ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

WHO៖ សហរដ្ឋអាមេរិកទំនងក្លាយជាកន្លែងផ្ទុះមេរោគកូរ៉ូណារបស់ពិភពលោក


រូបឯកសារ៖ វិថីស្ងប់ស្ងាត់មួយនៅទីលាន Times Square ក្នុងក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

កន្លែងផ្ទុះមេរោគដ៏ខ្លាំងទី១គឺប្រទេសចិន បន្ទាប់មកអ៊ីតាលីនិងពេលឆាប់ៗនេះ អាចសហរដ្ឋអាមេរិក។

អង្គការសុខភាពពិភពលោក ប្រាប់ឲ្យដឹងថា សហរដ្ឋអាមេរិកអាចនៅពេល​ឆាប់ៗនេះក្លាយជាកន្លែងនៃការរាលដាលជាសាកលនៃមេរោគកូរ៉ូណា ខណៈពេលដែលលោកប្រធានាធិបតី ត្រាំ និយាយថា លោកចង់ឲ្យជីវភាពរស់នៅក្នុងសហរដ្ឋអាមេរិកវិលត្រឡប់ទៅកាន់ភាពធម្មតាវិញក្នុងប៉ុន្មានសប្តាហ៍ទៀតក៏ដោយ។

លោកស្រី Margaret Harris អ្នកនាំពាក្យអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារម្ស៉ិលម៉ិញថា «សហរដ្ឋអាមេរិក មានការផ្ទុះឡើងយ៉ាងធំមួយហើយការផ្ទុះនោះ នឹងមានទំហំធំណាស់»។

លោកស្រី Harris បាននិយាយទៀតថា ៨៥ភាគរយនៃករណីឆ្លងថ្មីកាលពីថ្ងៃអង្គារគឺនៅក្នុងតំបន់អឺរ៉ុបហើយ៤០ភាគរយនៃករណីមេរោគឆ្លងទាំងនោះគឺនៅក្នុងសហរដ្ឋអាមេរិក។

ក៏ប៉ុន្តែលោកស្រី Harris បានមានប្រសាសន៍ទៀតថា ការបង្កើនការធ្វើតេស្តនៅក្នុងសហរដ្ឋអាមេរិក អាចបន្ធូបន្ថយការកើនឡើងនូវចំនួនករណីមេរោគកូរ៉ូណា។

រហូតមកដល់យប់ថ្ងៃអង្គារ មាន៤ម៉ឺន៦ពាន់៥រយករណីនៅក្នុងសហរដ្ឋអាមេរិក ហើយមានមនុស្ស៦រយនាក់ស្លាប់។

ការរាលដាលជាសាកលនៃមេរោគកូរ៉ូណា បានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលបានបិទសកម្មភាពពាណិជ្ជកម្មហើយមនុស្សត្រូវបានគេប្រាប់ឲ្យនៅផ្ទះ។

លោកប្រធានាធិបតីត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា «លោកចង់ឲ្យប្រទេសនេះមានសកម្មភាពឡើងវិញនៅថ្ងៃទី១២ ខែមេសាគឺជាថ្ងៃបុណ្យប៉ាក។លោកប្រធានាធិបតី បានប្រាប់បណ្តាញទូរទស្សន៍ខ្សែកាប Fox News ដែលមានទីតាំងនៅកក្នុងសហរដ្ឋសហរដ្ឋអាមេរិកថា «យើង ត្រូវត្រឡប់ទៅធ្វើការងារវិញ នៅពេលឆាប់ៗនេះ ឲ្យបានឆាប់បំផុត»។

អ្នកជំនាញខាងបណ្តាញព័ត៌មានខ្លះ ជឿថា នេះជាគំនិតអាក្រក់មួយ។

XS
SM
MD
LG