ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការរារាំង​​មិន​ឲ្យ​​ចាប់ខ្លួន​អតីត​នាយក​ស៊ើបការ​សម្ងាត់​ស៊ូដង់​ ធ្វើ​ឲ្យ​អ្នក​វិភាគ​និង​បាតុករ​ព្រួយ​បារម្ភ


​អតីត​នាយកទីភ្នាក់ងារ​លោក Salah Abdallah ​ឬត្រូវបានគេស្គាលជាទូទៅថាឈ្មោះ Salah Gosh ត្រូវ​បាន​គេ​សម្ភាសន៍​នៅ​ក្នុង​រដ្ឋ​ធានី​ខាទុំ កាលពី​ថ្ងៃទី​ ១០ ខែកក្កដា ឆ្នាំ២០១៣។
​អតីត​នាយកទីភ្នាក់ងារ​លោក Salah Abdallah ​ឬត្រូវបានគេស្គាលជាទូទៅថាឈ្មោះ Salah Gosh ត្រូវ​បាន​គេ​សម្ភាសន៍​នៅ​ក្នុង​រដ្ឋ​ធានី​ខាទុំ កាលពី​ថ្ងៃទី​ ១០ ខែកក្កដា ឆ្នាំ២០១៣។

ក្រុម​រដ្ឋ​អាជ្ញា​ប្រទេសស៊ូដង់​បាន​អំពាវនាវ​ឲ្យ​ដក​នាយក​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់និង​សន្តិសុខជាតិ​ បន្ទាប់​ពី​ទីភ្នាក់ងារ​បាន​រារាំងមិនឲ្យ​ប៉ូលិស​ចាប់ខ្លួន​អតីត​នាយកទីភ្នាក់ងារ​លោក Salah Abdallah ​ឬត្រូវបានគេស្គាលជាទូទៅថាឈ្មោះ Salah Gosh។

ករណី​នេះ​បាន​បង្ក​ឲ្យ​មាន​សំណួរ​ជាច្រើន​អំពី​ថា​តើ​ពិត​ជា​មាន​អ្នក​មាន​អំណាច​នៅ​ពី​លើ​ច្បាប់​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ឬ​យ៉ាងណា។ លោក Naba Mohiedeen ជូន​សេចក្តី​រាយការណ៍​ពីរដ្ឋធានី​ខាទុំ ប្រទេសស៊ូដង់។

បរាជ័យ​ក្នុង​ការ​ចាប់ខ្លួន​អតីត​នាយកទីភ្នាក់​ងា​រស៊ើបការណ៍សម្ងាត់ប្រទេសស៊ូដង់ លោក Salah Gosh បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្នុងចំណោម​ក្រុមបាតុករ​ និង​ក្រុម​អ្នកវិភាគ​នានា។​

លោកGosh គឺ​ជា​អតីតអ្នក​ដឹកនាំភ្នាក់ងារ​ស៊ើបការ​សម្ងាត់និង​សន្តិសុខ​ជាតិ​រហូត​ដល់​ពេល​លោ​ក​បាន​លាលែង​ពីតំណែង​កាលពី​ខែ​មេសា​ គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតី​ស៊ូដង់​លោក Omar al-Bashir ត្រូវ​បាន​ពួកយោធា​បណ្តេញ​ចេញ​ពីតំណែង។

ការិយាល័យរដ្ឋអាជ្ញារ​បាន​ឲ្យ​ដឹង​ថា​លោក Gosh ធ្លាប់​ត្រូវ​បាន​គេ​សាកសួរ​អំពី​គណនី​ធនាគារ​ដែល​មាន​ទឹកប្រាក់ជាង​១លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដែលមាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​អាច​ចូល​គណនី​នេះ​បាន។ ប៉ុន្តែ​ក្រុម​សន្និសុខ​របស់​លោក​បានរារាំង​មិនឲ្យ​មាន​ការ​ចាប់​ខ្លួន​លោក​កាលពី​ថ្ងៃអង្គារ​សប្តាហ៍​មុន ដោយ​ពួកគេ​លើកឡើ​ថា​ពួកគេ​មិន​បាន​ទទួល​ដីកា​ចាប់ខ្លួន​លោក​ជាមុនទេ។

លោក Alfatih Mahnoud អ្នក​វិភាគ​នយោបាយ​មួយ​រូប​បាន​និយាយ​ថា«ការ​ចាប់ខ្លួន​លោក Gosh ​គឺ​មាន​សារៈសំខាន់​សម្រាប់ពួក​បាតុករ ដោយសារ​តែ​លោក​គឺ​ជា​អ្នក​ទទួល​ខុសត្រូវលើ​ការ​បង្ក្រាប​ពួកបាតុករ ​ហើយ​លោក​មាន​ឯកសារ​ទាំងអស់​ដែល​បញ្ជាក់​ពី​របប​ពុករលួយ​របស់​លោក Bashir»។

អតីត​ប្រធានាធិបតី​លោក Bashir ​កំពុង​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទញុះញង់​និង​ការជាប់ពាក់ព័ន្ធនៅ​ក្នុងករណី​សម្លាប់​ពួកបាតុករ។

​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​ស៊ូដង់បាន​ផ្ទុះ​ឡើង​កាលពី​ខែធ្នូ​ឆ្នាំមុន ដោយ​សារ​នំប៉័ងឡើងថ្លៃ​ ប៉ុន្តែ​បាន​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័សទៅ​ជា​ការ​អំពាវនាវ​ឲ្យ​លោក​ Bashir ចុះ​ចេញ​ពីតំណែង​បន្ទាប់​ពី​លោក​បាន​ឡើង​កាន់​អំណាច​អស់​រយៈពេល៣០​ឆ្នាំ។ បាតុករ​ជាច្រើន​នាក់​ត្រូ​វ​បាន​សម្លាប់អំឡុងពេល​ការ​បង្រ្កាប​រដ្ឋាភិបាល​ដែល​បរាជ័យ​ និង​មនុស្ស​ជាច្រើន​នាក់​ទៀត​បានស្លាប់​កាលពី​សប្តាហ៍​ថ្មីៗ​នេះ​នៅ​ក្នុង​ការ​ប៉ះទង្គិច​ជាមួយ​នឹង​កងកម្លាំង​សន្តិសុខ។

​បាតុករ​បន្ត​ធ្វើ​បាតុករ​ដោយ​អង្គុយ​នៅ​មួយ​កន្លែង​ខាងក្រៅ​បន្ទាយ​យោធា​នៅ​រដ្ឋធានី​ខាទុំ។

បាតុករ​ម្នាក់​គឺ​លោក Mohamed Omer បាន​បង្ហាញ​ការខឹង​សម្បារ​ដោយសារ​អាជ្ញាធរ​មិន​អាច​ចាប់​ខ្លួន​លោក Goshបាន។

លោក MOHAMED OMER បាន​និយាយថា​៖

«តាម​គំនិត​ខ្ញុំ នៅ​ពេល​មាន​តំណែង​កាន់​តែ​ធំ នោះ​អំណាច​ក្នុង​ការ​សម្រេច​ចិត្ត​មាន​កាន់​តែ​ខ្លាំង​ ដូចជាការចេញ​បញ្ជា​ឲ្យបាញ់​ប្រហារ​និង​ការបញ្ជា​ឲ្យ​ធ្វើ​អំពើ​ហិង្សា​ជាដើម​។ វាពិបាក​ក្នុង​ការ​សន្មត​ថា​ទាហាន​មួយ​ណា​ជា​អ្នក​បាញ់កាំភ្លើង ប៉ុន្តែ​យើង​អាច​និយាយ​បាន​ថា​ភ្នាក់ងារ​ណា​ជាអ្នក​ចេញ​បញ្ជា។ ការ​ចាប់ខ្លួន​លោក Gosh គឺជា​អាទិភាព​ចម្បង​ ដើម្បី​ទ្រទ្រង់​កិត្យានុភាព​នៃ​ច្បាប់​ប្រទេស»។

ស្របពេល​ជាមួយ​គ្នា​នេះ​ ក្រុម​បាតុកម្ម​នាំមុខគឺ​សមាគមន៍​វិជ្ជាជីវៈស៊ូដង់​ហៅកាត់ថា SPA​នៅ​បន្ត​ចរចា​ជាមួយ​នឹង​មេដឹកនាំ​កងទ័ពដែល​នឹង​ចូល​មក​គ្រប់គ្រង​រដ្ឋាភិបាល​យោធា​រួម​ជាមួយ​នឹង​ជនស៊ីវិល ។ សមាគន៍​ SPAបាន​អំពាវនាវ​ឲ្យ​មាន​ការហែក្បួនមនុស្ស​១លាន​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍ និងបាន​គំរាមថា​នឹង​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​បើសិន​ជា​យោធា​មិន​ប្រគល់អំណាច។

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG