ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ឈ្នះ​ប្រតិភូ​គ្រប់គ្រាន់​ដើម្បី​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ​របស់​គណបក្ស​ប្រជាធិបតេយ្យ


បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Joe Biden ថ្លែង​ក្នុង​ពិធី​មួយ​នៅ​ទីក្រុង Dover​ រដ្ឋ Delaware កាល​ពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២០។ (AP Photo/Susan Walsh)

អតីត​អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ឈ្នះ​ចំនួន​ប្រតិភូ​ប៉ុន្មាន​នាក់​ចុង​ក្រោយ ដែល​លោក​ត្រូវការ​ដើម្បី​ទទួល​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ស្រប​ពេល​ដែល​រដ្ឋ​មួយ​ចំនួន​ដែល​បាន​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​បេក្ខជន​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ នៅ​បន្ត​រាប់​សន្លឹក​ឆ្នោត​ដែល​ផ្ញើ​តាម​ប្រៃសណីយ៍។

ឥឡូវ​នេះ លោក Biden ទទួល​បាន​ប្រតិភូ​សរុប​ចំនួន ២.០០០ នាក់ លើស​ពី​ចំនួន​ប្រតិភូ​ចំនួន ១.៩៩១ នាក់ ដែល​ត្រូវការ​ដើម្បី​ឈ្នះ​បាន​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឯ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដូវ​ក្ដៅ​ខាង​មុខ។

លោក Biden បាន​ក្លាយជា​អ្នក​ដែល​គេ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​តាំង​ពី​ដើម​ខែ​មេសា​មក នៅ​ពេល​ដែល​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont លោក Bernie Sanders បាន​បោះបង់​ចោល​ការ​ប្រកួត។

ប៉ុន្តែ លោក Biden បាន​ចំណាយ​ពេល​អស់ ២ ខែ ក្រោយ​មក​ទៀត ទើប​ទទួល​បាន​ចំនួន​ប្រតិភូ​គ្រប់គ្រាន់​ដើម្បី​អាច​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ផ្លូវការ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ក្រោយ​ពី​រដ្ឋ​ចំនួន ១៥ និង​ដែនដី​របស់​សហរដ្ឋ​អាមេរិក​ចំនួន ២ បាន​ផ្អាក​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​នេះ ដោយសារតែ​បញ្ហា​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG