្ឋ​ក្នុង​សប្តាហ៍​ទី​មួយ។

កាល​ពី​ថ្ងៃ​សុក្រ ប្រទេស​បារ៉ែន​បាន​ក្លាយជា​ប្រទេស​ទី ២ បន្ទាប់ពី​ចក្រភព​អង់គ្លេស នៅ​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រើ​ក្នុង​គ្រា​បន្ទាន់​នូវ​វ៉ាក់សាំង​កូវីដ១៩ ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech នេះ។

ការ​ប្រឈម​នៅ​ក្នុង​ការ​ចែកចាយ​វ៉ាក់សាំង​នេះ​គឺ​ធ្វើ​យ៉ាង​ណា​ត្រូវ​រក្សា​វ៉ាក់សាំង​ក្នុង​សីតុណ្ហភាព​ត្រជាក់​គ្រប់គ្រាន់។ វ៉ាក់សាំង​នេះ​ត្រូវ​រក្សា​ទុក​ក្នុង​សីតុណ្ហភាព​ប្រហែល -៧០ អង្សារ​សេ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG