ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្មកើនឡើងប្រឆាំងនឹងលោកប្រធានាធិបតី Yoon របស់កូរ៉េខាងត្បូង បន្ទាប់ពីលោកបានប្រកាសច្បាប់អាជ្ញាសឹក


បាតុករ​​​តវ៉ា​​​ទាមទារ​​​ឲ្យ​​​ប្រធានាធិបតី​​​កូរ៉េខាងត្បូង​​​ចុះ​​​ចេញពីតំណែងនៅ​​​ទីក្រុង​​​សេអ៊ូល​​​ប្រទេស​​​កូរ៉េខាងត្បូងកាលពីថ្ងៃទី​​​៤ ធ្នូ ឆ្នាំ២០២៤។
បាតុករ​​​តវ៉ា​​​ទាមទារ​​​ឲ្យ​​​ប្រធានាធិបតី​​​កូរ៉េខាងត្បូង​​​ចុះ​​​ចេញពីតំណែងនៅ​​​ទីក្រុង​​​សេអ៊ូល​​​ប្រទេស​​​កូរ៉េខាងត្បូងកាលពីថ្ងៃទី​​​៤ ធ្នូ ឆ្នាំ២០២៤។

ការប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol អំពីច្បាប់អាជ្ញាសឹកបានបង្កប្រតិកម្មខ្លាំងកាលពីថ្ងៃពុធ ខណៈដែលសមាជិកសភាបានរៀបចំដើម្បីចាប់ផ្តើមដំណើរការប្តឹងទម្លាក់លោកពីតំណែង ហើយសហជីពកម្មករដ៏ធំបំផុតមួយរបស់ប្រទេសនេះបានចាប់ផ្តើមធ្វើកូដកម្មគ្មានកាលកំណត់ដោយទាមទារឱ្យលោកលាលែងពីតំណែង។

ក្នុងសុន្ទរកថាតាមទូរទស្សន៍ពេលយប់ជ្រៅបន្តិច លោក Yoon បានប្រកាសច្បាប់អាជ្ញាសឹកដោយអះអាងថាវាចាំបាច់ដើម្បី «លុបបំបាត់កងកម្លាំងប្រឆាំងរដ្ឋ» និង «ការពារសណ្តាប់ធ្នាប់ធម្មនុញ្ញ»។ សេចក្តីប្រកាសនេះបានកត់សម្គាល់ការប្រើច្បាប់អាជ្ញាសឹកជាលើកដំបូងចាប់តាំងពីប្រទេសកូរ៉េខាងត្បូងបានប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។

ប៉ុន្មានម៉ោងក្រោយមក សេចក្តីសម្រេចនេះត្រូវបានលុបចោល បន្ទាប់ពីសមាជិកសភាអាចបង្ខំឲ្យកងកម្លាំងយោធា និងប៉ូលិស ដែលបានឡោមព័ទ្ធសភាចាកចេញបាន ហើយបានលុបចោលសេចក្តីប្រកាសនេះដោយការបោះឆ្នោតមានសំឡេង១៩០ ទល់នឹង០ (សូន្យ)។ ប្រឈមមុខនឹងការប្រឆាំងដ៏លើសលប់លោក Yoon បានប្រកាសដកច្បាប់អាជ្ញាសឹកចេញវិញ។

ព្រឹត្ដិការណ៍នានាកើតឡើងពេញមួយយប់នោះ បានធ្វើឱ្យពលរដ្ឋក្នុងក្រុងសេអ៊ូលជាច្រើនមានភាពស្រឡាំងកាំង ហើយអ្នកវិភាគកំពុងព្យាយាមស្វែងយល់ពីយុទ្ធសាស្ត្ររបស់លោក Yoon ក៏ដូចជាវិសាលភាពនៃវិបត្តិនយោបាយដែលលោកកំពុងប្រឈមមុខនៅពេលនេះ។

នៅព្រឹកថ្ងៃពុធ គណបក្សប្រជាធិបតេយ្យដែលជាបក្សជំទាស់ដ៏សំខាន់របស់កូរ៉េខាងត្បូងបានប្រកាសថាខ្លួននឹងចាប់ផ្តើមដំណើរការប្តឹងទម្លាក់លោក Yoon ប្រសិនបើលោកមិនព្រមលាលែងពីតំណែងភ្លាមៗ។

ក្រុមការងារគ្រប់គ្រងសហជីពធំបំផុតរបស់កូរ៉េខាងត្បូង គឺសហភាពសហជីពកូរ៉េបានប្តេជ្ញាថានឹងរៀបចំការជួបជុំធ្វើការតវ៉ាប្រឆាំងនឹងលោក Yoon និងបានប្រកាសធ្វើកូដកម្មគ្មានកាលកំណត់រហូតដល់ Yoon ចុះចេញពីតំណែង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG