ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្បួន​ម៉ូតូ​ធំ​ Rolling Thunder បាន​បើក​ចូល​រដ្ឋធានី​វ៉ាស៊ីនតោន


អ្នកចូលរួម​​នៅ​ក្នុង​ក្បួន​ម៉ូតូធំ​ប្រចាំ​ឆ្នាំ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​រំឮកវិញ្ញាណក្ខន្ធ​ Arlington នៅ​អំឡុងពេល​ដង្ហែក្បួន​​មុន​ពេល​​ថ្ងៃរំឮក​វិញ្ញាណក្ខន្ធ​អតីត​យុទ្ធ​ជន​​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។
អ្នកចូលរួម​​នៅ​ក្នុង​ក្បួន​ម៉ូតូធំ​ប្រចាំ​ឆ្នាំ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​រំឮកវិញ្ញាណក្ខន្ធ​ Arlington នៅ​អំឡុងពេល​ដង្ហែក្បួន​​មុន​ពេល​​ថ្ងៃរំឮក​វិញ្ញាណក្ខន្ធ​អតីត​យុទ្ធ​ជន​​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។

ការ​ជិះ​ម៉ូតូ​ធំ​ៗ​ជា​ជួរ​ដ៏​ធំហៅថា Rolling Thunder បាន​បើក​ចូល​ក្នុង​រដ្ឋ​ធានី​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​អាទិត្យ​នេះ។

​ពិធីប្រចាំ​ឆ្នាំ​នេះ ត្រូវ​បាន​រៀប​ចំលើក​ដំបូង​នៅ​ឆ្នាំ​ ១៩៨៨​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជាការ​គោរ​ព​ដល់​ពួក​អ្នក​ទោស​សង្គ្រាម​ និង​យុទ្ធជន​ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​សង្គ្រាម។

​លោក Ray Manzo ​អតីតទាហាន​សហរដ្ឋ​អាមេរិក​ ​ជាមនុស្ស​ម្នាក់​ដែល​ទទួល​ការ​កោត​សរសើរចំពោះ​ការ​រៀប​ចំ​ពិធី​នេះ។ ​លិខិត​មួយ​ច្បាប់​ពី​លោក Manzoដែល​បាន​បោះ​ពុម្ភផ្សាយនៅ​ក្នុង​ទស្សនាវដ្តី Outlaw Biker ​នៅ​ឆ្នាំ​១៩៨៧​ ​អំពាវនាវ​ឲ្យ​ពួក​អ្នក​ជិះ​ម៉ូតូ​ចូលរដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​អាទិត្យ ​មុន​ពិធី​រំឮកវិញ្ញាណក្ខន្ធ​អតីត​យុទ្ធជន។

អ្នក​ជិះ​ម៉ូតូ​ជិត​៣​.០០០​នាក់ ​បាន​មក​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ជាលើក​ដំបូង។​ ក្រុម​អ្នករៀបចំ​ ​និយាយ​ថា ​ពិធី​នេះឥឡូវនេះ ​បាន​រីក​កាន់​តែ​ធំ​ឡើងដោយ​មាន​អ្នក​ជិះ​ម៉ូតូ​និង​អ្នក​មើល​រហូត​ដល់​ជាង​មួយ​លាននាក់។ ​ម៉ូតូ​ជាង​កន្លះ​លាន​គ្រឿង ​ត្រូវ​គេរំពឹង​ថានឹង​បញ្ចេញ​សំឡេងសន្ធឹក​នៅ​ពេល​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដោយ​ចាក​ចេញ​ពី​មន្ទីរ​បញ្ចកោណ​មក​កាន់​វិមានរំឮក​វិញ្ញាណក្ខន្ធ​អតីត​យុទ្ធ​ជន​ដើម្បី​ចូលរួមក្នុង​ពិធី​មួយ​ដែល​គេ​ហៅ​ថា ​«ជិះ​ដើម្បី​សេរីភាព»។

​បេសកកម្ម​របស់​ក្រុម​ជិះ​ម៉ូតូ​នោះ​បាន​រីកកាន់​តែធំឡើង។​ អង្គការ​នោះ​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​ច្បាប់បុគ្គល​ ដែល​បាត់​ខ្លួន​ក្នុង​សង្គ្រាម​ហៅ​ថា Missing Service Personnel Act ​នៅ​ឆ្នាំ​១៩៩៣ដែល​ហាម​ឃាត់​ក្រសួងការពារ​ជាតិ​សហរដ្ឋ​អាមេរិកមិន​ឲ្យ​ប្រកាស​ទាហាន​សហរដ្ឋ​អាមេរិក​ថា ​ត្រូវបាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​ដោយ​គ្មាន​ភស្តុតាង​ជាក់លាក់។

​ក្រុមអ្នក​រៀបចំ​នេះ​ក៏​បាន​បង្កើត​អង្គការ​មិន​មែន​សម្រាប់​ប្រាក់​ចំណេញមួយ​ដែល​ផ្តល់​ជំនួយ​ជា​ប្រាក់​ដល់​ក្រុម​គ្រួសារ​របស់​អតីត​យុទ្ធ​ជន​ផងដែរ។

​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមកហើយ ក្រុម Rolling Thunderនេះ ​បាន​ក្លាយ​ជា​ក្រុម​នយោបាយ​ ដែល​មាន​ការ​រកាំង​ចិត្ត​ជាមួយសមាជិក​សភា​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​និងរដ្ឋ​បាល​របស់​ប្រធានា​ធិបតី​អូបាម៉ា៕

XS
SM
MD
LG