ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​គឺ​ជា​ចំណុច​ផ្ដោត​នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល


លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu (រូប​ស្តាំ) ថ្លែង​ជាមួយ​នឹង​លោក John Bolton ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។
លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu (រូប​ស្តាំ) ថ្លែង​ជាមួយ​នឹង​លោក John Bolton ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨។

ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Bolton បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​បន្ទាប់ពី​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អ៊ីស្រាអែល​ថា កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​ប្រទេស​អ៊ីរ៉ង់​គឺ​ជា​ចំណុច​ផ្ដោត​នៅ​ក្នុង​ការ​ពិភាក្សា​របស់​លោក​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu។

លោក​ទាំង​ពីរ​បាន​ពិសា​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​ការងារ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ និង​បន្ត​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក Bolton បាន​និយាយ​ថា៖ «មាន​ការ​ប្រឈម​ខ្លាំងក្លា​មួយ​ចំនួន​សម្រាប់​ប្រទេស​អ៊ីស្រាអែល សហរដ្ឋ​អាមេរិក និង​ពិភពលោក​ទាំង​មូល។ កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​ផ្លោង​មីស៊ីល​របស់​អ៊ីរ៉ង់​គឺ​ជា​ចំណុច​ផ្ដោត​ខ្លាំង​បំផុត​នៅ​ក្នុង​ការ​ពិភាក្សា‍»។

មុន​ពេល​ចាកចេញ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល លោក Bolton បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ABC ថា សហរដ្ឋ​អាមេរិក អ៊ីស្រាអែល និង​រុស្ស៊ី មាន​គោល​បំណង​ដូច​គ្នា ដែល​នោះ​គឺ​ការ​បណ្ដេញ​ទាហាន កង​ជីវពល និង​កង​ជំនួយ​អ៊ីរ៉ង់​ចេញ​ពី​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អ៊ីរ៉ង់​ត្រូវតែ​បញ្ចប់​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ក្រុម Hezbollah ដែល​គាំទ្រ​ដោយ​ប្រទេស​លីបង់។

លោក Bolton នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​សប្ដាហ៍​នេះ និង​ជួប​ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស ដើម្បី​បន្ត​ការ​ពិភាក្សា​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ជាមួយ​នឹង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង Helsinki ប្រទេស​ហ្វាំងឡង់ កាល​ពី​ខែ​កក្កដា​កន្លង​មក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG