ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក​និង​តួកគី​​​ពិភាក្សា​គ្នា​​ប្រកប​«ដោយ​​ផ្លែផ្កា»​ ប៉ុន្តែ​ប្រកាស​ថា​មិន​បំបែក​ភាព​ទាល់ច្រក​ទេ


ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan (កណ្តាល) ជល់​ដៃ​​ស្វាគមន៍​លោក Joe Biden ប្រធានាធិបតី​សហរដ្ឋ​អាមេរិក មុន​លោក​ក្រោក​ឈរ​ស្វាគមន៍​ នៅ​កិច្ចប​្រជុំ​កំពូល​អូតង់​នៅ​ទី​ក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១។
ប្រធានាធិបតី​តួកគី​លោក Recep Tayyip Erdogan (កណ្តាល) ជល់​ដៃ​​ស្វាគមន៍​លោក Joe Biden ប្រធានាធិបតី​សហរដ្ឋ​អាមេរិក មុន​លោក​ក្រោក​ឈរ​ស្វាគមន៍​ នៅ​កិច្ចប​្រជុំ​កំពូល​អូតង់​នៅ​ទី​ក្រុង​ប្រ៊ុចសែល កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១។

ប្រធានាធិបតី​អាមេរិក​លោក​Joe Biden ​និង​ប្រធានាធិបតី​តួកគី​លោក ​Recep Tayyip Erdogan​ បាន​និយាយ​ថា​កិច្ច​ពិភាក្សា​ទល់មុខ​គ្នា​លើក​ដំបូង​របស់​ពួកគេ​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ​បាន​ប្រព្រឹត្ត​ទៅប្រកប​ដោយ​ផ្លែ​ផ្កា​ប៉ុន្តែ​មិន​បាន​ប្រកាស​ការ​បំបែក​ភាព​ទាល់ច្រក​សំខាន់ៗណាមួយ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរនោះឡើយ។​

បន្ទាប់​ពី​ជំនួប​កាល​ពី​ថ្ងៃច័ន្ទ​នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​របស់​អង្គការ​អូតង់ក្នុងរាជធានីប្រ៊ុចសែល​ប្រទេស​ប៊ែលហ្ស៊ិកលោក ​Biden ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​កិច្ច​ពិភាក្សា​មាន​លក្ខណៈ​វិជ្ជមាន​និង​មាន​ផ្លែផ្កា​ហើយ​លោក​ជឿ​ជាក់​ថានឹង​មាន​ការ​រីកចម្រើន​ពិតប្រាកដ​ជាមួយ​ប្រទេស​តួកគី។​

ដោយឡែក​ លោក ​Erdogan ​វិញបាន​ហៅ​កិច្ច​ពិភាក្សា​នោះ​ថា ​«ទទួល​បាន​ផល​ល្អនិង​មាន​ភាពស្មោះត្រង់» ។​

លោក​បាន​មាន​ប្រសាសន៍​ថា៖​«យើង​គិតថា​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​និង​តួកគី​មិន​មាន​បញ្ហា​អ្វី​ដែល​មិនអាច​ដោះស្រាយបាន​នោះទេ​ហើយ​ថាកិច្ច​សហ​ប្រតិបត្តិការ​សម្រាប់​យើង​គឺមាន​ច្រើននិង​ធំ​ជាង​បញ្ហា» ។​

កិច្ច​ចរចា​នេះ​ធ្វើ​ឡើង​ចំពេល​ដែល​ប្រទេស​សម្ព័ន្ធ​មិត្ត​អង្គការ​អូតង់​ទាំង​ពីរ​នេះ​មាន​ទំនាស់លើ​បញ្ហា​មួយ​ចំនួន​រួមមាន​បញ្ហា​ប្រទេស​ស៊ីរី​លីប៊ី​និង​ការ​លក់​អាវុធ​រុស្ស៊ី​ទៅ​ឲ្យ​ប្រទេស​តួកគីជាដើម។​ សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​តួកគី​កាលពី​ខែ​ធ្នូ​ទាក់ទង​នឹង​ការ​ទិញ​ប្រព័ន្ធ​អាវុធ​របស់​រុស្ស៊ីហើយ​ថ្មីៗ​នេះ​សហរដ្ឋ​អាមេរិក​ក៏​បាន​រិះគន់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​តួកគី​ផង​ដែរ។​តួកគី​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋ​អាមេរិក​បញ្ឈប់​ការ​គាំទ្រចំពោះ​យុទ្ធជន​ឃឺដស៊ីរី​ដែល​តួកគី​និយាយ​ថាជាប់​ទាក់ទង​នឹង​ការ​បះបោរនៅប្រទេស​តួកគី​នោះ៕

XS
SM
MD
LG