ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេស៊ីល​បើក​កីឡាដ្ឋាន​បាល់ទាត់​ឲ្យ​ពលរដ្ឋ​អាច​​បើក​រថយន្ត​ចូល​មើល​កុន​បាន​


មនុស្ស​ម្នា​កំពុង​មើល​កុន​ដោយ​អង្គុយ​នៅ​ក្នុង​ឡាន​របស់​ខ្លួន​ នៅ​ឯ​កីឡដ្ឋាន​បាល់​ទាត់ Palmeiras នៅ​ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ២០២០។
មនុស្ស​ម្នា​កំពុង​មើល​កុន​ដោយ​អង្គុយ​នៅ​ក្នុង​ឡាន​របស់​ខ្លួន​ នៅ​ឯ​កីឡដ្ឋាន​បាល់​ទាត់ Palmeiras នៅ​ទីក្រុង Sao Paulo ប្រទេស​ប្រេស៊ីល កាល​ពី​ថ្ងៃ​ទី​២៥ មិថុនា ២០២០។

ប្រទេស​ប្រេស៊ីល​បាន​ប្រែក្លាយ​ពហុកីឡាដ្ឋាន​បាល់ទាត់​មួយ​ឲ្យ​ទៅ​ជា​រោង​ភាពយន្ត​ដែល​បើក​ឡាន​ចូល​មើល​បាន​ នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ចុង​ក្រោយ​បំផុត​ដើម្បី​លើក​ទឹកចិត្ត​ស្មារតី​ប្រទេស​ជាតិ​ ខណៈ​ដែល​ប្រទេស​នេះ​កំពុងព្យាយាម​ទាំង​លំបាក​ក្នុង​គ្រប់គ្រង​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ក្លឹប​កីឡាបាល់ទាត់ ​Palmeiras ​បាន​ប្រែក្លាយ​ពហុកីឡាដ្ឋាន​នោះ​នៅ​ក្នុង​ទី​ក្រុង Sao Paulo ដោយ​អាច​ឲ្យ​ទទួល​ឲ្យ​រថយន្ត​៣០០​គ្រឿង​អាច​បើក​ចូល​ទស្សនា​ភាពយន្ត​បាន​ដោយ​មិន​ចេញ​ពី​រថយន្ត។

ពហុកីឡាដ្ឋាន​ដែល​ប្រែក្លាយ​ជា​កន្លែង​កម្សាន្ត​ថ្មី​នេះ ​បាន​បើក​កាល​ពី​ថ្ងៃ​ពុធ​ រហូត​ដល់​ថ្ងៃ​ទី​១៩​ ខែ​កក្កដា ហើយ​អ្នក​បើក​ចូល​មើលការ​បញ្ចាំង​កុន​ដោយផ្ទាល់​ពី​រថយន្ត​ផ្ទាល់​ខ្លួន ត្រូវ​បង់​ប្រាក់​ពី​២៣​ដល់​១០០​ដុល្លារ ដោយ​តម្រូវ​មិន​ឲ្យ​មាន​មនុស្ស​លើស​ពី​៤​នាក់​ទេ​ក្នុង​រថយន្ត​នីមួយៗ។

ការ​បញ្ចាំង​ភាពយន្ត​នៅ​ទី​ធ្លា​បើក​ចំហ​នេះ​ជាកន្លែងបន្ធូរ​អារម្មណ៍​បន្តិច​សម្រាប់​ពលរដ្ឋ​ប្រទេស​ដែល​ប្រទេស​ពួក​គេ​បាន​ក្លាយ​ជា​កន្លែង​ផ្ទុះ​រាតត្បាត​កូវីដ១៩​ខ្លាំង​ជាង​នៅ​អាមេរិក​ឡាទីន​ដោយ​មាន​អ្នក​ឆ្លង​ជាង​១,២​លាន​នាក់​និង​អ្នក​ស្លាប់​ពី​ជំងឺ​នេះ​ដល់​ជាង​៥៥.០០០​នាក់៕

XS
SM
MD
LG