ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកដំណើរ​ខកខាន​ធ្វើដំណើរ​បន្ទាប់ពី​បរាជ័យ​ផ្នែកកុំព្យូទ័រ​នៅ​ព្រលានយន្តហោះ​ London


យន្តហោះ​មួយ​ធ្វើដំណើរ​ហោះចេញ​ពី​ព្រលានយន្តហោះ​ Healthrow ភាគ​ខាងលិច​នៃ​ទីក្រុង​London កាលពី​ថ្ងៃទី២ ​ខែកញ្ញា ​ឆ្នាំ២០១៤។
យន្តហោះ​មួយ​ធ្វើដំណើរ​ហោះចេញ​ពី​ព្រលានយន្តហោះ​ Healthrow ភាគ​ខាងលិច​នៃ​ទីក្រុង​London កាលពី​ថ្ងៃទី២ ​ខែកញ្ញា ​ឆ្នាំ២០១៤។

ក្រុម​អ្នកដំណើរតាម​យន្តហោះ​ចូល​ទៅ​ក្នុង​ និង​ចេញ​ពី​ប្រទេស​អង់គ្លេស​ប្រឈម​មុខ​នឹង​ការ​បង្អាក់​យ៉ាង​ខ្លាំង​បណ្តាល​មក​ពី​បញ្ហា​កុំព្យូទ័រ មាន​ផល​ប៉ះពាល់​ដល់​កិច្ច​ប្រតិបត្តិការ​នៅ​ក្នុង​ចំណត​យន្តហោះ​ក្រុង​ London។​

ក្រុម​ NATS ដែល​ជា​ក្រុម​ត្រួតត្រា​ចរាចរណ៍​អាកាស​ធំជាង​គេ​នៃប្រទេស​អង់គ្លេស​បាន​និយាយ​ថា​បញ្ហា​ដែល​នាំ​ឱ្យ​មាន​ការ​បង្អាក់​នេះនៅ​ក្នុង​ប្រព័ន្ធ​បានត្រូវ​ដោះស្រាយ​រួចហើយ​ ហើយ​ថា​កិច្ច​ប្រតិបត្តិការ​កំពុង​ចាប់ផ្តើម​វិល​ត្រទ្បប់​មក​កាន់​ភាព​ធម្មតា​វិញ​ហើយ។​ អ្នកធ្វើការ​នៅ​ក្នុង​អាកាសយានដ្ឋាន​ Heathrow ដែល​ជា​ចំណត​យន្តហោះ​មួយ​ដែល​មមាញឹក​បំផុតក្នុង​ពិភពលោក​បាន​និយាយ​ថាការ​ហោះហើរ​យន្តហោះ​ចេញ​ពីទីនោះ​បាន​ធ្វើ​ជា​ថ្មី​វិញ​ហើយ។​

យន្តហោះ​ខ្លះ​ដែល​ត្រូវ​ហោះ​ចូល​ក្រុង​ London បាន​បង្វែរ​ការ​ហោះ​ទៅ​កាន់​ អាកាសយាន​ដ្ឋាន​ឯទៀតៗនៃ​ប្រទេស​អង់គ្លេស​នៅ​ក្រោយ​ការ​បិទ​ចំណត​យន្តហោះក្នុង​ក្រុង​នេះ​ ក៏​ប៉ុន្តែ​ការ​បង្អាក់​នេះ​បាន​រាលដាល​ទៅ​ក្នុង​ទ្វីប​អឺរ៉ុបដែល​នៅ​ទី​នោះ​ជើង​ហោះ​ទៅ​កាន់ក្រុង​ London ត្រូវ​បាន​ពន្យា​ពេល។​

ទីភ្នាក់ងារ​សុវត្ថិភាព​អាកាស​អឺរ៉ុប​ Eurocontrol បាន​និយាយ​ជា​ដំបូង​ថា​ដែន​អាកាស​នៅលើ​ក្រុង​ London ត្រូវ​បិទ​បីបួនម៉ោង​ ក៏​ប៉ុន្តែ​អាជ្ញាធរ​អាកាសចរណ៍​ អង់គ្លេស​បាន​និយាយ​នៅ​ពេល​បន្ទាប់​ថា​ដែនអាកាស​បានត្រូវ​បើក​ហើយ។ យើង​រិតត្បិត​ចំនួន​យន្តហោះ​ទ្បើងចុះ​តាម​សមត្ថភាព​ដែល​យើង​មាន​នៅ​ពេល​នេះ​នៅ​ក្នុង​ប្រព័ន្ធរបស់​យើង៕

XS
SM
MD
LG