ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​​បង្ហាញ​ថា ពលរដ្ឋ​ប្រេស៊ីល​៦០%​គាំទ្រ​ឲ្យ​មាន​វិធាការ​រឹតត្បិត​​ខ្លាំង​ជាង​មុ​នទប់ទល់​នឹងជំងឺកូវីដ១៩​


រូបឯកសារ៖ សាច់ញ្ញាតិជនដែលបានស្លាប់ដោយសារវីរុសកូរ៉ូណាមកកន្លែងកប់សព Parque Taruma នៅក្រុង Manaus ប្រទេស​ប្រេស៊ីល កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

ពលរដ្ឋ​ប្រេស៊ីល​ភាគ​ច្រើន​គាំទ្រ​ឲ្យ​មាន​ការ​រឹត​បន្តឹង​វិធានការ​ដូច​ជា​ ការ​រក្សា​គម្លាត​ពី​គ្នា​ក្នុង​សង្គម​ខ្លាំង​ជាង​មុន​ដើម្បី​ទប់​ទល់​នឹង​ការ​រាតត្បាត​នៃជំងឺ​កូវីដ១៩ នេះ​បើ​តាម​លទ្ធផល​ពី​ការ​ស្ទង់មតិ​របស់​ក្រុមហ៊ុន Datafolha ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

ការ​រក​ឃើញ​នេះ​បង្ហាញ​ថា​ សាធារណមតិ​ផ្ទុយ​នឹង​ទស្សនៈ​របស់​ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro ដែល​តែង​បាន​វាយប្រហារ​លើ​វិធានការ​ដាក់​កំហិត​ឲ្យ​ពលរដ្ឋ​នៅ​ផ្ទះ​និង​បិទ​សកម្មភាព​សេដ្ឋកិច្ច ដែល​លោក​ថា ​វិធានការ​ទាំង​នេះ​ប្រៀប​បាន​ដូច ​«ថ្នាំ​ពុល»​ ដែល​សម្លាប់​ពលរដ្ឋ​តាម​រយៈ​ភាពអត់ការងារ​ធ្វើ​និង​ភាព​អត់​ឃ្លាន​ច្រើន​ជាងចំនួន​ពលរដ្ឋ​ដែល​វីរុស​រាតត្បាតសម្លាប់​ទៀត។

ការ​ស្ទង់​មតិរបស់​កាសែត​មួយ​ក្នុង​ទី​ក្រុង Sao Pauloនេះ​រក​ឃើញ​ថា ពលរដ្ឋ​ប្រេស៊ីល​៦០%​គាំទ្រ​វិធានការ​តឹងរ៉ឹង​ជាង​មុន ដោយ​៣៧%​ប្រឆាំង​នឹង​ការ​បន្តឹង​នេះ ហើយ​៣%​មិន​មាន​ជំហរ​ច្បាស់​លាស់។

​ប្រទេស​ប្រេស៊ីល​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​នៅ​អាមេរិក​ឡាទីន ​នៅ​ពេល​នេះ​បាន​ក្លាយ​ជា​ប្រទេស​មាន​ករណី​ឆ្លង​កូវីដ​១៩​ច្រើន​ជាង​គេ​ទី​២​ក្នុង​ពិភពលោក​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ដោយ​គិត​មក​ត្រឹម​ថ្ងៃ​ពុធ ប្រេស៊ីល​មានអ្នក​ស្លាប់​ពី​កូវីដ១៩​ជាង​២៤.៥០០​នាក់ និង​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជាង​៣៩០.០០០​នាក់​ហើយ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG