ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុទ្ធនា​ការ​រក​សំឡេង​​​ឆ្នោត​របស់​លោក​​ Biden ផ្តោត​ទៅ​លើ​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូវីដ​១៩​​


អតីតអនុប្រធានាធិបតីលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ថ្លែងនៅក្នុងយុទ្ធនារកសំឡេងឆ្នោតដោយផ្តោតលើផែនការសេដ្ឋកិច្ច និងផែនការទប់ទល់នឹងជំងឺកូវីដ១៩ របស់លោក នៅទីក្រុង Grand Rapids រដ្ឋ Michigan កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២០។
អតីតអនុប្រធានាធិបតីលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ថ្លែងនៅក្នុងយុទ្ធនារកសំឡេងឆ្នោតដោយផ្តោតលើផែនការសេដ្ឋកិច្ច និងផែនការទប់ទល់នឹងជំងឺកូវីដ១៩ របស់លោក នៅទីក្រុង Grand Rapids រដ្ឋ Michigan កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២០។

យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​លោក Joe Biden កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ព្យាយាមផ្តោត​ទៅ​លើការទប់​ទល់​នឹងការឆ្លើយ​តប​របស់​សហរដ្ឋ​អាមេរិក​ ទៅ​លើ​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា ខណៈ​ពេល​ដែល​លោក​ប្រធានាធិបតី Donald Trump កំពុង​ទទួលការ​ព្យាបាល​ជំងឺកូវីដ​១៩​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​យោធា Walter Reed ដែល​ស្ថិត​នៅ​ជាយ​រដ្ឋធានី​វ៉ាស៊ីនតោន​នោះ។

លោក Biden ដែល​បាន​ចូលរួម​ការ​ពិភាក្សា​ដេញ​ដោល​ជា​មួយ​លោក Trump កាល​ពី​ថ្ងៃ​អង្គារ​សប្តាហ៍​មុន​ បាន​ធ្វើ​តេស្ត​ម្តង​ទៀត ​កាល​ពីថ្ងៃ​អាទិត្យ​ ដោយ​នៅ​តែ​រក​ពុំ​ឃើញ​មានឆ្លង​វីរុស​កូរ៉ូណា​នោះ​ទេ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ចំនួន ​២​ ដង​ កាលពី​ថ្ងៃ​សុក្រ ​ហើយ​ជា​ថ្ងៃ​ដែល​លោក ត្រាំ​ បាន​ប្រកាស​ថា លោក​បានឆ្លង​ជំងឺ​កូវីដ​១៩។

លោក Biden និង​ភរិយា​របស់​លោក Trump គឺ​អ្នក​ស្រី Jill នឹង​បន្ត​យុទ្ធនា​ការ​រក​សំឡេង​ឆ្នោត​របស់​ពួក​គេក្នុង​រដ្ឋ Florida នៅ​ថ្ងៃ​ចន្ទ​ ដែល​ជា​រដ្ឋ​មួយដែល​ការ​ស្ទាប​ស្ទង់​មតិ​បង្ហាញថា ​បេក្ខជន​ទាំង​ពីរ​មានសំឡេង​ឆ្នោត​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា​ សម្រាប់​ការ​ដណ្តើម​យក​សន្លឹកឆ្នោត​តំណាង ​២៩ ​សំឡេង​ដ៏​សំខាន់​ សម្រាប់​រដ្ឋ​នេះ​ នៅ​ក្នុង​ការ​បោះ​ឆ្នោតប្រជែង​យក​តំណែង​ប្រធានាធិបតី ​នៅ​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា ​ដែល​នៅ​សល់​រយៈពេល​មិន​ដល់​មួយ​ខែ​ទៀតនោះទេ។

លោក Biden បាន​ជូនពរ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​លោក​ប្រធានាធិបតី ​ត្រាំ ឆាប់​ជា​ពី​ជំងឺកូវីដ​១៩។​ ប៉ុន្តែ​ លោក​និង​សហការី​របស់​លោក ​បាន​ប្រើប្រាស់​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ របស់​លោក​ប្រធានាធិបតី Donald Trump ដែល​ជា​គូ​ប្រជែង​របស់​លោក​ខាង​គណបក្ស​សាធារណរដ្ឋ​ ធ្វើ​ជា​សារ​នៃ​យុទ្ធនា​ការ​រក​សំឡេង​ឆ្នោត​ ដោយ​លើក​ឡើង​ថា​ លោក Biden នឹងធ្វើ​ការ​បាន​ល្អ​ជាង​លោក Trump ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​រាតត្បាតកូវីដ​១៩​នោះ៕​

XS
SM
MD
LG