ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Bolton ថា ​សហរដ្ឋ​អាមេរិក​ចង់​បាន​ការ​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់​ខ្លាំង​ជាង​​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​មុន


លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។
លោក John Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ​ត្រាំ ​និយាយ​ថា ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ឡើង​វិញ​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ហើយ​រដ្ឋ​បាល​របស់​ប្រធានា​ធិបតី​ត្រាំ​ចង់​បាន​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំងជាងការ​ដាក់​ទណ្ឌកម្ម​នានា​មុនកិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥។

​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​បាន​ធ្វើ​ឡើង​រវាង​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស បារាំង រុស្ស៊ី​និង​ប្រទេស​អាល្លឺម៉ង់ ​បា​ន​កម្រិត​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​នៅ​ក្នុង​ការ​ដោះដូរ​ការ​លុប​ចោលការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​របស់​អ៊ីរ៉ង់។

លោក John Bolton បាន​និយាយកាល​ពី​ថ្ងៃ​ពុធក្នុង​អំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល​ថា ​ពួកមន្ត្រី​សហរដ្ឋ​អាមេរិក​បាន​និយាយ​ជាមួយ​សម្ព័ន្ធមិត្ត​អំពី​អ្វី​ដែល​អាច​ធ្វើដើម្បីឲ្យ​សម្រេច​ការ​ដាក់​សម្ពាធ​ជា​អតិបរមា​លើ​អ៊ីរ៉ង់ ​រួមមានការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ហើយ​វិធានការ​មិនប្រាប់​ឲ្យ​ដឹង​ជាមុន​ផ្សេងៗ​ទៀត។

អ្នក​រិះគន់​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​នោះ ​រួម​មាន​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu និយាយថា ​អ៊ីរ៉ង់​បាន​ទទួល​សម្បទានច្រើន​ខ្លាំង​ពេក ​ខណៈ​ដែល​បោះ​បង់​បន្តិច​បន្តួច​ហើយ​នៅរក្សា​សមត្ថភាព​ដើម្បី​ធ្វើ​អាវុធ​នុយក្លេអ៊ែរ។

អ៊ីរ៉ង់​បាន​ទទូចថា ​កម្ម​វិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​មាន​គោល​បំណង​ដើម្បី​សន្តិភាព។ ទីភ្នាក់​ងារ​ថាម​ពល​បរមាណូ​អន្តរជាតិ​ដែល​បាន​ទទួល​ការងារ​ពី​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់​អង្គការ​សហ​ប្រជាជាតិ​ដើម្បីឃ្លាំ​មើល​ការ​អនុវត្ត​របស់​អ៊ីរ៉ង់​បាន​រាយ​ការណ៍​ថា ​អ៊ីរ៉ង់​បាន​ធ្វើ​ទៅតាម​ផ្នែក​នៃ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​នោះ​ហើយ៕

XS
SM
MD
LG