ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅពេល​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ងាកទៅ​ខាង​ឆ្វេង​សម្រាប់​ឆ្នាំ​២០២០ ​លោក​ត្រាំរិះគន់​លទ្ធិ​សង្គម​និយម


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump

លោកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​បាន​ថ្លែង​ថា៖ «យើង ​អាច​ឈ្នះ​នៅ​ក្នុង​ការ​ប្រយុទ្ធនេះ។ យើង​ត្រូវហ៊ាន​សុបិន​ប្រ​យុទ្ធ​ខ្លាំងក្លា​ហើយ​យើងនឹង​ឈ្នះ»។

លោក Bernie Sanders សមាជិក​ព្រឹទ្ធ​សភាសហរដ្ឋ​អាមេរិក​មកពី​រដ្ឋ Vermont ជា​អ្នក​ដែល​ចូលរួម​នៅពេល​ថ្មី​ៗ​បំផុត​នៅ​ក្នុង​ការ​ប្រកួត​ប្រ​ជែង​ជ្រើស​រើស​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​២០​២០។

លោក​ Sanders និង​សមាជិក​ជា​ច្រើន​ទៀត​ខាង​គណបក្ស​ប្រជាធិបតេយ្យក្នុង​ការ​ប្រកួត​ប្រជែង​នោះ ​គាំទ្រ​ទស្សនៈ​ជឿនលឿន​ស្តី​ពី​បញ្ហា​សំខាន់​ៗ​ដូចជា ​សេដ្ឋ​កិច្ច ​បរិស្ថាន ​និងការ​ថែទាំ​សុខភាព។ នៅ​ក្នុងការ​ឆ្លើយ​តប ប្រធានា​ធិបតី ដូណាល់ ​ត្រាំ ​និង​ពួក​គណ​បក្សសាធារណរដ្ឋ​ជា​ច្រើន​ទៀត ​បាន​ចោទ​ប្រកាន់​ថា ​គណបក្ស​ប្រ​ជា​ធិបតេយ្យ ​បាន​ឆ្ពោះ​ទៅ​រក​ការ​ប្រកាន់​យក​លទ្ធិ​សង្គម​និយមដើម្បី​បង្កើត​អ្វី​ដែល​អាចជា​ការជជែក​ដេញ​ដោល​ខាង​មនោគម​វិជ្ជា​ដ៏​សំខាន់​មួយ​នៅ​ឆ្នាំ​ក្រោយ។​

លោក​ស្រី Kamala Harris ទៅលោក Cory Booker និង​លោកស្រី Elizabeth Warren ​ពួក​អ្នក​ប្រកួត​ប្រជែង​ដើម្បី​បេក្ខជន​ខាង​គណបក្ស​ប្រជា​ធិប​តេយ្យ ដែលកំពុងធ្វើ​ឲ្យ​ពួក​អ្នក​បោះឆ្នោត​មានការរំភើប​អំពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

លោកស្រី Elizabeth Warren សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រ​ជាធិបតេយ្យ​បាន​ថ្លែង​ថា៖ «យើង ​អាច​ឈ្នះ​នៅ​ក្នុង​ការ​ប្រយុទ្ធនេះ។ យើង​ត្រូវហ៊ាន​សុបិន​ប្រ​យុទ្ធ​ខ្លាំងក្លា​ហើយ​យើងនឹង​ឈ្នះ»។

លោក Bernie Sanders សមាជិក​ព្រឹទ្ធ​សភា​រដ្ឋ Vermont ដែល​បាន​ហៅ​ខ្លួន​ឯងថា ​ជា​អ្នកប្រជាធិបតេយ្យ​សង្គម​និយម ​ជា​បេក្ខជន​ថ្មី​ៗ​បំផុត​ដែល​បាន​ចូល​រួម​ក្នុងការ​ប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ។ ក្នុង​យុទ្ធនាការ​ឃោសនា​តាម​វីដេអូ។

លោកបាន​និយាយ​ថា៖ «យុទ្ធនាការ​ឃោសនា​របស់​យើង គឺ​អំពីការ​បង្កើត​ រដ្ឋាភិបាលនិង​សេដ្ឋកិច្ច​ដែលផ្តល់​ការងារ​សម្រាប់​មនុស្ស​ច្រើន ​មិនមែន​សម្រាប់​តែ​មនុស្ស​បី​ឬបួន​អ្នក​នោះ​ទេ»។​ គេឃើញ​មានការ​រំភើប​យ៉ាងខ្លាំង​បែបនេះ​ដែរ​សម្រាប់​សមាជិក​សភា​ថ្មី​របស់​ពួក​គណ​បក្ស​ប្រជា​ធិបតេយ្យ​ដូចជា​តំណាង​រាស្រ្ត​រដ្ឋ​ញូយ៉ក​

អ្នកស្រី Alexander Ocasio-Cortez ដែល​កំពុង​ជំរុញ​ឲ្យ​មាន​ផែនការ​បរិដ្ឋាន​ថ្មី​ដ៏​ធំមួយ។ អ្នកស្រី​តំណាង Alexander Ocasio-Cortez ថ្លែងថា៖ «​ខ្ញុំមាន​ការរំភើប​យ៉ាងខ្លាំង។ យើង​កំពុង​ធ្វើ​ការវិវឌ្ឍ​ទៅ​ថ្ងៃ​អនាគត ​ហើយ​អតីត​កាលរបស់​យើង ​នឹង​មិន​ទាញ​យើង​ឲ្យ​ដើរ​ថយ​ក្រោយ​ទេ»។

ក៏ប៉ុន្តែ ការផ្តោត​របស់​ពួកគ​ណបក្ស​ប្រជា​ធិបតេយ្យ​លើ​ផែន​ការ​ដ៏​ធំទូលាយសម្រាប់​កម្មវិធី​បរិដ្ឋាន ពន្ធដារ​លើ​អ្នក​មាន​ទ្រព្យសម្បត្តិ​ហើយ​នឹង​ការ​ពង្រីក​កម្មវិធី​ថែទាំ​សុខ ភាព​របស់​រដ្ឋាភិបាល ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​ពួក​គណ​បក្ស​សា​ធារណរដ្ឋ​និង​ប្រធានា​ធិបតី ដូណាល់ ​ត្រាំ លើយុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នោះ។

លោកប្រធានា​ធិបតី ​ត្រាំ ​ថ្លែង​ថា៖ «មាន​អ្នក​ដែល​ព្យាយាម​អនុវត្ត​លទ្ធិ​សង្គម​និយម​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។ ខ្ញុំ​ចង់​និយាយ​ម្តង​ទៀត​ទៅ​កាន់​លោក​អ្នក ​ហើយ​ខ្ញុំ​និយាយឲ្យ​ពិភព​លោកឮ​ថា ​ប្រ​ទេស​អាមេរិក ​នឹងមិន​ក្លាយជា​ប្រ​ទេសសង្គម​និយម​បាន​ទេ។​ មិន​អាចជា​ប្រទេស​សង្គម​និយម​បានជាដាច់​ខាត»។

លោកស្រី Nancy Pelosi ប្រធាន​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក និយាយ​ថា ការជជែក​ដេញ​ដោល​ដ៏​រស់​រវើក ជា​ផ្នែក​មួយ​របស់​គណបក្ស​ដ៏​ធំ។ លោកស្រី

Nancy Pelosi ​និយាយ​ថា៖ «សូម​ស្វាគមន៍​ចំពោះគណបក្ស​ប្រជាធិបតេយ្យ។ យើង​មិន​មែន​ប្រថាប់​ត្រា​ឲ្យ​នរ​ណា​ម្នាក់​ទេ។ យើង​មិនមែន​នៅក្រោម​របប​គ្រប់​គ្រង​ដែល​មាន​គណបក្ស​តែ​មួយ​ទេ។ យើងមិន​ដែល​ចង់ហើយ​នឹងចង់ឲ្យ​នរណា​មួយ​ដឹកនាំ​គណបក្ស​មួយ​ដែល​ត្រូវ​បាន​គេ​ពណ៌នា​ថា​ជារបៀប​នោះ​ទេ»។

លោក Larry Sabato ជាអ្នក​វិភាគ​បាន​និយាយ​ថា ​ពួក​គណបក្ស​ប្រជា​ធិបតេយ្យ ​មាន​កេរ្តិ៍ឈ្មោះ​ជា​យូរយា​ណាស់​មក​ហើយ​ខាង​បំបែក​ និង​ការតស៊ូ​ខាង​មនោគម​វិជ្ជា។​

លោក Larry Sabato និយាយ​ថា៖ «អ្នក​និពន្ធ​រឿង​កំប្លែង Will Rogers និយាយ​បាន​ល្អ​បំផុត​ក្នុង​ទសវត្សរ៍១៩២០។ លោក​បាន​និយាយ​ទៀត​ថា ខ្ញុំ​មិនស្ថិត​នៅ​ក្នុង​គណបក្ស​នយោបាយ​ណាមួយ​ទេ។ ខ្ញុំ​ជា​អ្នកប្រជា​ធិបតេយ្យ​ម្នាក់។ ហើយ​យើង កំពុង​មើលឃើញ​ការណ៍​នេះ​ម្តងទៀត។ ​មាន​ភាគី​ជា​ច្រើន​នៅ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ ហើយ​ពួក​គេ​ត្រូវ​បាន​តំណាង​ឲ្យ​បេក្ខជន​ម្នាក់២​នាក់​ឬ​៣​នាក់»។

លោកស្រី Elaine Kamarck នៃ​វិទ្យា​ស្ថាន Brookings និយាយ​ថា ពួក​អ្នក​បោះ​ឆ្នោត​គណបក្ស​ប្រជា​ធិបតេយ្យ ​នឹង​ស្វែង​រក​បេក្ខជន​ដែល​មាន​លក្ខណៈ​សម្បត្តិជាក់​លាក់​នៅពេល​ដែល​ពួកគេ​ជ្រើសរើស​អ្នក​ទទួល​បានការ​តែងតាំង​ជាបេក្ខជន​ប្រធានា​ធិបតី​នៅ​ឆ្នាំ​ក្រោយ។

លោកស្រី Elaine Kamarck និយាយ​ថា៖ «ពួកគេ​ស្វែងរក​បេក្ខជនក្មេង​និង​មានភាព​ប្រកដ​ប្រជា​ថ្លៃថ្នូ​ល្មម​គ្រប់​គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​សំខាន់​ៗ​នៅ​ក្នុង​ប្រទេស។ពួកគេនឹង​ស្វះស្វែង​រក​មើល​បេក្ខ​ជន​ណា​ម្នាក់​ដែលខុស​គ្នា​ស្រឡះ​ពីប្រធានា​ធិបតី​ដូណាល់ ​ត្រាំ»។​

ក៏ប៉ុន្តែ ​លោក Jim Kessler នៃ​វិទ្យាស្ថាន Third Way និយាយថា ​ពួក​គណបក្ស​ប្រ​ជា​ធិបតេយ្យ​ជា​ច្រើន ​ចង់​ស្វែងរក​បេក្ខជន​ម្នាក់​ដែល​អាច​ឈ្នះ​ប្រធានា​ធិបតី​ត្រាំ​បាន។

លោកនិយាយថា៖ «​ប្រសិន​បើបេក្ខជន​ម្នាក់​ងាក​ទៅ​ខាង​ឆ្វេងខ្លាំង​ពែក​ដោយ​មាន​របៀប​វារៈ​ដូចជា​លោក Bernie Sanders ខ្ញុំ​គិត​ថា ​បេក្ខជន​នោះ អាច​ងាយ​ចាញ់​ប្រធានា​ធិបតី ​ដូណាល់ ​ត្រាំ ហើយ​ខ្ញុំ​គិត​ថា ពួក​គណបក្ស​ប្រជា​ធិបតេយ្យ​ជា​ច្រើនមិន​ទាន់​គាំទ្រ​ការងាក​ទៅ​ខាង​ឆ្វេង​និយម​យ៉ាងខ្លាំង​បែប​នេះ​ទេ»។

អតីតអនុ​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden និង​លោក Michael Bloomberg អតីត​អភិបាល​ក្រុង​ញូយ៉ក ​ដែលជា​អ្នក​ប្រកាន់​នយោបាយ​ផ្លូវ​កណ្តាលអាច​ចូល​រួមក្នុងការ​ប្រកួត​ប្រជែង​ជ្រើស​បេក្ខជន​ប្រធានា​ធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ពេល​ឆាប់​ៗ​នេះ ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​ជជែក​ដេញ​ដោល​នេះ​មាន​ភាព​រស់​រវើក​នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​ការបោះឆ្នោត​បឋម​នៅពេល​ខាង​មុខ៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន

XS
SM
MD
LG