ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៊ែលហ្សិកចោទ​ប្រកាន់​ជនល្មើស​២នាក់​ទៀត​ទាក់​ទង​នឹង​ការ​វាយប្រហារ​នៅ​ប្រ៊ុចស៊ែល


ប៉ូលិស​ធ្វើ​ការ​ស៊ើបអង្កេត​នៅ​ក្រុង Etterbeek ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិកកាលពី​ថ្ងៃទី ០៩ មេសា ២០១៦EPA/STEPHANIE LECOCQ

ក្រុមព្រះ​រាជអាជ្ញាក្នុងប្រទេសប៊ែលហ្សិក (Belgium) បាន​និ​យាយ​កាល​ពីថ្ងៃអង្គារថា​ពួក​គេ​បានចោទប្រកាន់មនុស្សពីរនាក់បន្ថែមទៀត​ពីបទពាក់ព័ន្ធនឹងកាវាយប្រហារកាលពីខែមុនក្នុងក្រុងប្រ៊ុចសែល (Brussels) ដែលបានសម្លាប់មនុស្ស៣២នាក់នោះ។

សេចក្តីថ្លែងការណ៍របស់ការិយាល័យព្រះ​រាជ​អាជ្ញាសហព័ន្ធបានបញ្ជាក់ថាជនជាប់ចោទទាំងពីរពាក់ព័ន្ធនឹងបទភេរវកម្មនោះ​មានឈ្មោះ Smail F និង Ibrahim F ដែលថាជនទាំងពីរមានការពាក់ព័ន្ធនឹងការជួលផ្ទះ ដើម្បីផ្តល់ទីជម្រកសុវត្តិភាពដល់អ្នកវាយប្រហារគ្រាប់បែកម្នាក់ក្នុងក្រុងប្រ៊ុច​សែល។

ការវាយប្រហារទាំងនោះគឺពាក់ព័ន្ធនឹងការវាយប្រហារគ្រាប់បែកអត្តឃាតទាំងពីរលើក​នៅឯព្រលានយន្តហោះនិងនៅស្ថានីយរថភ្លើងក្រុងប្រ៊ុចសែល។

ក្រុមអាជ្ញាធរប៉ូលិសបានចាប់ខ្លួនមនសុ្ស៦នាក់រួមទាំង Mohamed Abrini ដែលត្រូវបានគេឃើញ​ក្នុងកាមេរ៉ា​សុវត្ថិភាព​ ជាមួយនឹងអ្នកវាយប្រហារគ្រាប់បែកអត្តឃាតពីរនាក់ទៀត៕

XS
SM
MD
LG