ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បំ​ផ្ទុះ​គ្រាប់​បែក​មួយ​នៅ​លើ​ស្ពាន​ក្រុង​គែរ​បាន​សម្លាប់​ប៉ូលិស​មួយ​រូប


ក្រុម​សន្តិសុខ​បាន​ប្រើ​សុនខ​ហិត​ក្លិន​នៅ​កន្លែង​ដែល​មាន​ការផ្ទុះ​គ្រាប់​បែក​មួយ​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​មួយរូប​នៅ​ស្ពាន​មួយ​នៅ​ក្រុង​គែរ​ ប្រទេស​អេហ្ស៊ីប​។
ក្រុម​សន្តិសុខ​បាន​ប្រើ​សុនខ​ហិត​ក្លិន​នៅ​កន្លែង​ដែល​មាន​ការផ្ទុះ​គ្រាប់​បែក​មួយ​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​មួយរូប​នៅ​ស្ពាន​មួយ​នៅ​ក្រុង​គែរ​ ប្រទេស​អេហ្ស៊ីប​។

ក្រុម​មន្ត្រី​អេហ្ស៊ីប​ បាន​និយាយថា ​ការ​ផ្ទុះគ្រាប់បែក​មួយ​កាល​ពី​ថ្ងៃអាទិត្យ​ត្រូវ​ចំស្ពាន​មួយនៅ​ជិត​សង្កាត់​ប្រណីត​មួយ​ក្នុង​កណ្តាល​ក្រុង​គែរ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិចណាស់​ម្នាក់​ស្លាប់ ដែល​គេ​បាននិយាយ​ថា​ជា​ប៉ូលិស​មួយ​រូប។​

ក្រុម​មន្ត្រី​បាន​និយាយ​ថា គ្រាប់បែក​នេះ​បាន​ផ្ទុះនៅជិត​កន្លែង​ប៉ូលិស​ឆែកឆេរ​មួយនៅ​លើ​ស្ពាន​មួយដែលភ្ជាប់​ក្រុង Gaza ទៅ​នឹង​សង្កាត់​ប្រណីត Zamalek​ នៃ​រដ្ឋធានី​ប្រទេស​អេហ្ស៊ីប។​

ទីភ្នាក់ងារ​ព័ត៌មានបារាំង​ AFP បានរាយការណ៍ថា​គ្រាប់បែក​នេះ​បានផ្ទុះនៅ​ពេល​អ្នកបើកបរទ្បាន​ minivan មួយគ្រឿង​បានឈប់ទ្បាន​ដើម្បី​សួរ​ប៉ូលិស​មួយ​សំណួរ។

ការ​វាយ​ប្រហារដែលភាគ​ច្រើន​បាន​យក​កងកម្លាំង​សន្តិសុខ​អេហ្ស៊ីប ជា​ទីដៅ​បាន​កើន​ទ្បើង​ច្រើន​ជាង​មុន​ចាប់តាំង​ពី​ឆ្នាំ​២០១៣​មក​ ដែល​កាលពេល​នោះក្រុម​យោធា​បានទម្លាក់​ប្រធានាធិបតី​ អ៊ីស្លាម​និយម​ Mohammed Morsi ពី​តំណែង​បន្ទាប់​ពី​មាន​បាតុកម្មជា​ច្រើនប្រឆាំងនឹង​ការ​គ្រប់គ្រង​របស់​លោក​ដែល​បាននាំ​ឲ្យ​មាន​ការបែកបាក់គ្នា​ក្នុង​ប្រទេស៕

XS
SM
MD
LG