ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជិះម៉ូតូ​រំឭក​ដល់​ទាហាន​ដែល​បាន​បាត់​ខ្លួន​ ដោយ​ការ​ដង្ហែ​ក្បួន​ឈ្មោះ​ថា Rolling Thunder


ក្រុម​អ្នក​ជិះ​ម៉ូតូ​ជិះ​កាត់​កន្លែង​គោរព​វិញ្ញាណក្ខន្ធ Lincoln Memorial ក្នុង​ខួប​លើក​ទី៣០ នៃ​ការ​ដង្ហែ​ក្បួន Ride for Freedom នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។
ក្រុម​អ្នក​ជិះ​ម៉ូតូ​ជិះ​កាត់​កន្លែង​គោរព​វិញ្ញាណក្ខន្ធ Lincoln Memorial ក្នុង​ខួប​លើក​ទី៣០ នៃ​ការ​ដង្ហែ​ក្បួន Ride for Freedom នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។

អ្នក​ជិះ​ម៉ូតូ​រាប់​ម៉ឺន​នាក់​ដែល​ស្លៀកពាក់​និង​ពាក់មួក​ខោប៊យ​បាន​មក​ជួបជុំ​គ្នា​នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ជិះ​ម៉ូតូ​ដង្ហែ​ជា​ក្បួន​ រំឭក​ដល់​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​ក្នុង​ពេល​បំពេញ​កាតព្វកិច្ច​ក្នុង​សង្គ្រាម​នៅ​បរទេស។ ទំនៀមទម្លាប់​ជិះ​ម៉ូតូ​ដង្ហែ​ជា​ក្បួន​នេះ​បាន​ប្រព្រឹត្ត​ទៅ​អស់​រយៈពេល​៣០​ឆ្នាំ​ហើយ​ ដែល​ត្រូវ​បាន​គេ​ហៅ​ថា «Rolling Thunder»។

លោក Jack Richardson វ័យ​៧៣​ឆ្នាំ ដែល​ធ្វើ​ដំណើរ​អស់​មួយ​ចំហៀង​ប្រទេស​ពី​រដ្ឋ កាលីហ្វ័រញ៉ា ​មក ​ក្នុង​ឆ្នាំ​ទី​១៣ ដើម្បី​ចូល​រួម​ក្នុង​ទិវា Memorial Day ប្រចាំ​ឆ្នាំ​នេះ​បាន​និយាយ​ថា «យើង​នឹង​នៅ​តែ​ជិះ​ម៉ូតូ​ដង្ហែ​ក្បួន​នេះ រហូត​ទាល់​តែ​ទាហាន​គ្រប់គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ពី​សង្គ្រាម​ទាំងអស់»។ ​

ដោយ​ពាក់​អាវ​ស្បែក អតីត​ទាហាន​សង្គ្រាម​វៀតណាម​រូប​នេះ​បាន​ចូល​រួម​ជាមួយនឹង​អ្នក​ជិះម៉ូតូ​រាប់​ពាន់​ផ្សេង​ទៀត​នៅ​ចំណត​យានយន្ត​ក្បែរ​មន្ទីរ​បញ្ចកោណ ដើម្បី​រង់ចាំ​ការ​ចេញ​ដំណើរ​ទៅ​ដង្ហែ​ក្បួន។

ពួកគេ​ត្រូវ​ជិះ​ម៉ូតូ​ឆ្លង​កាត់​ឧទ្យាន​ជាតិ National Mall ទៅ​កាន់​ទី​រំឭក​វិញ្ញាណក្ខន្ធ​របស់​ទាហាន​អាមេរិក​ជិត​៦ម៉ឺន​នាក់​ដែល​ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុងពេល​នៃ​សង្គ្រាម​វៀតណាម។ ​

លោក Richardson ដែល​ជា​ប៉ូលិស​ចូល​និវត្តន៍​នៅ​ទីក្រុង Los Angeles រដ្ឋ កាលីហ្វ័រញ៉ា និង​បាន​បំពេញ​កាតព្វកិច្ច​ពីរ​ដង​ក្នុង​ប្រទេស​វៀតណាម​បាន​និយាយ​ថា «នៅ​តែ​មាន​ក្រុមគ្រួសារ​ដែល​រង់ចាំ​ពួកគេ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​អាមេរិក ដែល​មិន​ទាន់​បាន​រកឃើញ​នៅឡើយ។ ឪពុកម្តាយ បង ប្អូន​ របស់​ពួកគេ មិន​ដឹង​ថា ពួកគេ​នៅ​ឯ​ណា​ទេ»៕

XS
SM
MD
LG