ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ប្រឆាំង​តវ៉ា​នឹង​ការ​មក​ដល់​របស់​នាវា​ចម្បាំង​អាមេរិក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


នាវា​ពិឃាត​ដែល​មាន​ឈ្មោះ​ថា USS Curtis Wilbur ទៅ​ដល់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ក្នុង​ក្រុង Busan ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១០។
នាវា​ពិឃាត​ដែល​មាន​ឈ្មោះ​ថា USS Curtis Wilbur ទៅ​ដល់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ក្នុង​ក្រុង Busan ប្រទេស​កូរ៉េ​ខាង​ត្បូង កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១០។

នាវា​ចម្បាំង​របស់​សហរដ្ឋ​អាមេរិក​បាន​បើក​ទៅ​កាន់​សមុទ្រ​ចិន​ខាង​ត្បូង​កាល​ពី​ថ្ងៃ​សៅរ៍​ ដែល​ជា​ដែនទឹក​ដែល​ទាមទារ​ដោយ​ចិន​ នៅក្នុង​សមយុទ្ធ​ដោយ​សេរី​មួយ ដែល​ធ្វើ​ឲ្យ​ចិន​ថ្កោលទោស​ថា​ជា​ «សកម្មភាព​ដែល​មិន​សមស្រប​យ៉ាង​ធ្ងន់ធ្ងរ‍»។

លោក Jeff Davis អ្នក​នាំ​ពាក្យ​នៃ​មន្ទីរ​បញ្ចកោណ​បាន​និយាយ​ថា ដំណើរ​ទៅ​ដល់​របស់​នាវា​ពិឃាត USS Curtis Wilbur ​ដែល​បំពាក់​ដោយ​គ្រាប់​មីស៊ីល មាន​គោលបំណង​អនុវត្ត​នូវ​សិទ្ធិ​អន្តរជាតិ​ក្នុង​ការធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ទឹក​ដ៏​សំខាន់​មួយ​នេះ។

នាវា​ចម្បាំង​នេះ​បាន​ឆ្លង​កាត់ចម្ងាយ​ជាង​១៩​គីឡូម៉ែត្រ​ពី​កោះ Triton ​នៅ​ក្នុង​ប្រជុំ​កោះ Paracel ដែល​ត្រូវ​បាន​ទាមទារ​ជាន់​គ្នា​ដោយ​តៃវ៉ាន់ វៀតណាម​ និង​ចិន​ផង​ដែរ។

នៅ​ក្នុង​ទីក្រុង​ប៉េកាំង អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការពារជាតិ​ចិន​បាន​ថ្លែង​ថា សហរដ្ឋ​អាមេរិក​បំផ្លាញ​សន្តិភាព​ និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ​តាមរយៈ​សមយុទ្ធ​របស់​កងទ័ព​ជើង​ទឹក​របស់​ខ្លួន ក្នុង​វិនាទី​ដំបូង​ដែល​នាវា​ចម្បាំង​របស់​អាមេរិក​បាន​ទៅ​ដល់​តំបន់​នេះ​ចាប់​តាំង​ពី​ខែ​តុលា​មក។

អ្នក​នាំ​ពាក្យ​ លោក Yang Yujun បាន​បង្ហាញ​ការ​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​របស់​ចិន​ទៅ​លើ​ដំណើរ​មក​ដល់​របស់​នាវា​ចម្បាំង​អាមេរិក ហើយ​លោក​បាន​ថ្លែង​ថា កងកម្លាំង​ប្រដាប់​អាវុធ​ចិន​នឹង​ចាត់​វិធានការ​ចាំបាច់​ទាំងអស់​ប្រឆាំង​នឹង​សកម្មភាព​បង្ក​រឿង​របស់​សហរដ្ឋ​អាមេរិក។

អ្នក​នាំ​ពាក្យ​របស់​មន្ទីរ​បញ្ចកោណ លោក Davis បាន​មាន​ប្រសាសន៍​ថា ​នាវា​ពិឃាត​របស់​អាមេរិក​កំពុង​តែ​ធ្វើ​ប្រតិបត្តិការ​ជាមួយ​នឹង​សេរីភាព​របស់​ខ្លួន​ជា​ធម្មតាប៉ុណ្ណោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Davis​ បាន​និយាយ​ថា បេសកកម្ម​នេះ​គឺ​ដើម្បី​ប្រឆាំង​ទៅ​នឹង​ការ​ទាមទារ​របស់​ចិន​ តៃវ៉ាន់ និង​វៀតណាម និង​ប្រឆាំង​នឹង​ការ​ដាក់​កំហិត​ទៅ​លើ​សិទ្ធិ​ និង​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍។ អាមេរិក​មិន​បាន​ជូន​ដំណឹង​ជាមុន​អំពី​ដំណើរ​របស់​នាវា​ចម្បាំង​របស់​ខ្លួន​ដល់​ប្រទេស​ចិន​ ឬ​អាជ្ញាធរ​ក្នុង​តំបន់​នេះ​នោះ​ទេ ដែល​នេះ​គឺ​ជា​ដំណើរការ​ធម្មតា​របស់​អាមេរិក​ និង​ស្រប​ទៅ​តាម​ច្បាប់​អន្តរជាតិ៕

XS
SM
MD
LG