ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី៖ ពហិការ​ការ​បោះឆ្នោត​ដ៏​អាម៉ាស់​ថ្ងៃ​២៩​កក្កដា​ប្រាប់​លោក​ហ៊ុន សែន​ថាលោក​ដល់​ទី​បញ្ចប់​ហើយ​​


រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)
រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

ក្នុង​កិច្ច​សម្ភាសន៍​នៅផ្ទះ​របស់​លោក ​នៅក្រុង​ប៉ារីស ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​ សម រង្ស៊ី ​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ថា ​ប្រជាជនកម្ពុជា​ត្រូវ​តែ​ធ្វើ​ពហិការ​ការ​បោះឆ្នោត​«ក្លែងក្លាយ»​ថ្ងៃ​២៩​កក្កដា​ដើម្បី​ប្រាប់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ថា​ លោក​ដល់​ទី​បញ្ចប់​ហើយ​ ហើយ​មហា​អំណាច​លោក​ខាងលិច​ចាំ​បាច់​ត្រូវ​ដាក់​សម្ពាធ​លើ​រូប​លោក។ ​

បន្ទាប់ពី​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៣ ​និង​ឆ្នាំ​២០១៧​ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​មាន​សំឡេង​គាំទ្រប្រហាក់​ប្រហែល​គ្នា​នោះ​ ​លោក ​ហ៊ុន សែន ​ចាប់​ផ្តើម​បង្ក្រាប​ក្រុម​អ្នក​រិះគន់​របស់​លោក ​ដែល​ជំរុញ​ឱ្យ​ក្រុម​សិទិ្ធ​មនុស្ស​ជា​ច្រើន​ និង​គណបក្ស​ប្រឆាំង​លើក​ឡើង​ថា ​ការ​បោះ​ឆ្នោត​នៅ​ចុង​ខែ​នេះ​មិន​សេរី​ និង​មិន​យុត្តិធម៌​ទេ។​

លោក​ ហ៊ុន សែន ​ដែល​បាន​គ្រប់​គ្រង​ប្រទេស​អស់​រយៈ​ពេល​៣៣​ឆ្នាំ ​ត្រូវ​គេ​រំពឹង​ទុក​ជា​ទូទៅ​ថា នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ​ បន្ទាប់​ពី​តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ​មុន​ និង​បាន​ចាប់​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​នេះ​ដាក់​ពន្ធនាគារ​ពីបទ​ក្បត់ជាតិ ​ជាការ​ចោទ​ប្រកាន់​ដែល​សហគមន៍​ប្រជាធិបតេយ្យ​និយាយ​ថា​ ជា​ល្បិចកល​កម្ចាត់​គូប្រកួត​ពិត​ប្រាកដ។

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ និង​គណបក្ស​តូចៗ​កំពុង​ធ្វើ​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ដែល​នឹង​ចាប់​ផ្តើម​ក្នុង​ពេល​៩​ថ្ងៃ​ទៀត។ បណ្តា​ប្រទេស​លោក​ខាង​លិច​និង​អង្គការ​សហ​ប្រជាជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភថា​ ការ​បោះឆ្នោត​អាច​នឹង​មិន​មាន​សេរីភាព​ ឬ​យុត្តិធម៌។​ សហភាព​អឺរ៉ុប​និង​សហ​រដ្ឋ​អាមេរិក​បាន​គំរាម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ទណ្ឌកម្ម​ផ្សេង​ទៀត​ប្រឆាំង​របប​លោក ​ហ៊ុន​សែន៕

XS
SM
MD
LG