លោកប្រធានាធិបតី Joe Biden អបអរថ្ងៃទី១០០ នៃការកាន់តំណែងរបស់លោកដោយធ្វើដំណើរទៅរដ្ឋ Georgia នៅថ្ងៃព្រហស្បតិ៍ ដើម្បីសួរសុខទុក្ខលោកអតីតប្រធានាធិបតី Jimmy Carter និងបង្ហើបផែនការរបស់លោកដែលចំណាយប្រាក់រាប់លាន លានដុល្លារដើម្បីកសាងសេដ្ឋកិច្ចសហរដ្ឋអាមេរិកឡើងវិញ។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
បន្ទាប់ពីការធ្វើដំណើរតិចតួចដោយសារជំងឺរាតត្បាតនៃកូវីដ១៩ លោក Biden កំពុងបង្កើនការធ្វើដំណើររបស់លោក បន្ទាប់ពីសុន្ទរកថាដំបូងរបស់លោកទៅសម័យប្រជុំរួមនៃរដ្ឋសភានិងព្រឹទ្ធសភាកាលពីថ្ងៃពុធ។ លោកមានការជួបប្រជុំនៅជិតក្រុង Atlanta កាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងការឈប់សំចតធ្វើយុទ្ធនាការបន្ថែម គ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នៅរដ្ឋ Pennsylvania និងរដ្ឋ Virginia នៅប៉ុន្មានថ្ងៃខាងមុខទៀត។
ក្នុងសុន្ទរកថារបស់លោកទៅកាន់សភា លោក Biden បានអំពាវនាវឲ្យជនជាតិអាមេរិកាំងគាំទ្រផែនការ (blue-collar blueprin) គឺផែនការជ័យជម្នះរបស់លោកសម្រាប់ការផ្លាស់ប្តូរដោយនិយាយថា រដ្ឋបាលរបស់លោកនឹងវិនិយោគទឹកប្រាក់រួមគ្នាចំនួន៤ លាន លានដុល្លារសម្រាប់ឧបត្ថម្ភ និងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយពលរដ្ឋវណ្ណៈកណ្តាលឡើងវិញ។
លោក Biden បានបញ្ជាក់ថា ផែនការរបស់លោកនឹងបន្ថែមការងាររាប់លានដែលមានប្រាក់ខែច្រើន និងបង្កើនថវិការាប់លានលានដុល្លារសម្រាប់ផលិតផលសេដ្ឋកិច្ចសម្រាប់ប៉ុន្មានឆ្នាំខាងមុខ ខណៈជួយផ្លាស់ប្តូរការរើសអើងជាតិសាសន៍ជាច្រើនទសវត្សរ៍។ លោកអតីតប្រធានាធិបតី Donald Trump បានសម្តែងការព្រួយបារម្ភអំពីការដំឡើងពន្ធលើសាជីវកម្មដែលលោក Biden ចង់យកមកចំណាយសម្រាប់ផែនការរបស់លោក។ លោកបានព្យាករណ៍ថា វានឹងជំរុញឱ្យក្រុមហ៊ុនមួយចំនួនចេញទៅបរទេស៕