លោកប្រធានាធិបតី Joe Biden បានអនុម័តអនុស្សារណៈសន្តិសុខជាតិថ្មីមួយដែលអាចចាត់ទុកជាផែនទីបង្ហាញផ្លូវសម្រាប់រដ្ឋបាលថ្មីរបស់លោក Trump ចូលកាន់តំណែងនៅពេលដែលស្វះស្វែងដើម្បីទប់ទល់កិច្ចសហប្រតិបត្តិការកើនឡើងក្នុងចំណោមចិន អ៊ីរ៉ង់ កូរ៉េខាងជើងនិងរុស្ស៊ី។
អនុស្សារណៈនេះបានត្រូវអនុម័តមុនពេលលោក Donald Trump ចូលកាន់តំណែងក្នុងខែមករាហើយវាបានរៀបចំដើម្បីជួយក្រុមរបស់លោក Trump ស្ថាបនានូវវិធីដោះស្រាយរបស់ខ្លួននៅក្នងការដោះស្រាយទំនាក់ទំនងដែលទាក់ទិននឹងគូសត្រូវនិងអ្នកប្រកួតប្រជែងដ៏ខ្លាំងបំផុតរបស់អាមេរិក។
នេះបើយោងតាមមន្ត្រីរដ្ឋបាលជាន់ខ្ពស់២រូបដែលបានបញ្ជាក់ពីអនុស្សារណៈថ្មីនេះ។ ពួកមន្ត្រីដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅក្រោមច្បាប់ដែលធ្វើឡើងដោយសេតវិមាន។ ព័ត៌មានសម្ងាត់នេះនឹងមិនផ្សព្វផ្សាយជាសាធារណៈទេ ពីព្រោះ ព័ត៌មានខ្លះមានភាពរសើប។
ឯកសារទាំងនោះរួមមានអនុសាសន៍ធំទូលាយចំនួន៤គឺការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការអន្តរទីភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក បង្កើនការចែករំលែកព័ត៌មានជាមួយសម្ព័ន្ធមិត្តអំពីគូសត្រូវទាំង៤របស់យើង ធ្វើឱ្យបានត្រឹមត្រូវនូវការប្រើប្រាស់ការដាក់ទណ្ឌកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងឧបករណ៍សេដ្ឋកិច្ចផ្សេងទៀតឱ្យមានប្រសិទ្ធភាពជាអតិបរមា ហើយនឹងបង្កើនការប្រុងប្រៀបដើម្បីចាត់ចែងវិបត្តិនៅពេលដំណាលគ្នាទាក់ទិននឹងគូសត្រូវ។
សហរដ្ឋអាមេរិកមានការព្រួយកង្វល់ជាច្រើនឆ្នាំមកហើយអំពីកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំង៤នោះ។ ការសម្របសម្រួលបានបង្កើនល្បឿនរវាងប្រទេសទាំងនោះបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនក្នុងឆ្នាំ២០២២មក៕