ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden បន្ធូរបន្ថយ​ទោស​​មនុស្ស ១៥០០​នាក់​និង​លើកលែង​ទោស​មនុស្ស ៣៩នាក់​ដែល​ជា​​ការអត់ឱនទោស​ច្រើន​បំផុត​ក្នុង​ពេល​តែមួយ​ថ្ងៃ


លោក​ប្រធានាធិបតី Joe Biden ថ្លែង​នៅ​ក្នុង​សន្និសីទ​សេតវិមាន​ស្តីពី​ការ​ស្រាវជ្រាវ​សុខភាព​ស្ត្រី​ពី​បន្ទប់​ខាង​កើត​នៃ​សេតវិមាន​ក្នុង​ក្រុង​វ៉ាស៊ីនតោន ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
លោក​ប្រធានាធិបតី Joe Biden ថ្លែង​នៅ​ក្នុង​សន្និសីទ​សេតវិមាន​ស្តីពី​ការ​ស្រាវជ្រាវ​សុខភាព​ស្ត្រី​ពី​បន្ទប់​ខាង​កើត​នៃ​សេតវិមាន​ក្នុង​ក្រុង​វ៉ាស៊ីនតោន ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Bidenបន្ធូរបន្ថយទោស​មនុស្ស​ប្រហែល​១.៥០០​នាក់​ដែល​ត្រូវ​បាន​ដោះលែង​ពី​គុក​ហើយ​បាន​ដាក់​ឱ្យ​ឃុំឃាំង​ក្នុង​ផ្ទះ​ក្នុង​អំឡុង​នៃ​ការរាលដាល់​នៃ​ជំងឺ​កូវីដ១៩​ ហើយ​នឹង​លើកលែង​ទោស​ជនជាតិ​អាមេរិកាំង ៣៩នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​ឧក្រិដ្ឋកម្ម​ដែល​មិន​ប្រើអំពើ​ហិង្សា។ វា​ជា​សកម្មភាព​នៃ​ការបន្ធូរ​បន្ថយទោស​ច្រើន​បំផុត​ក្នុងរយៈពេល​មួយ​ថ្ងៃ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប។

ការបន្ធូរ​បន្ថយទោស​ដែល​ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​សម្រាប់​មនុស្ស​ដែល​បាន​ជាប់​ឃុំឃាំង​ក្នុង​ផ្ទះ​យ៉ាង​ហោច​ណាស់​រយៈពេល១ឆ្នាំ​បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ដោះលែង​ពី​គុក។ គុក​មាន​ស្ថានភាព​អាក្រក់​សម្រាប់​ការរាលដាល​នៃ​មេរោគ​ហើយ​អ្នក​ទោស​ខ្លះ​ត្រូវ​បាន​ដោះលែង​នៅ​ក្នុង​ផ្នែក​មួយ​ដើម្បី​បញ្ឈប់​ការរាលដាល​នៃ​មេរោគ។ ចំណុច​មួយ​ទៀត អ្នក​ទោស​ម្នាក់​ក្នុង​ចំណោម​អ្នក​ទោស៥នាក់មាន​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​ការកត់ត្រា​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

លោក Biden បាន​និយាយ​ថា​លោក​នឹង​ចាត់វិធានការ​បន្ថែម​ទៀត​នៅ​ក្នុង​សប្តាហ៍ខាង​មុខ​នេះ​ហើយ​នឹង​បន្ត​សើរើ​ពិនិត្យមើល​ឡើងវិញនូវ​ញត្តិ​បន្ធូរ​បន្ថយ​ទោស​នេះ។ ការលើកលែងទោស​ច្រើនបំផុត​ទី២​ក្នុង​រយៈពេល​មួយ​ថ្ងៃ​គឺ​ធ្វើ​ឡើង​ដោយ​លោក Barack Obamaដោយ​មាន​ការលើកលែង​ទោស​មនុស្ស៣៣០នាក់ មុន​ពេល​លោក​ចាកចេញ​ពីតំណែង​នៅ​ឆ្នាំ២០១៧។

លោក Biden បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា«ប្រទេស​អាមេរិក​ត្រូវ​បាន​កសាង​ឡើង​ទៅតាម​ការសន្យា​នៃ​ការផ្តល់​លទ្ធភាព​និង​ផ្តល់​ឱកាស​លើក​ទី២។ ក្នុង​ឋានៈ​ជា​ប្រធានា​ធិបតី ខ្ញុំ​មាន​អភ័យ​ឯកសិទ្ធ​យ៉ាង​ធំធេង​នៃ​ការបន្ត​លើកលែង​ទោស​ដល់​មនុស្ស​ដែល​បាន​បង្ហាញ​ការ​ស្តាយក្រោយនិង​បាន​កសាងខ្លួនឡើងវិញ ផ្តល់ឱកាស​ឡើងវិញ​សម្រាប់​ប្រជាពលរដ្ឋ​អាមេរិកាំង​ឱ្យ​អាច​ចូលរួម​ជីវភាព​ប្រចាំ​ថ្ងៃ​និង​ជ្រោមជ្រែក​ដល់​សហគមន៍​របស់​ពួកគេ៕

XS
SM
MD
LG