យន្តហោះក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី MH-17 ដែលបានហោះចេញពីទីក្រុងអាំស្ទែដាំប្រទេសហូឡង់ទៅកាន់ទីក្រុងគូឡាឡាំពួរប្រទេសម៉ាឡេស៊ី បានធ្លាក់កាលពីថ្ងៃព្រហស្បតិ៍នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនបាននិយាយថា ក្រុមប៉ះបោរដែលគាំទ្ររុស្ស៊ីបានបាញ់ទម្លាក់យន្តហោះនេះ។ យន្តហោះនេះបានដឹកអ្នកដំណើរ២៨០នាក់ និងមានបុគ្គលិកបម្រើការលើយន្តហោះ១៥នាក់។