ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាកសព​អ្នក​ដំណើរ​លើ​យន្តហោះ​រុស្ស៊ី​ត្រូវ​ដឹក​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ហើយ


គ្រួសារ​មួយគូ​បាន​យំអោប​គ្នា​នៅជិត​ផ្ទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ព្រលានយន្តហោះ​ Pulkovo ក្នុង​ទីក្រុង​ St. Petersburg កាលពីថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០១៥។
គ្រួសារ​មួយគូ​បាន​យំអោប​គ្នា​នៅជិត​ផ្ទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​ព្រលានយន្តហោះ​ Pulkovo ក្នុង​ទីក្រុង​ St. Petersburg កាលពីថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០១៥។

ក្រុម​គ្រួសារ​ជនជាតិ​រុស្ស៊ី​បាន​ចាប់ផ្តើម​ដំណើរ​ការ​ដ៏​ក្រៀមក្រំ​ក្នុ​ងការ​កំណត់​អត្តសញ្ញាណ​សាកសព​ជនរងគ្រោះ​ពី​ការធ្លាក់​យន្តហោះ​រុស្ស៊ី​ក្នុងប្រទេស​អេហ្ស៊ីប​កាលពី​ថ្ងៃ​សៅរ៍។

ទីភ្នាក់ងារ​អេភី​ (AP) បាន​រាយការណ៍​ថា​ សាកសព​ជនរងគ្រោះ​១០នាក់​ដំបូង​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​រួច​រាល់​ហើយ។

អ្នកនាំពាក្យក្រសួងស្ថានការណ៍​គ្រាអាសន្ន​របស់​ប្រទេស​រុស្ស៊ី​បាន​ប្រាប់​ទីភ្នាក់ងារ​អេភី​ថា ​មាន​សាកសព​ជនរងគ្រោះ​សរុប​ចំនួន​១៤០នាក់​ ហើយ​មាន​បំណែក​អវៈយវៈ​ជាង១០០ ​ត្រូវ​បាន​គេដឹក​ទៅ​ទីក្រុង​ St. Petersburg ​តាម​យន្តហោះ​របស់​រដ្ឋាភិបាល​ចំនួន​ពីរ​គ្រឿង​នៅ​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ។

អ្នក​ដំណើរ​និង​ក្រុម​អ្នក​បើក​បរ​យន្តហោះ​ទាំង​២២៤នាក់​ ដែលជិះនៅ​លើ​យន្តហោះ​ Metrojet Airbus A-321 ​បាន​ស្លាប់​នៅ​ពេល​ដែលយន្តហោះ​នោះ​ធ្លាក់​ពីលើ​ជ្រោយ​ស៊ីណៃ​ ក្នុង​រយៈ​ពេល​២០នាទី​បន្ទាប់​ពី​បាន​ហោះ​ហើរ​ពី​អាកាសយានដ្ឋាន​ក្នុង​ទីក្រុង​ Sharm el-Sheikh ​ដែល​ជា​ទីក្រុង​លំហែកាយ​របស់​ប្រទេស​អេហ្ស៊ីប ដើម្បី​ហោះ​ទៅ​ទីក្រុង​ St. Petersburg។ មាន​ជន​ជាតិ​អ៊ុយក្រែន​ចំនួន​បីនាក់​ក៏បាន​ស្លាប់​ក្នុងការ​ធ្លាក់​យន្តហោះ​នោះដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG