ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង​មាន​ការ​ផ្ទុះ​ឆ្លង​កូវីដ១៩​​ថ្មី​ក្រោយ​ពី​ស្ងប់ស្ងាត់​អស់​ច្រើន​សប្តាហ៍​


រូបឯកសារ៖ អ្នកធ្វើដំណើរតម្រង់ជួរនៅព្រលានយន្តហោះក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែឧសភា។

មន្ត្រី​សុខាភិបាល​កូរ៉េ​ខាង​ត្បូងបាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រទេសនេះ​មានចាប់​មាន​ករណី​ឆ្លង​កូវីដ១៩​ថ្មី​កើន​ឡើង​ច្រើនវិញ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​៧​សប្តាហ៍​ចុង​ក្រោយ​នេះ​ ក្រោយ​ពី​អាជ្ញាធរ​កូរ៉េខាង​ត្បូង​បាន​បន្ធូរបន្ថយ​វិធានការ​រឹតត្បិតមួយ​ចំនួន។

អនុរដ្ឋមន្ត្រី​សុខាភិបាល​លោក Kim Kang-lip បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​ថ្ងៃ​ក្នុង​ទី​ក្រុង​សេអ៊ូល​ថា ករណី​ឆ្លង​ចំនួន​៣៧ នៃ​ករណី​ថ្មី​ទាំង​អស់​៤០ គឺ​ជាប់​ទាក់ទង​ទៅ​នឹង​ការផ្ទុះ​ឆ្លង​នៅ​ក្នុង​ក្លឹបកម្សាន្ត​ពេល​រាត្រីមួយ​ក្នុង​ទី​ក្រុង​សេអ៊ូល​ ហើយ​ករណី​ទាំង​៣​ផ្សេង​ទៀត​មក​ពី​បរទេស។

ករណី​ឆ្លង​ថ្មី​ស្ទើរ​ទាំង​អស់​បាន​កើត​ឡើង​នៅសង្កាត់​មាន​មនុស្ស​ច្រើន​នៅ​ក្នុង​ក្រុង​សេអ៊ូល​ ដែល​មន្ត្រី​នៅ​ទី​នោះ​កំពុង​ស្រវ៉ា​ស្រទេញ​ព្យាយាម​បញ្ឈប់​ការ​ចម្លងវីរុស​នៅ​ក្លឹប​កម្សាន្ត ហាង​ខារ៉ាអូខេ និង​ឃ្លាំង​មួយ​របស់​ក្រុមហ៊ុន​លក់​ទំនិញ​តាម​អនឡាញ។​

លោក Kim ថា អាជ្ញាធរ​កំពុង​តាមដាន​ឃ្លាំងរបស់​ក្រុមហ៊ុន​លក់​ទំនិញ​អនឡាញ​ឈ្មោះ​ Coupang ក្រោយ​ពីគេ​បាន​រក​ឃើញ​មាន​ករណី​ឆ្លង​ជាប់​ទាក់ទង​នឹង​អ្នក​ធ្វើ​ការ​នៅ​ឃ្លាំង​នោះ ហើយ​អាជ្ញាធរ​កំពុង​ធ្វើ​តេស្តបុគ្គលិក​ទាំង​៣.៦០០​នាក់​នៃ​ក្រុមហ៊ុននេះ​ដើម្បី​រក​វីរុស។

មក​ទល់​នឹង​ពេល​នេះ កូរ៉េ​ខាង​ត្បូង​បាន​រាយកាណ៍​ចំនួន​អ្នកស្លាប់​ដោយ​កូវីដ១៩​ចំនួន​២៦៩​នាក់​និង​ករណី​ឆ្លងសរុប​ជាង​១១.០០០​ករណី ក្រោយ​ពីប្រទេស​នេះ​បាន​ទប់ស្កាត់ដោយ​ជោគជ័យ​នូវ​ការ​រាតត្បាត​ទី​១។

ករណីផ្ទុះ​ឆ្លង​ថ្មី​នេះ​ក៏​កើត​មាន​ឡើង​ក្រោយ​សិស្ស​កូរ៉េ​ខាង​ត្បូង​ប្រមាណ​២​លាន​នាក់​បាន​ចូល​រៀន​វិញ​កាល​ពី​ថ្ងៃ​ពុធ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG