ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានា​ធិបតី​ស៊ូដង់​ត្រូវបាន​គេ​ផ្ទេរ​ទៅកាន់​គុក​ដែល​មានការ​ការពារ​សន្តិសុខ​ដ៏រឹងមាំ


រូបឯកសារ៖​អតីតប្រធានា​ធិបតី​នៃ​ប្រទេស​ស៊ូដង់​លោក Omar al-Bashir អង្គុយជាអធិបតីក្នុងវិមានប្រធានាធិបតីនៅក្រុងខាទុំ​ ប្រទេសស៊ូដង់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។ 
រូបឯកសារ៖​អតីតប្រធានា​ធិបតី​នៃ​ប្រទេស​ស៊ូដង់​លោក Omar al-Bashir អង្គុយជាអធិបតីក្នុងវិមានប្រធានាធិបតីនៅក្រុងខាទុំ​ ប្រទេសស៊ូដង់ កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។ 

សាច់ញាតិ​របស់​ប្រធានា​ធិបតី​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង​និយាយ​ថា ​លោក Bashir ដែល​មាន​អាយុ​ ៧៥ឆ្នាំ ​បាន​ត្រូវ​គេ​យក​ទៅកាន់​គុក​កូបា​នៅ​ក្នុង​រដ្ឋ​ធានី​ Khartoum កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​ត្រូវបាន​ស្ថិត​នៅ​ក្រោម​សន្តិសុខ​ដ៏តឹង​រ៉ឹង​បំផុត។

អតីតប្រធានា​ធិបតី​នៃ​ប្រទេស​ស៊ូដង់​លោក Omar al-Bashir បាន​ត្រូវ​គេ​យក​ទៅកាន់គុក​នៅ​ក្នុង​រដ្ឋ​ធានី ៥​ថ្ងៃ​បន្ទាប់​ពី​ក្រុម​យោធា​ទម្លាក់​លោក​ចេញពី​ដំណែង​ ហើយ​បាន​ដាក់​លោក​នៅ​ក្នុងការ​ឃុំឃាំង​ក្នុង​ផ្ទះ។

សាច់ញាតិ​របស់​ប្រធានា​ធិបតី​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង​និយាយ​ថា ​លោក Bashir ដែល​មាន​អាយុ​ ៧៥ឆ្នាំ ​បាន​ត្រូវ​គេ​យក​ទៅកាន់​គុក​កូបា​នៅ​ក្នុង​រដ្ឋ​ធានី​ Khartoum កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​ត្រូវបាន​ស្ថិត​នៅ​ក្រោម​សន្តិសុខ​ដ៏តឹង​រ៉ឹង​បំផុត។

គេ​មិន​បាន​ឃើញ​លោក​ជាសា​ធារណៈ​ចាប់​តាំង​ពី​កងទ័ព​បាន​ទម្លាក់​លោក​នៅ​ក្នុង​រដ្ឋ​ប្រហារ​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​បន្ទាប់​ពី​ការ​តវ៉ា​ប្រឆាំង​នៅ​តាម​ផ្លូវ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ ដែល​បណ្តាល​មក​ពី​ម្ហូបអាហារ​ និង​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ។

បាតុករ​រាប់​ពាន់​នាក់​នៅតែ​ស្ថិត​នៅ​ខាងក្រៅបន្ទាយ​កងទ័ពទីក្រុង​ Khartoum ដើម្បីដាក់​ការ​ទាម​ទារ​របស់​ពួកគេ​ឲ្យ​មាន​រដ្ឋាភិបាល​អន្តរកាល​មួយ​ដែល​ដឹកនាំ​ដោយ​ស៊ីវិល។​ មេដឹកនាំ​រដ្ឋ​ប្រហារ​និយាយ​កាល​ពី​សប្តាហ៍មុន​ថា ​ក្រុម​ប្រឹក្សាដែល​ដឹកនាំ​ដោយយោធា​នឹង​ដឹកនាំ​ប្រទេស​រយៈ​ពេល​២​ឆ្នាំ។ ​សហភាព​អា​ហ្វ្រិក​និង​ប្រទេស​លោក​ខាង​លិច​ជា​ច្រើន​បាន​អំពាវនាវ​ឲ្យ​មាន​អន្តរកាល​យ៉ាង​លឿន​បំផុត​ទៅកាន់​ការដឹកនាំ​ស៊ីវិល និងការ​បោះឆ្នោត។​

ក្នុង​ខណៈ​នោះ​ដែរ ​ក្រុម​ឧទ្ទាមក្នុង​រដ្ឋ Southern Kordofan និង ​Blue Nile និយាយ​ថា ​ខ្លួន​នឹង​បញ្ឈប់​អរិភាព​រហូត​ដល់​ថ្ងៃ​ទី​៣១ ​ខែ​កក្កដា។ លោក Abdelaziz Adam al-Helew មេដឹកនាំ​ក្រុម​ឧទ្ទាម​បាន​និយាយ​ថា ចំណាត់ការ​នេះ​ក៏​ជួយ​សម្រប​សម្រួល​ការផ្ទេរ​អំណាច​ទៅ​ឲ្យ​ក្រុម​មេដឹក​នាំ​ស៊ី​វិល​ក្នុង​ប្រទេស​ស៊ូដង់​ដែរ៕

XS
SM
MD
LG