ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក​ការពារចំណាត់​ការ​នៃ​របាយការណ៍​របស់លោក​ Mueller


រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកលោក William Barr ផ្តល់សក្ខីកម្មនៅវិមាន​ Capitol Hill ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ 
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកលោក William Barr ផ្តល់សក្ខីកម្មនៅវិមាន​ Capitol Hill ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ 

កាល​ពី​ថ្ងៃ​ទី២២ ​ខែមីនា ​លោក Barr បាន​ឆ្លើយ​បដិសេធ​ការ​រិះ​គន់​ដោយ​​គណបក្ស​ប្រជាធិបតេយ្យ​ថា លោក​បាន​ធ្វើ​ឲ្យ​ខុសពីការ​រកឃើញ​នៃ​របាយការណ៍​របស់​លោក Mueller នៅ​ក្នុងការ​សង្ខេប​មួយ​ដែល​បាន​បញ្ជូន​ទៅ​ឲ្យ​សមាជិក​សភា​២ថ្ងៃ​ក្រោយមក។

ក្នុង​សវនាការ​សភា​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ ​ដែល​ពោរ​ពេញ​ទៅដោយ​ភាព​ជូរ​ចត់និង​កាន់​ជើងទៅ​លើ​គណបក្ស ​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​លោក William Barr បាន​ការ​ពារ​ចំណាត់​ការ​របស់​លោក ​អំពី​របាយការណ៍​របស់រដ្ឋអាជ្ញាពិសេស​ ស្តីពី​ការ​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី ​ក្នុង​ការ​បោះឆ្នោត​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ឆ្នាំ ​២០១៦ ​និង​ការ​សន្និដ្ឋាន​របស់​លោក​ដែល​ថា ​ប្រធានា​ធិបតី ​Donald Trump ​មិន​បាន​រារាំង​ការ​ស៊ើបអង្កេត​នោះ​ទេ។

ដោយ​ផ្តល់​កសិណ​សាក្សី​ នៅ​មុខ​គណៈកម្មាធិការ​តុលាការ​ព្រឹទ្ធ​សភា​ជា​លើក​ដំបូង​ចាប់​តាំងរដ្ឋ​អាជ្ញា​ពិសេស​លោក Robert Mueller បាន​បញ្ចប់​ការ​ស៊ើបអង្កេត​រយៈ​ពេល​ ២ ឆ្នាំ​របស់​លោក។ កាល​ពី​ថ្ងៃ​ទី២២ ​ខែមីនា ​លោក Barr បាន​ឆ្លើយ​បដិសេធ​ការ​រិះ​គន់​ដោយគណបក្ស​ប្រជាធិបតេយ្យ​ថា លោក​បាន​ធ្វើ​ឲ្យ​ខុសពីការ​រកឃើញ​នៃ​របាយការណ៍​របស់​លោក Mueller នៅ​ក្នុងការ​សង្ខេប​មួយ ​ដែល​បាន​បញ្ជូន​ទៅ​ឲ្យ​សមាជិក​សភា​ ២ ថ្ងៃ​ក្រោយមក។

លោក​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌ Barr បាន​និយាយ​ នៅ​ក្នុង​ការ​សង្ខេប​របស់ដែល​មាន ​៤ ​ទំព័រ​ថា៖ «ខ្ញុំ​បាន​សម្រេច​ថា ​វា​ជាផល​ប្រយោជន៍​សាធារណៈ​សម្រាប់​ក្រ​សួង​ធ្វើ​ការ​ប្រកាស​ការ​សន្និដ្ឋាន​ទាំងអស់​របស់​ការ​ស៊ើបអង្កេត​នេះ។ នេះ​ជា​ការ​សម្រេច​ថា​តើ​ឧក្រិដ្ឋកម្ម​ជាក់​ស្តែង​បាន​ត្រូវ​ធ្វើ​ឡើង​ឬក៏អត់។ ​ខ្ញុំ​មិនជឿ​ថា ​វាជា​ផលប្រយោជន៍​សាធារណៈ​ ដើម្បី​បញ្ចេញផ្នែក​បន្ថែម​នៃ​របាយការណ៍​នោះ​ទេ ​ដែល​នាំ​ឲ្យ​មានការ​ជជែក​ដេញ​ដោល​ជា​សាធារណៈ​អំពី​ព័ត៌មាន​មិន​ពេញលេញ​នោះ​ទេ»។

ការ​ផ្តល់​កសិណសាក្សី​នេះ​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​ បន្ទាប់​ពីមាន​សេចក្តី​រាយ​ការណ៍​ថា ​លោក Mueller ​បាន​សម្តែង​នូវការ​រកាំ​ចិត្ត​ នៅ​ក្នុង​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ទី ២៧ ​ខែមីនា​ ទៅកាន់​លោក Barr ​ថា ​ការ​សង្ខេប​របស់​លោកខ្វះខ្លឹមសារ​ ហើយ​ធ្វើ​ឲ្យ​មានការ​ច្របូកច្របល់​សាធារណ​ជន​ដល់​ការ​ស៊ើបអង្កេត​នោះ៕

XS
SM
MD
LG