ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​បណ្តោះ​អាសន្ន​បូលីវី​នៅ​ដាច់​ដោយ​ឡែក​ដោយសារ​ឆ្លង​វីរុស​កូរ៉ូណា


អ្នកស្រី ជេនីន អាណេ ​(Jeanine Áñez) ​ប្រធានាធិបតី​បណ្តោះ​អាសន្ន​នៃ​ប្រទេស​បូលីវី​ពាក់​ម៉ាស​ដើម្បី​ជួយ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង La Paz ប្រទេស​បូលីវី កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។
អ្នកស្រី ជេនីន អាណេ ​(Jeanine Áñez) ​ប្រធានាធិបតី​បណ្តោះ​អាសន្ន​នៃ​ប្រទេស​បូលីវី​ពាក់​ម៉ាស​ដើម្បី​ជួយ​ទប់ស្កាត់​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង La Paz ប្រទេស​បូលីវី កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

អ្នកស្រី ជេនីន អាណេ ​(Jeanine Áñez) ​ប្រធានាធិបតី​បណ្តោះ​អាសន្ន​នៃ​ប្រទេស​បូលីវី​និយាយ​ថា​អ្នកស្រី​កំពុងតែ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ និង​មាន​សុខ​ភាព​ស្រួល​បួល​ទេ​ក្រោយ​ពី​បាន​ធ្វើ​តេស្ត​ឃើញ​ថា​បាន​ឆ្លង​វីរុស​កូរ៉ូណា។

អ្នកស្រី​អាណេ​បាន​ប្រកាស​កាលពី​ព្រហស្បតិ៍​ថា ​អ្នកស្រី​បាន​ធ្វើ​តេស្ត​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​មាន​ក្រុម​បុគ្គលិក​ការងារ​អ្នកស្រី​បាន​ឆ្លង​វីរុស។​ អ្នកស្រី​នឹង​នៅ​ដាច់​ដោយ​ឡែក​ចំនួន​១៤ថ្ងៃ​មុន​នឹង​ធ្វើ​តេស្ត​ម្តង​ទៀត​ដើម្បី​ពិនិត្យ​មើល​ការ​វិវត្ត។

មេដឹកនាំ​បូលីវី​រូប​នេះ​និយាយ​ថា​ អ្នកស្រី​មាន​កម្លាំង​ខ្លាំង​ហើយ​នឹង​បន្ត​ធ្វើ​ការងារ​ពី​កន្លែង​នៅ​ដាច់​ពី​គេ។

អ្នកស្រី​អាណេ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ក្នុង​ខែ​វិច្ឆិកា ​បន្ទាប់ពី​លោកប្រធានាធិបតី​ អេវូ ម៉ូរាឡេ (Evo Morales) ​ចាកចេញ​ពី​ប្រទេស​ដោយសារ​មាន​បាតុកម្ម​ជាច្រើន​សប្តាហ៍​តវ៉ា​នឹង​ការ​ជាប់​ឆ្នោត​ជា​ថ្មី​របស់​លោក​នៅអាណត្តិ​ទី៤​ថា​មិន​មាន​ធម្មនុញ្ញភាព។ ការ​បោះឆ្នោត​ជាថ្មី​នឹង​ធ្វើ​ឡើង​នៅថ្ងៃទី​៦​ខែកញ្ញា​ដើម្បី​សម្រេច​ថា​អ្នកស្រី​នឹង​ក្លាយ​ជា​ប្រធានាធិបតី​អចិន្ត្រៃយ៍​ ឬ​យ៉ាងណា។

ប្រទេស​បូលីវី​មាន​អ្នកឆ្លងជាង​៤៤.០០០​នាក់​ និង​ស្លាប់​ជាង​១.៦០០នាក់៕

XS
SM
MD
LG