ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បញ្ជាក់​ថា គ្មាន​ការ​បង់​លុយ​២​លានដុល្លារ​ឲ្យ​កូរ៉េខាង​ជើង​ទេ


លោក ​John Bolton ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​​ផ្តល់​បទសម្ភាសន៍​នៅ​ក្នុង​កម្មវិធី Fox News Sunday កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។
លោក ​John Bolton ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​​ផ្តល់​បទសម្ភាសន៍​នៅ​ក្នុង​កម្មវិធី Fox News Sunday កាលពី​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។

លោក ​John Bolton ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បាន​និយាយកាល​ពីថ្ងៃ​អាទិត្យថា​សហ​រដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារយល់ព្រម​បង់ប្រាក់​ចំនួន​២​លាន​ដុល្លារ​សម្រាប់​ការ​ថែទាំ​សុខភាព​របស់​លោក​ Otto Warmbier ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ដោយ​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង ​ប៉ុន្តែ​មិន​ដែល​បង់​ប្រាក់​នោះ​ទេ។

លោក​បាន​ប្រាប់​ Fox News Sunday​ ថា ​«វាច្បាស់ណាស់! ​តាម​ដែល​ខ្ញុំ ​ពិនិត្យ​មើល​រឿង​នេះ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ថា ​មិន​មាន​នរណា​បង់​លុយ​នេះ​ទេ។​ ច្បាស់ណាស់»។​

លោក​ Bolton បាន​បញ្ជាក់​អំពី​ព័ត៌មាន​ប៉ុន្មាន​ថ្ងៃថ្មីៗ​នេះ​ដែល​ថា ​កូរ៉េខាង​ជើងបាន​ទាម​ទារ​ប្រាក់​នេះ​នៅ​ពេល​ប្រគល់​ជា​និស្សិត​មហាវិទ្យា​ល័យ​ឈ្មោះ Warmbier ​ឲ្យ​អាជ្ញាធរ​សហ​រដ្ឋ​អាមេរិក កាលពី​ជិត​ពីរ​ឆ្នាំ​មុន​ ដើម្បី​ឲ្យ​គាត់​អាច​ត្រឡប់មក​សហរដ្ឋ​អាមេរិក​វិញ។​លោក​បានស្លាប់​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក។

លោក ​Warmbier និស្សិត​សាកល​វិទ្យាល័យ​រដ្ឋ Virginia ​បាន​ទៅ​លេង​កូរ៉េខាង​ជើង​នៅ​ពេល​គាត់​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​កាលព​ខែ​មករា​ឆ្នាំ​២០១៦ ​ហើយ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​គុក​១៥​ឆ្នាំ​ពី​បទ​ព្យាយាម​លួច​ផ្ទាំង​ឃោសនា​ពី​សណ្ឋាគារ​គាត់​ស្នាក់​នៅ។​

មន្ត្រី​កូរ៉េ​ខាងជើង​បាន​និយាយ​ថា ​លោក​ Warmbier​ បាត់បង់​ស្មារតីនៅយប់​ដែល​គាត់​ត្រូវ​បាន​ផ្តន្ទាទោស​កាលពី​ខែ​មីនា​ឆ្នាំ​២០១៦។ ​នេះបើ​តាម​កាសែត​ The Washington Post។​ វេជ្ជបណ្ឌិត​មិន​បាន​កំណត់​មូលហេតុ​ទាក់ទង​នឹង​បញ្ហា​ខួរក្បាល​របស់​លោក​ទេ​ហើយ​ថា ពួកគេ​មិន​បាន​ឃើញ​ភស្តុតាង​ដែល​ថា ​លោក​ត្រូវ​បាន​វាយ​ដំ​នោះ​ទេ។​

នៅក្នុង​កិច្ចប្រជុំ​ចុង​ក្រោយ​របស់​មេដឹកនាំ​អមេរិក​និង​មេដឹកនាំ​កូរ៉េខាង​ជើង​នៅក្នុង​ទីក្រុង​ហាណូយ​កាលពី​ខែ​កុម្ភៈ លោក​ប្រធានាធិបតី​អាមេរិក ​Donald Trump ​បាន​ថ្លែង​ថា​ លោក​បាន​ទទួល​យក​ពាក្យ​របស់​មេដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក​គីមជុងអ៊ុន​ដែល​ថា ​លោក​មិនដឹង​ពី​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក ​Warmbier ​ក្នុង​ពន្ធនាគារ​នោះ​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG