ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រដាប់​ថត​ទិន្នន័យនៃ​យន្តហោះ​ AirAsia ត្រូវ​បាន​ស្រង់​ចេញ​ពី​សមុទ្រ


អ្នក​មុជ​ទឹក​ឥណ្ឌូនេស៊ី​កាន់​ប្រដាប់​ថត​ទិន្នន័យ​យន្តហោះ​របស់​ជើង​ហោះ​ហើរ​លេខ QZ៨៥០១ នៃ​ក្រុមហ៊ុន​​អាកាសចរណ៍ AirAsia នៅ​លើ​នាវា KRI Banda Aceh​ នៅ​ក្នុង​សមុទ្រ​ជ្វា កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៥។
អ្នក​មុជ​ទឹក​ឥណ្ឌូនេស៊ី​កាន់​ប្រដាប់​ថត​ទិន្នន័យ​យន្តហោះ​របស់​ជើង​ហោះ​ហើរ​លេខ QZ៨៥០១ នៃ​ក្រុមហ៊ុន​​អាកាសចរណ៍ AirAsia នៅ​លើ​នាវា KRI Banda Aceh​ នៅ​ក្នុង​សមុទ្រ​ជ្វា កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៥។

អាជ្ញាធរ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​និយាយ​ថា ​ក្រុម​អ្នក​មុជ​ទឹក​បាន​ទាញ​យក​ប្រដាប់​ថត​ទិន្នន័យ​ពី​ជើង​ហោះហើរ​លេខ​៨៥០១ នៃ​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ AirAsia ដែល​លិច​ក្នុង​បាត​សមុទ្រ ​ហើយ​បានរកឃើញទីតាំង​នៃ​ប្រដាប់​ថត​សំឡេង​នៅ​ក្នុង​បន្ទប់​អ្នក​បើកបរ​យន្តហោះ។

លោក​Bambang Soelistyo ​ប្រធាន​ទី​ភ្នាក់​ងារ​រុករក​និង​ជួយ​សង្គ្រោះ​ជាតិនិយាយ​ថា​៖ ​នៅ​ម៉ោង៧​ និង​១១នាទី​ព្រឹក ម៉ោង​នៅ​ក្នុង​ស្រុក ​យើង​បាន​ទទួល​ជោគ​ជ័យនៅ​ក្នុង​ការ​ស្រង់ផ្នែក​នៃ​ប្រអប់​ខ្មៅ ដែលជា​ប្រដាប់​ថត​ទិន្នន័យ​ជើង​ហោះ​ហើរ។

​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ​ក្រុម​អ្នក​មុជទឹក​បាន​រក​ឃើញប្រដាប់​ថត​សំឡេង​នៅ​ក្នុង​បន្ទប់​បើក​បរ​យន្តហោះ​ ក៏​ប៉ុន្តែ​គេ​មិន​អាច​ទាញ​យក​វា​បាន​ភ្លាម​ៗ​ទេ ​ពីព្រោះ​តែ​វា​បាន​សៀត​នៅ​កន្លែង​ដែល​មាន​ការ​បាក់បែក​យ៉ាង​ខ្លាំង​។

​ការរក​ឃើញ​ប្រដាប់​ថត​ជើង​ហោះហើរ ​ជា​ការសំខាន់​ដើម្បី​ដឹង​ថា ​តើ​ហេតុអ្វី​បាន​ជា​យន្តហោះ​បាន​ធ្លាក់​នៅ​ថ្ងៃ​ទី​២៨ ​ខែ​ធ្នូ ​ហើយ​បាន​សម្លាប់​មនុស្ស​ទាំងអស់​១៦២​នាក់​នៅ​លើ​យន្តហោះ​នោះ។

យន្តហោះ​ធុន Airbus 320 បាន​បាត់ពី​កញ្ចក់​រ៉ាដា​នៅ​ភាគ​ខាងជើង​នៃ​សមុទ្រ​ជ្វា​នៅ​ពាក់​កណ្តាល​ផ្លូវ​នៃ​ការ​ហោះ​ហើររយៈ​ពេល​២​ម៉ោងពី​ទីក្រុងSurabaya ​ដែល​ជា​ទីក្រុង​ធំទី​២​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​កាន់​ប្រទេសសឹង្ហបុរី។

សាកសព​មនុស្ស​៤៨​នាក់ ​ត្រូវ​បាន​គេ​រក​ឃើញ​រហូត​មក​ទល់​ពេល​នេះ។

ក្រុម​អាជ្ញាធរ​សង្ឃឹម​ថា ​ជន​រងគ្រោះ​ផ្សេង​ទៀត ​អាច​នឹង​ត្រូវ​រក​ឃើញ​ពី​បំណែក​យ៉ាង​ធំៗ​ជា​ច្រើន​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​បាត​សមុទ្រ៕

XS
SM
MD
LG