ក្រុមអ្នកភូមិបឹងកក់និងបុរីកីឡាទាមទាររកយុត្តិធម៌ចំពោះអំពើហិង្សាមកលើក្រុមខ្លួន
ក្រុមអ្នកភូមិបឹងកក់ ដែលខឹងសម្បារនឹងអាជ្ញាធរខណ្ឌដូនពេញក្នុងរាជធានីភ្នំពេញ នៅថ្ងៃអង្គារទី២៤ ខែកញ្ញានេះ បានទាមទាររកយុត្តិធម៌ចំពោះអំពើហិង្សាមួយដែលត្រូវបានប្រព្រឹត្តមកលើក្រុមរបស់ខ្លួននៅឯរមនីយដ្ឋានវត្តភ្នំកាលពីយប់ថ្ងៃអាទិត្យទី២២ ខែកញ្ញាកន្លងទៅ។ ក្រុមអ្នកភូមិអះអាងថា អាជ្ញាធរខណ្ឌនេះបានបញ្ជាឲ្យមានការបង្រ្កាបដោយហិង្សាដោយប្រើដំបងឆក់ និងចំពាមបាញ់គ្រាប់ឃ្លីជាដើម ដើម្បីបំបែកកូដកម្មបង្អត់អាហាររបស់ពួកគេនៅយប់នោះ។ លោកសាយ មុន្នីរាយការណ៍ពីភ្នំពេញ៕