ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​ល្បីល្បាញ​នៅប្រទេស​អង់គ្លេស​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួល​យក​ជន​ភៀស​ខ្លួន​កុមារ​កាន់​តែ​ច្រើន


លោក Labour peer Alf Dubs (កណ្ដាល) ថត​រូប​ជាមួយ​ក្រុម​បាតុករ​នៅ​ពេល​លោក​ទៅ​ដាក់​ញត្តិ​នៅ​ Number 10 Downing Street ដើម្បី​ប្រឆាំង​នឹង​ការ​បិទ​គម្រោង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទទួល​យក​ជន​ភៀសខ្លួន​កុមារ​ចូល​ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃទី​១១ ខែ​កុម្ភៈ។

ជន​ល្បី​ល្បាញ​កំពូល​ជាង​២០០​នាក់​របស់​ចក្រភព​អង់គ្លេស ​រួម​មាន​តារា​ភាពយន្ត​ លោក​ Ralph Fiennes នាង​ Keira Knightley លោក​ Benedict Cumberbatch និង​អ្នក​សរសេរ​បទភ្លេង​ Tom Stoppard​ និង​លោក​ David Hare​ បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​អង់គ្លេស​ធ្វើ​ឲ្យ​មាន​កម្មវិធី​តាំង​ទី​លំនៅ​ឡើង​វិញ​សម្រាប់​កុមារ​ជន​ភៀស​ខ្លួន។

កុមារ​គ្មាន​ឪពុក​ម្តាយ​មក​ជា​មួយចំនួន​២០០​នាក់ ​បាន​ត្រូវ​ទទួល​យក​នៅ​ក្រោម​ផែនការ​នោះ​ក្នុង​រយៈ​ពេល​៩​ខែ។​ កុមារ​១៥០​នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​បាន​ទទួល​យក​នៅ​ក្នុង​រយៈ​ពេល៣​ ទៅ​ ៤​ខែ​ខាង​មុខ​ទៀត​មុនពេល​កម្មវិធី​នោះ​បិទ​បញ្ចប់។

នៅ​ក្នុង​លិខិត​ចំហរ​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​អង្គារ​ផ្ញើ​ជូន​លោក​ស្រី​នាយករដ្ឋ​មន្រ្តី ​Theresa May នៃ​ប្រទេស​អង់គ្លេស ​ជន​ល្បីល្បាញ​បាន​ពណ៌នា​ថា​ វា​ពិត​ជា​ការ​ខ្មាស់​អៀន​យ៉ាង​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្ត​បញ្ឈប់​កម្ម​វិធី​នោះ។ ជន​ល្បីល្បាញ​ទាំង​នោះ​បាន​សរសេរ​ថា៖ ​«គំនិត​ដែល​ថា​ក្នុង​ឋានៈ​ជា​ប្រទេស​មួយ​ដែល​យើង​នឹង​បិទ​កម្មវិធី​នោះ​បន្ទាប់​ពី​កូន​ក្មេង​៣៥០​នាក់​បាន​មក​ដល់​ដោយ​សុវត្ថិភាព​នោះ​ជា​ការ​មិន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ»។

ពួកគេ​និយាយ​ទៀត​ថា៖ «ប្រទេស​ដែល​យើង​ស្គាល់​និង​ស្រឡាញ់​នោះ ​ត្រូវ​ធ្វើ​ប្រសើរ​ជាង​នេះ‍»។

ផែន​ការ​អនុញ្ញាត​ឲ្យ​កុមារ​ជន​ភៀស​ខ្លួន​មិន​មាន​ឪពុក​ម្តាយ​មក​ជាមួយ​ដែល​កំពុង​ដើរ ត្រាច់​ចរ​ក្នុង​តំបន់​អឺរ៉ុបបន្ទាប់​ពី​រត់​គេច​ចេញ​ពី​តំបន់​មជ្ឈិម​បូព៌ា​មិន​មែន​ជា​គំនិត​របស់​រដ្ឋាភិបាល​ទេ។ រដ្ឋាភិបាល​មាន​ការ​ស្ទាក់​ស្ទើរ​បន្ទាប់​ពី​សមាជិក​សភា​បាន​អនុម័ត​ វិសោធនកម្ម​ច្បាប់​អន្តោប្រវេសន៍​ថ្មី​កាល​ពី​ខែ​មេសា​ឆ្នាំ​ទៅ។ ពួក​សមាជិក​សភា​រំពឹង​ថា ​ចំនួន​កូន​ក្មេង​ដែល​មិន​មាន​ឪពុក​ម្តាយ​មក​ជាមួយ​ ​នឹង​មាន​កាន់​តែ​ច្រើន​ឡើង​រហូត​ដល់​៣​ពាន់​នាក់។ ​

ការណ៍​នេះ​ចំណាយ​ពេល​រហូត​ដល់​៥​ខែ​បន្ទាប់​ពីការ​អនុម័ត​វិសោធនកម្ម​សម្រាប់​រដ្ឋាភិបាល​ផ្តល់​ការ​តាំង​ទី​លំ​នៅ​ដល់​ជន​ភៀស​ខ្លួន​កុមារ​ដែល​ជាប់​គាំង​នៅក្នុង​តំបន់​អឺរ៉ុប៕

XS
SM
MD
LG