ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​​ប្រឈម​នឹង​ការ​បោះឆ្នោតមិនទុកចិត្ត


លោកស្រី​នាយករដ្ឋមន្ត្រី​ Theresa May នៃ​ប្រទេសអង់គ្លេស​ប្រឈម​នឹង​ការ​បោះឆ្នោត​មិន​ទុកចិត្ត​។
លោកស្រី​នាយករដ្ឋមន្ត្រី​ Theresa May នៃ​ប្រទេសអង់គ្លេស​ប្រឈម​នឹង​ការ​បោះឆ្នោត​មិន​ទុកចិត្ត​។

ប្រសិន​បើ​ក្រុម​អភិរក្សនិយម​ភាគ​ច្រើន​នៅ​ក្នុង​សភាតំណាង​រាស្ត្រអង់គ្លេស​បោះឆ្នោត​ប្រឆាំង​នឹង​លោកស្រី​ May លោកស្រី​នឹង​ត្រូវ​តែចុះចេញ​ពីតំណែង​នាយករដ្ឋមន្ត្រី។ ក៏​ប៉ុន្តែ​ប្រសិន​បើ​លោកស្រី​ទទួល​សំឡេង​ឆ្នោត​ទុក​ចិត្ត ការ​បោះឆ្នោត​អំពី​ការ​ទុកចិត្ត​នឹង​អាច​មានធ្វើ​ក្នុង​ពេល​មួយឆ្នាំ​ទៀត។​

លោកស្រី​នាយករដ្ឋមន្ត្រី​ Theresa May នៃ​ប្រទេសអង់គ្លេស​ប្រឈម​នឹង​ការ​បោះឆ្នោត​មិន​ទុកចិត្ត​ពី​ក្រុម​សមាជិក​សភា​នៃ​គណបក្ស​អភិរក្សនិយម​របស់​លោកស្រី​នៅ​ថ្ងៃ​ពុធនេះ ដែល​ជាផលវិបាក​ថ្មី​ៗបំផុត​នៃ​របៀប​ដោះស្រាយ​របស់​លោកស្រី​អំពី​ដំណើរការ​ដក​ប្រទេស​អង់គ្លេសចេញ​ពី​សហភាព​អឺរ៉ុប។​

ប្រសិន​បើ​ក្រុម​អភិរក្សនិយម​ភាគ​ច្រើន​នៅ​ក្នុង​សភាតំណាង​រាស្ត្រអង់គ្លេស​បោះឆ្នោត​ប្រឆាំង​នឹង​លោកស្រី​ May លោកស្រី​នឹង​ត្រូវ​តែចុះចេញ​ពីតំណែង​នាយករដ្ឋមន្ត្រី។ ក៏​ប៉ុន្តែ​ប្រសិន​បើ​លោកស្រី​ទទួល​សំឡេង​ឆ្នោត​ទុក​ចិត្ត ការ​បោះឆ្នោត​អំពី​ការ​ទុកចិត្ត​នឹង​អាច​មានធ្វើ​ក្នុង​ពេល​មួយឆ្នាំ​ទៀត។​

លោកស្រី​ May បានប្តេជ្ញា​ថា​ នឹង​ប្រយុទ្ធ​ក្នុងការ​បោះឆ្នោតនេះ «ជាមួយ​អ្វី​ទាំង អស់​ដែល​លោកស្រី​មាន»⁠ ហើយ​លោកស្រី​បាននិយាយ​ថា​ ការ​ផ្លាស់ប្តូរពួក​មេដឹកនាំ​នៅ​ពេល​នេះ​អាច​ធ្វើឱ្យមាន​ផលមិនល្អ​ដល់​ដំណើរការ Brexit។​

លោក Ian Lavery ដែល​ជា​ប្រធាន​គណបក្សពលករ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេនៅក្នុង​ប្រទេសអង់គ្លេស​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ «ភាពកម្សោយ​និង​បរាជ័យ​របស់លោកស្រី May បាន​ធ្វើឱ្យ​រដ្ឋាភិបាលគាំង​ដំណើរ​ទាំង​ស្រុង​នៅ​ពេល​ដ៏​ពិបាក​នេះ​សម្រាប់​ប្រទេស»។

លោក Graham Brady មន្ត្រី​របស់គណបក្ស​អភិរក្សនិយម​បានប្រកាស​អំពី​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ពុធនេះដោយលោក​បាននិយាយថា​ ការ​តម្រូវឱ្យមាន​យ៉ាង​តិច ណាស់ ១៥ភាគ​រយ​នៃ​ពួកសមាជិក​សភារបស់​គណបក្សដែល​សុំ​ឱ្យមាន​ការ​បោះឆ្នោត​នេះ បាន​សម្រេច​តាម​ចំនួន​នេះហើយ។ ​លោក Brady បានថ្លែង​ថា​ លទ្ធផលនៃ​ការ​បោះឆ្នោត​នេះ​នឹង​ត្រូវ​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ «ក្នុង​ពេល​ឆាប់ៗតាម​ដែល​អាច​ធ្វើបាន»។

ប្រទេសអង់គ្លេស​មាន​កំណត់នឹង​ចាក​ចេញពី​សហភាពអឺរ៉ុបនៅ​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ២០១៩ ដែល​ជា​លទ្ធផលនៃ​ការ​បោះឆ្នោតប្រជាមតិមួយ​កាល​ពី​ឆ្នាំ២០១៦។​ ភាគី​ទាំង​ពីរ​បានធ្វើការ​ឱ្យ​មានកិច្ចព្រមព្រៀង​មួយ​អំពី​លក្ខខណ្ឌ​នៃ​ការ​បែក​គ្នា នៅ​ក្រោយ​មានកិច្ច​ចរចា​គ្នា​យ៉ាង​យូរមក​ ក៏ប៉ុន្តែកិច្ច​ព្រមព្រៀង​នេះ​ត្រូវ​តែ​ទទួល​ការ​យល់ព្រមពី​សភា​នៃ​ប្រទេសអង់គ្លេស​ហើយ​កាលពី​ពេល​មុន​នេះក្នុង​សប្តាហ៍ នេះ​លោកស្រី​ May បាន​លុប​ចោល​ការ បោះឆ្នោត​ ដែល​បានត្រូវគ្រោង​ធ្វើដែល​ទំនង​ជា​នឹង​ទទួល​បរាជ័យ។​

លោក​ស្រី May បាន​ខិតខំព្យាយាម​ជួយសង្គ្រោះ​កិច្ច​ព្រមព្រៀង​នេះ​តាម​រយៈកិច្ចចរចា​ជា​មួយ ក្រុមមេដឹកនាំអឺរ៉ុប​។​ ក៏ប៉ុន្តែ​ក្រុម​មេដឹកនាំ​សហភាពអឺរ៉ុប​មានភាពម៉ឺងម៉ាត់​អំពី​ការគ្មាន​បំណង​របស់​ពួក​គេក្នុង​ការ​ធ្វើកិច្ចចរចា​គ្នា​ជា​ថ្មីអំពី​ល័ក្ខខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀងនេះ៕

XS
SM
MD
LG