ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​អភិរក្ស​និយម​របស់​អង់គ្លេស​ទទួល​ជ័យជម្នះ​លើ​ការ​បោះឆ្នោត


លោក​នាយក​រដ្ឋមន្រ្តី​អង់គ្លេស David Cameron ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កំឡុង​កិច្ច​ប្រជុំ​កំពូល​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​ក្នុង​ក្រុង​ព្រុចសែល (Brussels) ប្រទេស​បែលហ្ស៊ិក (Belgium) កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។
លោក​នាយក​រដ្ឋមន្រ្តី​អង់គ្លេស David Cameron ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កំឡុង​កិច្ច​ប្រជុំ​កំពូល​របស់​មេដឹកនាំ​សហភាព​អឺរ៉ុប​ក្នុង​ក្រុង​ព្រុចសែល (Brussels) ប្រទេស​បែលហ្ស៊ិក (Belgium) កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។

លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ David Cameron បាន​និយាយ​ថា​លោក​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​នៅ​ក្រោយ​គណបក្ស​អភិរក្ស​និយម​របស់​លោក​បាន​ឈ្នះ​ឆ្នោត​ទទួល​សំឡេង​គាំទ្រ​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​ជា​ការ​ផ្ទុយ​ពី​ការ​ស្ទង់មតិ​នៅ​មុន​ការ​បោះឆ្នោត​ដែល​ថា​គណបក្ស​នេះ​ឈ្នះ​ឆ្នោត​តែ​បន្តិច។​

លោក Cameron នឹង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​សម្រាប់​អាណតិ្ត​៥ឆ្នាំ​ទៀត​ហើយ​គណបក្ស​អភិរក្ស​និយម​របស់​លោក​នឹង​កាន់កាប់​អសនៈ​៣២៦​ក្នុង​បណ្តា​កៅអី​ទាំង​អស់​៦៥០​ក្នុង​សភា House of Commons។​ លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​បាន​នាំ​ឱ្យ​មាន​ការ​ចុះចេញពី​តំណែង​នៃ​ក្រុម​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដោយ​រួម​មាន​ទាំង​លោក​ Ed Miliband នៃ​គណបក្ស​ការងារ​ដែល​ជា​គណបក្ស​លំដាប់​ទី​ពីរ​ផង​ដែរ។

ថ្លែង​នៅ​ក្រោយ​លោក​បាន​ចូល​គាល់​ព្រះ​មហាក្សត្រិយានី Elizabeth នៅ​វាំង Buckingham លោក Cameron បាន​ប្តេជ្ញាថា​នឹង​គ្រប់គ្រង​ជា​គណបក្ស​របស់ «ប្រទេស​ជាតិ​តែ​មួយ​ និង​ព្រះ​រាជា​ណាចក្រ​រួបរួម​មួយ» ហើយ​លោក​បាន​សន្យា​ថា​នឹង​អនុញ្ញាត​ឱ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ​មួយ​អំពី​ថា​តើ​ប្រទេស​អង់គ្លេស​គួរ​ឋិត​នៅ​ក្នុង​ប្លុក​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស​ជាតិ​២៨​ជា​សមាជិក​ដែរ​ឬ​ទេ។ ក្រុម​អ្នក​វិភាគ​បណ្តាញ​ផ្សាយ​ព័ត៌មាន​បាន​និយាយ​ស្មានៗ​ថា​ជម្រើស​មួយ​បែប​នេះ​អាច​ដាក់​ឱ្យ​ក្រុម​អ្នក​បោះឆ្នោត​អង់គ្លេស​ធ្វើ​ការ​សម្រេច​ចិត្ត​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ទៀត៕

XS
SM
MD
LG