ប្រទេស អង់គ្លេស បានបិទស្ថានទូតរបស់ខ្លួននៅរដ្ឋធានីឡឺគែពីព្រោះតែការព្រួយ កង្វល់របស់ខ្លួនឡើងឡើងលើបញ្ហាសន្តិសុខនៅក្នុងប្រទេសអេហ្ស៊ីប។
ពួក មន្រ្តីអង់គ្លេស មិនបានផ្តល់សេចក្តីលម្អិតកាលពីថ្ងៃអាទិត្យពីការគំរាមកំហែង ឬនៅពេលណាស្ថានទូតនោះ នឹងបើកឡើងវិញទេ។
ប្រភពមួយ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ជនសង្ស័យជាសកម្មជនម្នាក់កាលពីពេលថ្មីៗនេះ ដែលត្រូវបានចាប់ខ្លួនដោយពួកអាជ្ញាធរអេហ្ស៊ីប និងបានសារភាពពីផែនការនៃការវាយប្រហារលើស្ថានទូតបរទេស។
ស្ថានទូតសហរដ្ឋអាមេរិកក្នុងសង្កាត់តែមួយនៃរដ្ឋធានីឡឺគែ បានបើកកាលពីថ្ងៃអាទិត្យ។
ការ បិទស្ថានទូតអង់គ្លេស កើតមានឡើងបន្ទាប់ពីអូស្រ្តាលី បានព្រមានកាលពីថ្ងៃសៅររ៍ថា ពួកភេរវជន អាចរៀបចំផែនការវាយប្រហារភេរវកម្មប្រឆាំងទីកន្លែងទេសចរណ៍ ក្រសួងរដ្ឋាភិបាលនិងស្ថានទូតនានាក្នុងរដ្ឋធានីឡឺគែ៕