ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង់គ្លេស​ចាប់​ខ្លួន​អ្នក​បង្កើតគេហទំព័រ WikiLeaks 


ស្ថាបនិកគេហទំព័រ Wikileaks លោក Julian Assange ត្រូវបានប៉ូលិសចាប់ខ្លួននៅក្រុងឡុងដ៍។ 
ស្ថាបនិកគេហទំព័រ Wikileaks លោក Julian Assange ត្រូវបានប៉ូលិសចាប់ខ្លួននៅក្រុងឡុងដ៍។ 

ប៉ូលិស​បាន​និយាយ​ថា ពួក​គេ​ត្រូវ​បានឯកអគ្គរដ្ឋទូត​អេក្វាឌ័រ​អញ្ជើញ​ចូលក្នុង​ស្ថានទូត ក្រោយ​ពី​រដ្ឋាភិបាល​អេ​ក្វាឌ័រ​បាន​លុប​ចោល​សិទ្ធិ​ជ្រក​កោន​របស់ Assange។

ប៉ូលិស​អង់គ្លេស​បាន​ចាប់​ខ្លួន​អ្នក​បង្កើតគេហទំព័រ WikiLeaks លោក​ Julian Assange នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជា​ជំហាន​ចុង​ក្រោយ​មួយ​ក្នុង​រឿងច្បាប់ ដែល​កើត​ឡើង​អស់​ពេល​ជាង​៧​ឆ្នាំ​មក​ហើយ។

លោក Assange បាន​ជ្រក​កោន​ក្នុង​ស្ថាន​ទូត​អេ​ក្វាឌ័រ ក្នុង​ទីក្រុង​ឡុងដ៍ តាំង​ពី​ឆ្នាំ​២០១២ ដើម្បី​ជៀស​វាង​ការ​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​ប្រទេស​ស៊ុយ​អែត​ ដើម្បី​ប្រឈម​មុខ​នឹងបទ​ចោទ​រំលោភ​ផ្លូវ​ភេទ។

​ប្រទេស​ស៊ុយ​អែត​ ក្រោយ​មក​បាន​លុបចោល​ការ​ស៊ើប​អង្កេត​របស់​ខ្លួន ប៉ុន្តែ Assange បាន​ស្ថិត​នៅ​ក្នុង​ស្ថាន​ទូត​អេក្វាឌ័រ​ជាបន្ត ដោយ​ភ័យ​ខ្លាច​ក្រែងអង់គ្លេស​បញ្ជូន​ខ្លួន​គាត់​ទៅ​សហរដ្ឋអាមេរិក ​ក្នុង​បទ​ជាប់​ពាក់​ព័ន្ធ​នឹងការ​ចុះ​ផ្សាយឯកសារ​សម្ងាត់របស់​រដ្ឋាភិបាល​អាមេរិក​លើ​គេហទំព័រ WikiLeaks។

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ប៉ូលិស​ទីក្រុង​ឡុងដ៍​ បាន​និយាយ​ថា មន្រ្តី​ប៉ូលិស​បាន​ចាប់​ខ្លួន​លោក Assange នៅ​ក្នុង​ស្ថានទូត ជាប់​ពាក់​ព័ន្ធ​នឹង​ដីការ​ចាប់​ខ្លួន​មួយ​កាល​ពី​ខែ​មិថុនា ​ឆ្នាំ​ ២០១២​ របស់​ចក្រភព​អង់គ្លេស​ ចំពោះ​ការ​មិន​បាន​ប្រគល់​ខ្លួន​ឲ្យ​តុលាការ។

ប៉ូលិស​បាន​និយាយ​ថា ពួក​គេ​ត្រូវ​បានឯកអគ្គរដ្ឋទូត​អេក្វាឌ័រ​អញ្ជើញ​ចូលក្នុង​ស្ថានទូត ក្រោយ​ពី​រដ្ឋាភិបាល​អេ​ក្វាឌ័រ​បាន​លុប​ចោល​សិទ្ធិ​ជ្រក​កោន​របស់ Assange៕

XS
SM
MD
LG