ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump និង​លោក Kim Jong Un បាន​ចាប់ផ្ដើម​កិច្ច​ប្រជុំ​លើក​ទី២ នៅ​វៀតណាម


ប្រធានាធិបតីអាមេរិកលោក Donald Trump ចាប់ដៃជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un មុនពេលជំនួបនៅក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ 
ប្រធានាធិបតីអាមេរិកលោក Donald Trump ចាប់ដៃជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un មុនពេលជំនួបនៅក្រុងហាណូយ ប្រទេសវៀតណាម នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ 

លោក Kim Jong Un និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​ច្បាស់​ថា លទ្ធផល​នឹង​ទទួល​បាន​នៅ​ពេល​នេះ ដែល​មនុស្ស​ទាំង​អស់​គ្នា​នឹង​ស្វាគមន៍»។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ចាប់ដៃ​គ្នា និង​និយាយ​លេង​សើច​តិចតួច នៅ​មុន​ពេល​លោក​ទាំង​ពីរ​ចាប់ផ្ដើម​កិច្ច​ប្រជុំ​លើក​ទី ២ របស់​ពួកគេ ដែល​ផ្ដោត​លើ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ មេដឹកនាំ​ទាំង​ពីរ​បាន​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពី​មុខ​ទង់ជាតិ​សហរដ្ឋ​អាមេរិក និង​ទង់​ជាតិ​កូរ៉េ​ខាង​ជើង ដែល​ដោត​ជា​ជួរ នៅ​ឯ​សណ្ឋាគារ Sofitel Legend Metropole ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

លោក Trump បាន​ប្រាប់​អ្នក​កាសែត​នានា​នៅ​ពេល​លោក​ធ្វើ​សន្និសីទ​កាសែត​ខ្លី​ជាមួយ​នឹង​លោក Kim Jong Un យ៉ាង​ដូច្នេះ​ថា៖ «វា​ជា​កិត្តិយស​សម្រាប់​ខ្ញុំ​ក្នុង​ការ​ជួប​ជាមួយ​នឹង​លោក​ប្រធាន Kim។ ខ្ញុំ​គិត​ថា ជំនួប​លើក​ទី​មួយ​គឺ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ ហើយ​សង្ឃឹម​ថា ជំនួប​លើក​នេះ​ក៏​ដូចជា​ជំនួប​លើក​មុន​ដែរ ឬ​ក៏​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត»។

លោក Kim Jong Un បាន​បង្ហាញ​ភាព​ជឿជាក់​ថា ជំនួប​លើក​ទី ២ របស់​លោក​ជាមួយ​នឹង​លោក Trump នឹង​ទទួល​បាន​ជោគជ័យ។

លោក Kim Jong Un និយាយ​ដូច្នេះ​ថា៖ «ខ្ញុំ​ច្បាស់​ថា លទ្ធផល​នឹង​ទទួល​បាន​នៅ​ពេល​នេះ ដែល​មនុស្ស​ទាំង​អស់​គ្នា​នឹង​ស្វាគមន៍»។

បន្ទាប់ពី​មាន​ជួប​និយាយ​គ្នា​បន្តិចបន្តួច​ដូច​នេះ​មក លោក Trump និង​លោក Kim Jong Un បាន​ពិសា​អាហារ​ពេល​ល្ងាច​រួម​គ្នា ដោយ​មាន​ទីប្រឹក្សា​កំពូលៗ​របស់​លោក​ទាំង​ពីរ​ចូលរួម​ជាមួយ​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG