ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Karadzic ​មេដឹកនាំ​បូស្ន៊ី Serb ត្រូវ​បាន​​កាត់ទោស​ពី​បទ​ប្រល័យ​ពូជសាសន៍​និង​បទ​ល្មើស​ចំនួន​៩​ផ្សេង​ទៀត


លោក Radovan Karadzic ស្តាប់​សេចក្តី​សម្រេច​លើ​ការ​កាត់​ទោស​លោក នៅ​អង្គ​ជំនុំ​ជម្រះ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី​ នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។
លោក Radovan Karadzic ស្តាប់​សេចក្តី​សម្រេច​លើ​ការ​កាត់​ទោស​លោក នៅ​អង្គ​ជំនុំ​ជម្រះ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី​ នៅ​ក្នុង​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦។

អគ្គលេខាធិការដ្ឋាន​អង្គការ​សហប្រជាជាតិ​បាន​បញ្ចប់​ការ​កាត់​ទោស​អតីត​មេដឹកនាំ​បូស្ន៊ី Serb គឺ​លោក Radovan Karadzic កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ប្រជាជន​នៅ​ក្នុង​តំបន់ក៏​ដូចជា​សម្រាប់​ចៅក្រម​ព្រហ្មទណ្ឌ​អន្តរជាតិ​ទាំងអស់​ផង​ដែរ។ ​

លោក​បាន​មាន​ប្រសាសន៍​ថា ការ​កាត់ក្តី​នេះ​បង្ហាញ​ជា​ថ្មី​ម្តង​ទៀត​ថា គ្មាន​នរណា​អាច​គេច​ផុត​ពី​សេចក្តីសម្រេច​ជា​រួម​របស់​សហគមន៍​អន្តរជាតិ​បាន​ទេ ដើម្បី​ធានា​ថា ពួកគេ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់។ ​

អង្គ​ជំនុំ​ជម្រះ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី បាន​កាត់ទោស​លោក Karadzic ពី​បទ​ប្រល័យ​ពូជសាសន៍​ និង​បទ​ល្មើស​ចំនួន​៩​ផ្សេង​ទៀត និង​បាន​កាត់​ទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​ចំនួន​៤០​ឆ្នាំ។ ​

តុលាការ​បាន​រកឃើញ​ថា លោក Karadzic វ័យ​៧០​ឆ្នាំ​មាន​កំហុស​ដោយបាន​ប្រព្រឹត្ត​អំពើ​សាហាវ​យង់ឃ្នងក្នុង​សង្រ្គាម​នៅ​ប្រទេស​បូស្ន៊ី​ចាប់​ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​១៩៩៥ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន​១​សែន​នាក់ស្លាប់។

អង្គ​ជំនុំជម្រះ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិបាន​ឲ្យ​ដឹង​ថា លោក​Karadzic ជា​អ្នកទទួល​ខុសត្រូវ​លើ​ការ​ប្រល័យ​ពូជសាសន៍​កាល​ពី​ឆ្នាំ​១៩៩៥​ ដែល​មាន​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ក្រុង Srebrenica ​ដែល​កងកម្លាំង Serb បាន​សម្លាប់​បុរស​ និង​ក្មេង​ប្រុស​កាន់​សាសនា​ឥស្លាម​ចំនួន​៨​ពាន់​នាក់ ដែល​នេះ​ជាអំពើ​ឃោរឃៅ​ជាង​គេ​បំផុត​ដែល​ធ្លាប់​កើត​មាន​នៅ​អឺរ៉ុប​ចាប់​តាំង​ពី​មាន​ការ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​ជ្វីប​មក៕

XS
SM
MD
LG