ភ្នំពេញ៖ ក្រុមអ្នកភូមិបឹងកក់ ដែលខឹងសម្បារនឹងអាជ្ញាធរខណ្ឌដូនពេញក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី២៤ ខែកញ្ញានេះ បានទាមទាររកយុត្តិធម៌ចំពោះអំពើហិង្សាមួយដែលត្រូវបានប្រព្រឹត្តមកលើក្រុមរបស់ខ្លួននៅឯរមនីយដ្ឋានវត្តភ្នំកាលពីយប់ថ្ងៃអាទិត្យទី២២ ខែកញ្ញាកន្លងទៅ។
ក្រុមអ្នកភូមិអះអាងថា អាជ្ញាធរខណ្ឌនេះបានបញ្ជាឲ្យមានការបង្រ្កាបដោយហិង្សាដោយប្រើដំបងឆក់ និងចំពាមបាញ់គ្រាប់ឃ្លីជាដើម ដើម្បីបំបែកកូដកម្មបង្អត់អាហាររបស់ពួកគេនៅយប់នោះ។
ការបង្រ្កាបនោះបានបណ្តាលឲ្យរងរបួសទាំងស្រាល ទាំងធ្ងន់ មនុស្សប្រមាណ១០នាក់ ដោយរួមទាំងសកម្មជនការពារសិទ្ធិមនុស្ស និងអ្នកកាសែតមួយចំនួនផង។
អ្នកស្រី សុង ស្រីលាភ គឺជាអ្នកតវ៉ាទាមទាររកយុត្តិធម៌ម្នាក់នៃក្រុមអ្នកភូមិបឹងកក់។
«ពួកខ្ញុំដើរទៅផ្ទះហើយ នៅដាក់កងកម្លាំងប៉េអឹមអ.ហ. វ៉ៃពួកខ្ញុំ ហើយប្រលែងពួកជនស៊ីវិលដែលមានបំពង់ទីបដេញវ៉ៃពួកខ្ញុំពេញផ្លូវ។ ខ្ញុំមកនេះធ្វើសន្និសីទកាសែតបញ្ជាក់ពីទង្វើព្រៃផ្សៃរបស់អភិបាលខណ្ឌដូនពេញដែលគាត់បញ្ជាកងកម្លាំង និងចូលរួមជាមួយពួកទាំងនោះមកធ្វើបាបពួកខ្ញុំ។ ហើយម៉្យាងទៀត ពួកខ្ញុំមកទាមទារសម្ភារៈដែលពួកគាត់បានបំផ្លាញ និងដកហូតមកទីនេះ។ ពួកខ្ញុំឈឺចាប់ខ្លាំងណាស់ដែលពួកគាត់ជាស្ថាប័នមួយ ឋានៈអភិបាលខណ្ឌដូនពេញទាំងមូល ទៅវ៉ៃប្រជាពលរដ្ឋបឹងកក់និងបុរីកីឡា ដោយគ្រាន់តែពួកខ្ញុំអង្គុយអត់អាហារ ដើម្បីទាមទារយុត្តិធម៌និងសន្តិភាពដើម្បីសម្មាធិតែប៉ុណ្ណោះ»។
អ្នកស្រី ទេព វន្នី ជ័យលាភីរង្វាន់ស្រ្តីជាអ្នកដឹកនាំ គឺជាអ្នកដឹកនាំក្រុមអ្នកតវ៉ាទាំងនេះ។
«ពួកខ្ញុំជាប្រជាពលរដ្ឋរងគ្រោះនៃការបណ្តេញចេញដោយបង្ខំ ហើយរងនឹងការប៉ុនប៉ងធ្វើឃាដនេះ នៅវត្តភ្នំនេះ។ ពួកខ្ញុំសូមថ្កោលទោសបុគ្គលដែលពាក់ព័ន្ធទាំងអស់ដែលធ្វើឲ្យពួកខ្ញុំរងគ្រោះជាទម្ងន់។ ឥឡូវនេះជីវិតរបស់លោកពូណាមី និងម្តាយខ្ញុំមិនទាន់ដឹងថា យ៉ាងម៉ិចនៅឡើយទេ»។
ហេតុការណ៍បង្រ្កាបដោយហិង្សាទៅលើក្រុមអ្នកភូមិបឹងកក់កាលពីយប់ថ្ងៃអាទិត្យនោះក៏បានបណ្តាលឲ្យខូចខាតរថយន្តនិងសម្ភារៈមួយចំនួនរបស់បាតុករនិងអ្នកឃ្លាំមើលសិទ្ធិមនុស្សផងដែរ។
លោកវន ពៅគឺជាប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចូលរួមជាមួយក្រុមអ្នកភូមិក្នុងការទាមទារយុត្តិធម៌ និងសម្ភារៈដែលបានបាត់បង់នៅយប់នោះដូចជារ៉ឺម៉កកង់បី និងម៉ូតូជាដើម។
លោកនិយាយថា៖ «អាជ្ញាធរគឺជាអ្នកទទួលខុសត្រូវ ប៉ុន្តែអាជ្ញាធរហាក់ដូចជាមិនទាន់អើពើចំណុចនេះនៅឡើយទេ បាទ»។
ពេលអ្នកកាសែតសួរថា តើមានភស្តុតាងអ្វីដើម្បីដាក់បន្ទុកទៅអាជ្ញាធរនោះ លោកវន ពៅឆ្លើយថា៖
«ជាទូទៅ ពេលនោះមានកម្លាំងប៉េអឹម និងអ្នកបង្ក្រាប ដែលសុទ្ធសឹងជាអាជ្ញាធរ។ អញ្ចឹងគឺអាជ្ញាធរនៅទីនោះជាអ្នកទទួលខុសត្រូវ ការពារប្រជាពលរដ្ឋ មិនមែនអាជ្ញាធរបណ្តោយឲ្យពួកស្ទារយកចំពាម យកគ្រាប់ឃ្លីមកបាញ់ប្រជាពលរដ្ឋ យកដំបងទៅវ៉ៃប្រជាពលរដ្ឋ ហើយយកដុំថ្មមកគប់បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ សូម្បីឡានរបស់ខ្ញុំក៏ខ្ទេចនោះទេ។ អញ្ចឹងតួនាទីអាជ្ញាធរជាអ្នកទទួលខុសត្រូវ។ កើតហេតុកន្លែងហ្នឹង អត់ទទួលខុសត្រូវយ៉ាងម៉េច? បើខ្លួនឯងដើរទន្ទឹមជាមួយពួកខូចហ្នឹងដែរ មកវ៉ៃបំផ្លាញសម្បត្តិប្រជាពលរដ្ឋ។ រឿងអីថា មិនទទួលខុសត្រូវ? អាជ្ញាធរជាអ្នកទទួលខុសត្រូវរឿងហ្នឹង»។
តែទោះជាយ៉ាងនេះក្តី អាជ្ញាធរខណ្ឌអះអាងថា ខ្លួនគ្រាន់តែជាអ្នករៀបចំសណ្តាប់ធ្លាប់និងប្រមូលទ្រព្យសម្បត្តិដែលក្រុមបាតុករបានទុកចោល ក្រោយពីហេតុការណ៍នោះតែប៉ុណ្ណោះ។
លោកគឹម វុត្ថាគឺជាប្រធានផ្នែកសណ្តាប់ធ្លាប់របស់សាលាខណ្ឌដូនពេញ ដែលគ្រប់គ្រងលើរមនីយដ្ឋានវត្តភ្នំនោះ។
លោកនិយាយថា៖ «ប្រគល់ជូនវិញ។ សាលាខណ្ឌជាអ្នករក្សាទុកឲ្យ។ នេះជាទ្រព្យសម្បត្តិដែលបងប្អូនរត់ចោល»។
ពេលអ្នកកាសែតប្រាប់ថា ប្រជាពលរដ្ឋអះអាងថា គេលួចទ្រព្យសម្បត្តិរបស់គាត់ លោកគឹម វុត្ថាបានបដិសេធថា៖ «មិនមែនលួចទេ។ គាត់ទុកនៅទីហ្នឹង។ ក្រោយពីកើតហេតុទៅ គាត់រត់ចោល»។
អ្នកកាសែតសួរអំពីបញ្ហារបួសស្នាក លោកគឹម វុត្ថាបដិសេធថា លោកមិនដឹងទេ។
មន្ត្រីកងរាជអាវុធហត្ថដែលបានដឹកនាំកម្លាំងមួយក្រុមមកដោះស្រាយជាមួយអ្នកភូមិបឹងកក់និងបុរីកីឡានៅទីនេះមិនធ្វើអត្ថាធិប្បាយណាមួយទេចំពោះការចោទប្រកាន់អំពីការប្រើប្រាស់អំពើហិង្សាបង្ក្រាបទៅលើក្រុមអ្នកភូមិទាំងនេះកាលពីយប់ថ្ងៃអាទិត្យនោះ។
ថ្វីបើរងអំពើហិង្សាកាលពីថ្ងៃអាទិត្យយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកភូមិទាំងនេះអះអាងថា ពួកគេនឹងបន្តការទាមទាររកយុត្តិធម៌របស់ពួកគេតទៅទៀត ឲ្យខាងតែបាន ក្នុងរដ្ឋាភិបាលអាណត្តិក្រោយនេះ៕